ទស្សន​ដែល​ប្រកប​ដោយ​បញ្ញាញាណ​ចំនួន​៦ឃ្លា ដែល​និយាយ​អំពី​សេចក្ដីទុក្ខ​របស់​មនុស្សលោក​



ខាងក្រោម​នេះ​គឺជា​ទស្សន​ដែល​ប្រកប​ដោយ​បញ្ញាញាណ​ចំនួន​៦ឃ្លា ដែល​និយាយ​អំពី​សេចក្ដីទុក្ខ​របស់​មនុស្សលោក:

) «មនុស្ស​បាន​រងទុក្ខ​នៅ​ក្នុង​ទីកន្លែង​មួយ ហេតុនេះ​ពួកគេ​ក៏​ទៅ​កន្លែង​មួយ​ទៀត។ នៅ​ពេល​សេចក្ដីទុក្ខ​កើតឡើង​នៅ​ទីនោះ ពួកគេ​ក៏​រត់គេច​ម្ដង​ទៀត។ ពួកគេ​គិតថា​ពួកគេ​បាន​រត់​គេច​ពី​សេចក្ដីទុក្ខ ប៉ុន្តែ​មិនមែន​ដូច្នោះ​នោះ​ឡើយ។ សេចក្ដីទុក្ខ​ក៏​ទៅ​ជាមួយ​ពួកគេ​ដែរ។ ពួកគេ​ស្ពាយ​យក​សេចក្ដីទុក្ខ​ទៅ​ជាមួយ​ដោយ​មិន​បាន​ដឹង​ខ្លួន។ បើ​យើង​មិន​ដឹង​ពី​សេចក្ដីទុក្ខ នោះ​យើង​នឹង​មិន​អាច​ដឹង​ពី​ហេតុ​នៃ​សេចក្ដីទុក្ខ​បាន​ឡើយ។ បើ​យើង​មិន​បាន​ដឹង​ពី​ហេតុ​នៃ​សេចក្ដីទុក្ខ នោះ​យើង​នឹង​មិន​អាច​ដឹង​ពី​ការ​រលត់​ទៅ​នៃ​សេចក្ដីទុក្ខ​បាន​ឡើយ។ គ្មាន​ផ្លូវ​ណា​ដែល​យើង​អាច​រត់​គេច​ចេញ​ពី​វា​បាន​ឡើយ។» Ajahn Chah

) «ភាព​ច្របូកច្របល់​មួយ​ភាគ​ធំ​នៃ​ពិភពលោក​កើតឡើង​ដោយសារ​តែ​មនុស្ស​មិន​ឲ្យ​តម្លៃ​លើ​ខ្លួនឯង។ មិន​ដែល​ធ្លាប់​អភិវឌ្ឍ​សេចក្ដី​អាណិតអាសូរ​និង​ភាព​ទន់ភ្លន់​ចំពោះ​ខ្លួនឯង ពួកគេ​មិន​អាច​ទទួល​បាន​បទពិសោធន៍​នៃ​ភាព​ចុះសម្រុងគ្នា​ឬ​សន្តិភាព​ជាមួយ​ខ្លួនឯង​ឡើយ ហេតុនេះ​ហើយ​អ្វី​ដែល​ពួកគេ​ជះត្រឡប់​ទៅ​អ្នកដទៃ​ក៏​មិន​ចុះសម្រុងគ្នា​និង​ច្របូកច្របល់​ដែរ។» Chogyam Trungpa

) «សេចក្ដីទុក្ខ​តាមពិតទៅ​អាច​មាន​ប្រយោជន៍​នៅ​ក្នុង​ផ្លូវ​ជាច្រើន។ វា​ជំរុញ​នូវ​កម្លាំងចិត្ត​របស់​អ្នក​ហើយ​ដូច​ទៅ​នឹង​ការ​បង្រៀន​ជាច្រើន​បាន​ចង្អុល​បង្ហាញ​ដែរ បើ​មិន​មាន​សេចក្ដីទុក្ខ​ទេ នឹង​មិន​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដែល​ចង់​មាន​សេរីភាព​ចេញពី​វាលវដ្ដសង្សារ​នេះ​ឡើយ។ ភាព​សោកសៅ​គឺជា​ថ្នាំ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​ភាព​ក្រអឺតក្រទម។» Dilgo Khyentse Rinpoche

) «ដើរ​ចូល​ក្នុង​ផ្លូវ​នៃ​ព្រះពុទ្ធ​គឺជា​ការ​ឈប់​រើសអើង​រវាង​ល្អ​និង​អាក្រក់ ជា​ការ​ដែល​បោះ​ចោល​នូវ​ចិត្ត​ដែល​និយាយ​ថា​នេះ​ល្អ​ហើយ​នោះ​អាក្រក់។» Dogen Zenji

) «កម្មផល​អាច​នឹង​តូចល្អិត​និង​មាន​លក្ខណៈ​បំភ័ន្ត។ យើង​ប្រហែល​ជា​គិតថា​អ្វីមួយ​គឺ​មិនមែន​ជា​បញ្ហា​ធំដុំ​អ្វី​ឡើយ ប៉ុន្តែ​វា​អាច​ប្រែ​ទៅ​ជា​លទ្ធផល​ដែល​ធ្ងន់ធ្ងរ​បាន ដូច្នេះ​ហើយ​ចូរ​យកចិត្តទុកដាក់​ឲ្យ​បាន​ល្អ​ទៅលើ​ដំណើរការ​នៃ​កម្មផល។» Dudjom Rinpoche

) «ដោយ​យល់ពី​ភាព​ទទេ អ្នក​នឹង​អស់​ចំណាប់អារម្មណ៍​នៅ​ក្នុង​រាល់​អន្ទាក់​ទាំងអស់​និង​ជំនឿ​ដែល​សង្គម​បាន​បង្កើត​ឡើង​និង​កម្ទេច​ចោល​ដូចជា ប្រព័ន្ធ​នយោបាយ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា សេដ្ឋកិច្ច​ពិភពលោក សង្គម​ដែល​មាន​សេរីភាព និង​អង្គការ​សហប្រជាជាតិ​ជាដើម។ អ្នក​នឹង​ក្លាយ​ទៅ​ដូចជា​មនុស្ស​ជំទង់​ដែល​មិន​សូវ​ចាប់អារម្មណ៍​ទៅនឹង​ល្បែង​របស់​កូនក្មេង។» Dzongsar Khyentse Rinpoche

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៩​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​រស់នៅ​ជីវិត​របស់​អ្នក​ឲ្យ​មាន​ខ្លឹមសារ​ឡើង​វិញ

X
5s