គតិចំនួន​១០ឃ្លារបស់ Rabindranath Tagore កវី​កំណាព្យនិងអ្នក​និពន្ធមួយ​រូប​របស់​​បេនហ្គាលី​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិ​របស់​កវី​កំណាព្យ អ្នក​និពន្ធ អ្នក​តែង​ចម្រៀង និង​ជាង​គំនូរ​មួយ​រូប​របស់​ជនជាតិ​បេនហ្គាលី​គឺ​លោក Rabindranath Tagore ចំនួន​១០ឃ្លា​ដូច​ខាងក្រោម:

) «ពពក​រសាត់​អណ្ដែត​ចូល​ក្នុង​ជីវិត​របស់​ខ្ញុំ លែង​ពាំនាំ​នូវ​ភ្លៀង​ឬ​ព្យុះ​ទៀត​ហើយ ប៉ុន្តែ​គឺ​មក​បន្ថែម​ពណ៌​ដល់​មេឃ​របស់​ខ្ញុំ​ដែល​មាន​ព្រះអាទិត្យ​លិច។»


) «វា​ជា​រឿង​ងាយស្រួល​ណាស់​ក្នុង​ការ​រីករាយ ប៉ុន្តែ​វា​ជា​រឿង​ពិបាក​ណាស់​ក្នុង​ការ​ធ្វើ​ជា​មនុស្ស​សាមញ្ញ។»


) «គតិបណ្ឌិត​តូច​ប្រៀប​បាន​ទៅនឹង​ទឹក​ក្នុង​កែវ ច្បាស់ ថ្លា និង​បរិសុទ្ធ។ គតិបណ្ឌិត​ធំ​អស្ចារ្យ​ប្រៀប​បាន​ទៅនឹង​ទឹក​នៅ​ក្នុង​សមុទ្រ ងងឹត អាថ៌កំបាំង និង​មិន​អាច​ជ្រាប​ចូល​បាន។»


) «កុំ​ដាក់​ដែនកំណត់​ទៅលើ​កូន​របស់​អ្នក​ជាមួយ​ការ​រៀនសូត្រ​របស់​អ្នក ព្រោះ​ពួកគេ​កើត​ក្នុង​ពេល​ខុស​គ្នា។»


) «ចិត្ត​ដែល​ឡូហ្សិក​សុទ្ធសាធ​ប្រៀប​បាន​ទៅនឹង​កាំបិត​ដែល​មាន​តែ​ផ្លែ​កាំបិត​ទាំងស្រុង។ វា​ធ្វើឲ្យ​ដៃ​ដែល​កាន់វា​ហូរ​ឈាម។»


) «មនុស្ស​ភាគច្រើន​ជឿ​ថា​ចិត្ត​គឺជា​កញ្ចក់ ជា​មូលដ្ឋាន​គឺ​ជះ​ត្រឡប់​នូវ​ពិភពលោក​នៅ​ខាងក្រៅ​ពួកគេ​បាន​យ៉ាង​ត្រឹមត្រូវ ដោយ​មិន​បាន​ដឹង​ថា​ដោយ​ផ្ទុយស្រឡះ​គឺ​ចិត្ត​ខ្លួនវា​គឺជា​ធាតុផ្សំ​ដែល​សំខាន់​បំផុត​នៃ​ការ​បង្កើត។»


) «យើង​អាន​ពិភពលោក​ខុស​ហើយ​និយាយ​ថា​វា​បំភ័ន្ត​យើង។»


) «ការ​អប់រំ​ដែល​ខ្ពស់​បំផុត​គឺជា​ការ​អប់រំ​ដែល​មិនត្រឹមតែ​ផ្ដល់ឲ្យ​យើង​នូវ​ទិន្នន័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឲ្យ​ជីវិត​យើង​មាន​ភាព​ចុះសម្រុង​គ្នា​ជាមួយ​រាល់​អត្ថិភាព​ទាំងអស់​ផង​ដែរ។»


) «ទឹក​នៅ​ក្នុង​ថូរ​គឺ​បញ្ចេញ​ពន្លឺ​ចែងចាំង ទឹក​នៅ​ក្នុង​សមុទ្រ​គឺ​ងងឹត។ ការពិត​តូច​មាន​ពាក្យ​ដែល​ច្បាស់លាស់ ការពិត​ធំ​អស្ចារ្យ​មាន​ភាព​ស្ងប់ស្ងាត់​ដែល​អស្ចារ្យ។»


១០) «ឫសគល់​នៅ​ក្រោម​ផែនដី​មិន​ទាមទារ​ពានរង្វាន់​សម្រាប់​ការ​បង្កើត​មែក​សាខា​មាន​ផ្លែផ្កា​នោះ​ឡើយ។»


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៧​ឃ្លា ដែល​អាច​ឲ្យ​អ្នក​សញ្ជឹង​គិត​សារ​ឡើង​វិញ​ចំពោះ​ជីវិត​ដែល​អ្នក​កំពុងតែ​រស់នៅ​

 

X
5s