ទស្សន​ចំនួន​១០ឃ្លា​ពី​កវីនិពន្ធ​សៀវភៅ​កូនក្មេង​ដ៏​ល្បីៗ​ដែល​ធ្លាប់​មាន​នៅ​ក្នុង​ពិភពលោក​នៃ​អក្សរសាស្ត្រ​អង់គ្លេស​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​១០ឃ្លា​ពី​កវីនិពន្ធ​សៀវភៅ​កូនក្មេង​ដ៏​ល្បីៗ​ដែល​ធ្លាប់​មាន​នៅ​ក្នុង​ពិភពលោក​នៃ​អក្សរសាស្ត្រ​អង់គ្លេស:

) «ចូរ​កុំ​មើលងាយ​តម្លៃ​នៃ​ការ​ដែល​មិន​ធ្វើអ្វី​សោះ នៃ​ការ​ដែល​គ្រាន់តែ​ចេះតែ​ធ្វើ​ដំណើរ​ទៅ ស្ដាប់​នូវ​រាល់​អ្វីៗ​ដែល​អ្នក​មិន​អាច​ស្ដាប់​ឮ​បាន និង​មិន​មាន​អារម្មណ៍​រំខាន។» A. A. Milne


) «តើ​ខ្ញុំ​មាន​សំណាង​ប៉ុណ្ណា​ដែល​មាន​អ្វីមួយ​ដែល​ធ្វើឲ្យ​ការ​និយាយ​ពាក្យ​លា​ពិបាក។» A. A. Milne


) «ជីវប្រវត្តិ​ផ្ទាល់ខ្លួន​ប្រហែល​ជា​ទម្រង់​ដែល​ផ្ដល់​ការ​គោរព​ជាងគេ​បំផុត​នៃ​ការ​ភូត​កុហក។» Humphrey Carpenter


) «បើ​អ្នក​អាច​សុបិន តែ​មិន​ធ្វើឲ្យ​សុបិន​ក្លាយ​ជា​ម្ចាស់​របស់​អ្នក បើ​អ្នក​អាច​គិត តែ​មិន​ធ្វើឲ្យ​ការគិត​ក្លាយ​ជា​គោលដៅ​របស់​អ្នក បើ​អ្នក​អាច​ជួប​ជាមួយ​ជ័យជម្នះ​និង​ការ​វិនាស​ហិនហោច ហើយ​ទទួល​យក​ជន​ក្លែង​បន្លំ​ទាំងពីរ​នេះ​ដូចគ្នា នោះ​អ្នក​គឺជា​បុរស​ម្នាក់​ហើយ កូន​ឪពុក។» Rudyard Kipling


) «ចូរ​ប្រុងប្រយ័ត្ន​ទៅលើ​ការ​ដែល​ខ្វាយខ្វល់​ហួសហេតុ​ទៅលើ​លុយ ឬ​ឋានៈ ឬ​ភាព​រុងរឿង។ នៅ​ថ្ងៃ​ណាមួយ​អ្នក​នឹង​ជួប​ជន​ម្នាក់​ដែល​មិន​ខ្វាយខ្វល់​ពី​អ្វី​ទាំងនេះ​ទាំងអស់។ នៅ​ពេល​នោះ​អ្នក​នឹង​ដឹង​ថា​តើ​អ្នក​ក្រ​ប៉ុណ្ណា។» Rudyard Kipling


) «ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ឆ្កួតឡប់​មិន​សម​ហេតុផល។ វា​ដាស់​កោសិកា​ខួរក្បាល​ឲ្យ​ភ្ញាក់ឡើង។ ការ​ស្រមើស្រមៃ​គឺជា​គ្រឿងផ្សំ​ដ៏​ចាំបាច់​មួយ​នៅ​ក្នុង​ជីវិត​រស់នៅ។ វា​គឺជា​របៀប​ក្នុង​ការ​សម្លឹង​មើល​ជីវិត​តាមរយៈ​ចុង​ដែល​ខុស​នៃ​តេឡេស្កូប ហើយ​វា​អាច​ធ្វើឲ្យ​អ្នក​អស់​សំណើច​ទៅលើ​រាល់​ការពិត​ទាំងអស់​នៃ​ជីវិត។» Dr. Seuss


) «មាន​ពេល​ខ្លះ​សំណួរ​គឺ​ស្មុគស្មាញ តែ​ចម្លើយ​បែរជា​សាមញ្ញ​ទៅវិញ។» Dr. Seuss


) «មនុស្ស​វ័យ​ជំទង់​គឺជា​កូនក្មេង​ដែល​ហួស​សម័យ។» Dr. Seuss


) «ចំណេះដឹង​របស់​យើង​គឺជា​កោះ​ដ៏​តូច​មួយ​នៅ​ក្នុង​មហាសមុទ្រ​ដ៏​ធំធេង​នៃ​ការ​មិន​ចេះដឹង។» Isaac Bashevis Singer


១០) «អ្នក​បង្កើត​គ្រប់រូប​បាន​ឆ្លងកាត់​បទពិសោធន៍​នូវ​ភាព​ខុសគ្នា​រវាង​ចក្ខុ​ខាងក្នុង​របស់​គាត់​និង​ការ​ស្ដែង​ចេញ​មក​ចុងក្រោយ។ ភាព​ខុសគ្នា​នឹង​គ្មានថ្ងៃ​អាច​ផ្សារភ្ជាប់​បាន​ទាំងស្រុង​នោះ​ឡើយ។ យើង​សុទ្ធតែ​មាន​ការ​ជឿជាក់​យ៉ាង​រឹងមាំ ដែល​ប្រហែល​ជា​អាច​ជា​ការ​បំភ័ន្ត ថា​យើង​មាន​អ្វី​ដែល​ត្រូវ​និយាយ​ច្រើន​ជាង​អ្វី​ដែល​ស្ដែងចេញ​មក​លើ​ក្រដាស។» Isaac Bashevis Singer


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន១០ឃ្លាដកស្រង់ពីលោក Henry David Thoreau ទស្សនវិទូអាមេរិកសតវត្ស​វិ៍ទី​១៩​​

X
5s