ទស្សន​ចំនួន​៩ឃ្លា ដែល​និយាយ​ពី​ការពិត​មួយ​ចំនួន​ក្នុង​ជីវិត​ដែល​អ្នក​គួរ​ពិចារណា​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​៩ឃ្លា ដែល​និយាយ​ពី​ការពិត​មួយ​ចំនួន​ក្នុង​ជីវិត​ដែល​អ្នក​គួរ​ពិចារណា:

) «សម្រាប់​មនុស្ស​ភាគច្រើន គ្រូ​ចិត្ត​វិញ្ញាណ​របស់​ពួកគេ​គឺជា​សេចក្ដីទុក្ខ​របស់​ពួកគេ។ ព្រោះ​ថា​ចុងបញ្ចប់​សេចក្ដីទុក្ខ​នឹង​នាំមក​នូវ​ការ​ភ្ញាក់​សតិ​ដឹងខ្លួន។» Eckhart Tolle


) «មនុស្ស​ភាគច្រើន​បើ​ទោះជា​នៅ​ក្នុង​ប្រទេស​នេះ​ក៏ដោយ មាន​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​សម្ភារៈ​ព្រោះ​ថា​ពួកគេ​ខ្វល់តែ​ពី​ខ្លួនឯង​ប៉ុណ្ណោះ។ បើទោះ​ជា​សង្គម​បាន​ផ្ដល់ឲ្យ​នូវ​ស្ថានភាព​ល្អ​ប្រសើរ​ជាច្រើន​ក៏ដោយ ពួកគេ​ក៏​នៅតែ​រស់នៅ​ក្នុង​ឋាន​របស់​ប្រែត​ដែរ។ អ្នក​រស់នៅ​ក្នុង​ប្រទេស​អាមេរិក ប៉ុន្តែ​អ្នក​នៅតែ​រស់នៅ​ក្នុង​ឋាន​របស់​ប្រែត​ដដែល ដែល​ជា​ឋាន​របស់​ខ្មោច​ស្រេកឃ្លាន។» Lama Thubten Yeshe


) «នៅពេល​ដំណោះស្រាយ​សាមញ្ញ គឺ​ព្រះ​ជា​អ្នក​ឆ្លើយ។» អាល់ប៊ឺត អាញស្តាញ


) «សន្តិភាព​មិន​អាច​រក្សា​បាន​ដោយ​កម្លាំង​ឡើយ។ វា​អាច​សម្រេច​បាន​តែ​តាមរយៈ​ការ​ស្វែងយល់​តែ​ប៉ុណ្ណោះ។» អាល់ប៊ឺត អាញស្តាញ


) «យើង​សាងសង់​ដើម្បីតែ​វាយ​បំបែក។ ការងារ​របស់​យើង​និង​ធនធាន​របស់​យើង​ភាគច្រើន​ត្រូវបាន​ចំណាយ​ទៅ​យ៉ាង​ខ្ជះខ្ជាយ។ ការ​ដើរក្បួន​ទៅមុខ​របស់​យើង​ត្រូវបាន​គូស​សម្គាល់​ដោយ​ការ​វិនាស​ហិនហោច។ គ្រប់ទីកន្លែង​គឺជា​ការ​បាត់បង់​ពេលវេលា ការ​ខិតខំ​ប្រឹងប្រែង និង​ជីវិត​យ៉ាង​គួរឲ្យ​រន្ធត់។ គឺជា​ទស្សនីយភាព​ដែល​គួរឲ្យ​សោកសៅ​មួយ តែ​គឺជា​ការពិត។» Nikola Tesla


) «ជីវិត​នឹង​នៅតែ​រក្សា​ជា​សមីការ​មួយ​ដែល​មិន​អាច​រក​ដំណោះស្រាយ​បាន ប៉ុន្តែ​វា​ផ្សំ​ឡើង​នូវ​កត្តា​ដែល​ត្រូវ​បាន​ស្គាល់​មួយ​ចំនួន​ដែល​ជាក់លាក់។» Nikola Tesla


) «បើទោះ​ជា​យើង​មាន​សេរីភាព​ក្នុងការ​គិត​និង​ប្រព្រឹត្ត​មែន តែ​យើង​ត្រូវបាន​ភ្ជាប់​បញ្ចូលគ្នា ប្រៀប​បានទៅ​នឹង​ដួងតារា​នៅលើ​អាកាស ជាមួយ​នឹង​ចំណង​ដែល​មិនអាច​កាត់ផ្ដាច់​បាន។ ចំណង​នេះ​មិនអាច​មើលឃើញ​បាន​ឡើយ តែ​យើង​អាច​ទទួលដឹង​អារម្មណ៍​ពី​វា​បាន។» Nikola Tesla


) «បើ​អ្នក​ពិតជា​អ្នក​តាម​ស្វែងរក​ការពិត​ពិតប្រាកដ​មែន វា​ចាំបាច់​ដែល​យ៉ាងហោចណាស់​ម្ដង​ក្នុង​ជីវិត​អ្នក អ្នក​ឆ្ងល់​កាន់តែ​ឆ្ងាយ​តាម​តែ​អាច​ធ្វើ​ទៅ​បាន នូវ​រាល់​អ្វីៗ​ទាំងអស់។» Rene Descartes


) «នៅពេល​ដែល​នរណា​ម្នាក់​ធ្វើ​មិន​គប្បី​ចំពោះ​ខ្ញុំ ខ្ញុំ​តែង​ព្យាយាម​លើក​​វិញ្ញាណ​របស់​ខ្ញុំ​ឡើង​ឲ្យ​ខ្ពស់​រហូត​ទាល់តែ​ភាព​មិន​គប្បី​មិនអាច​ឈោង​ទៅ​ដល់​បាន។» Rene Descartes



ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​ចិន​បុរាណ​ចំនួន​១៥​ឃ្លា ដែល​អាច​ឲ្យ​អ្នក​រស់នៅ​ចុះសម្រុង​ជាមួយ​មជ្ឈដ្ឋាន​របស់​សង្គម​បាន

X
5s