សម្ដីដកស្រង់​ចំនួន​១០ឃ្លា ដែល​អាច​រំញោច​ប្រព័ន្ធ​នៃ​ការគិត​របស់​អ្នក​ដែល​ធ្លាប់​មាន​កន្លង​មក​



ខាងក្រោម​នេះ​គឺជា​សម្ដីដកស្រង់​ចំនួន​១០ឃ្លា ដែល​អាច​រំញោច​ប្រព័ន្ធ​នៃ​ការគិត​របស់​អ្នក​ដែល​ធ្លាប់​មាន​កន្លង​មក:

) «អ្វី​ដែល​អ្នក​ផ្ដល់​ឲ្យ​ចេញ​ពី​បេះដូង​របស់​អ្នក​ដោយ​មិន​បាន​រាប់​ថ្លៃ​ចំណាយ នឹង​ត្រឡប់​មក​រក​អ្នក​វិញ​ក្នុង​ផ្លូវ​ដូចគ្នា​លើស​១០ដង។» Diana Cooper

) «មនុស្ស​ត្រូវបាន​រំខាន មិនមែន​ដោយសារ​អ្វីៗ​ខាងក្រៅ​ឡើយ ប៉ុន្តែ​ដោយ​គោលការណ៍​និង​ការ​យល់ឃើញ​ដែល​ពួកគេ​បាន​បង្កើត​ឡើង​ដែល​ពាក់ព័ន្ធ​នឹង​អ្វីៗ​ទាំងនោះ។» Epictetus

) «ជីវិត​និង​សេចក្ដី​ស្លាប់​គឺជា​ខ្សែ​តែមួយ ខ្សែ​ដូចគ្នា​ដែល​ត្រូវបាន​សម្លឹង​ចេញ​ពី​ជ្រុង​ខុស​គ្នា។» ឡៅជឺ

) «ខ្លឹម​ដែល​កម្រ​បំផុត​របស់​កុលាប​គឺ​ស្ថិត​នៅ​ក្នុង​បន្លា​របស់វា។» Rumi


) «រង្វាស់​ពិតប្រាកដ​នៃ​តម្លៃ​ខ្លួនឯង​មិនមែន​ស្ថិត​នៅលើ​ថា​តើ​បុគ្គល​ម្នាក់​មាន​អារម្មណ៍​បែបណា​ចំពោះ​បទពិសោធន៍​វិជ្ជមាន​របស់​គាត់​ឡើយ ផ្ទុយទៅវិញ​គឺ​ស្ថិត​នៅលើ​ថា​តើ​គាត់​មាន​អារម្មណ៍​បែបណា​ចំពោះ​បទពិសោធន៍​អវិជ្ជមាន​របស់​គាត់​ទៅវិញ​ទេ។» Mark Manson

) «បដិសេធ​អារម្មណ៍​អវិជ្ជមាន​នឹង​នាំ​ទៅ​រក​ការ​ឆ្លងកាត់​បទពិសោធន៍​នៃ​អារម្មណ៍​អវិជ្ជមាន​ដែល​ជ្រៅ​និង​អូសបន្លាយ​ពេល​យូរ​កាន់តែ​ច្រើន​ជាងមុន។» Mark Manson

) «អំណាច​របស់​អ្នក​គឺ​នៅ​ក្នុង​ការគិត​របស់​អ្នក ហេតុនេះ​ចូរ​ភ្ញាក់ខ្លួន​មាន​សតិដឹង។ និយាយ​ម្យ៉ាងទៀត​គឺ ចូរ​ចងចាំ​ថា​ត្រូវ​ចងចាំ។» Rhonda Byrne

) «អ្នក​គឺជា​មនុស្ស​ម្នាក់​ដែល​ហៅ​ច្បាប់​ស្រូបទាញ​មក​អនុវត្ត​សកម្មភាព ហើយ​អ្នក​ធ្វើ​វា​តាមរយៈ​ការគិត​របស់​អ្នក។» Rhonda Byrne

) «នៅពេល​បញ្ហា​អ្វីមួយ​រំខាន​អ្នក ចូរ​កុំ​សួរ​ថា «តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងណា​អំពី​វា ?» ផ្ទុយទៅវិញ ចូរ​សួរ​ថា «តើ​ផ្នែក​ណាមួយ​នៃ​ខ្ញុំ​ដែល​ត្រូវបាន​រំខាន​ដោយ​សារ​វា ?» » Michael A. Singer

១០) «ចុងបញ្ចប់​អ្នក​នឹង​ឃើញ​ថា​ហេតុ​បណ្ដាល​ពិតប្រាកដ​នៃ​បញ្ហា​មិនមែន​ជា​ជីវិត​នោះ​ឡើយ។ វា​គឺជា​ភាព​ច្របូកច្របល់​ដែល​ចិត្ត​បាន​បង្កើត​អំពី​ជីវិត​ដែល​បាន​បង្កើត​បញ្ហា​ពិតប្រាកដ។» Michael A. Singer

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០​ឃ្លា​ពី​អ្នក​និពន្ធ​ជនជាតិ​ជប៉ុន ដែល​និយាយ​យ៉ាង​ស៊ីជម្រៅ​ចូល​ទៅ​ដល់​ខ្លឹម​នៃ​ជីវិត

X
5s