ប្រយោគ​ចំនួន​៥ឃ្លាពីសៀវភៅ Man and His Symbols ដោយ​អ្នក​វិភាគ​ចិត្តសាស្ត្រ​របស់​ស្វីស​លោក Carl Jung​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​៥ឃ្លា ដែល​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​របស់​អ្នក​វិភាគ​ចិត្តសាស្ត្រ​របស់​ស្វីស​លោក Carl Jung ដែល​មាន​ចំណងជើង​ថា Man and His Symbols:

) «Leonardo da Vinci មាន​ម្ដង​សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​គាត់​ដូច្នេះ​ថា៖ «វា​គួរតែ​មិន​ពិបាក​នោះ​ទេ​សម្រាប់​អ្នក​ក្នុង​ការ​ផ្អាក​ឈប់​ម្ដងម្កាល​ហើយ​សម្លឹង​មើល​ស្នាម​ប្រឡាក់​នៅលើ​ជញ្ជាំង ឬ​កម្ទេច​នៃ​ភ្លើង ឬ​ពពក ឬ​ភក់ ឬ​ទីកន្លែង​ណា​ដែល​អ្នក​អាច​ស្វែងរក​ឃើញ​គំនិត​អស្ចារ្យ។» »


) «មនុស្ស នៅពេល​ដែល​យើង​ដឹង​អ្វីមួយ​បើ​យើង​សញ្ជឹងគិត​មួយភ្លែត មិន​ដែល​ធ្លាប់​សម្រេច​បាន​នូវ​ការ​ទទួល​ដឹង​ដោយ​ញាណ​អំពី​អ្វីមួយ​បាន​ពេញលេញ​ឬ​ចាប់​បាន​អត្ថន័យ​ពី​អ្វីមួយ​បាន​ពេញលេញ​នោះ​ឡើយ។»


) «ទោះជាយ៉ាងណា វា​ពិតជា​មាន​នូវ​ហេតុផល​ដែល​ផ្អែក​ទៅលើ​ការ​ពិសោធន៍​ដែល​បញ្ជាក់​ថា​ហេតុអ្វី​យើង​គួរតែ​បណ្ដុះ​ការគិត​ដែល​គ្មាន​ថ្ងៃ​អាច​ស្រាយ​បញ្ជាក់​បាន។ ក៏​ព្រោះតែ​វា​ត្រូវបាន​រក​ឃើញ​ថា​មាន​ប្រយោជន៍។ មនុស្ស ដោយ​មិន​គួរឲ្យ​សង្ស័យ គឺ​ត្រូវការ​ទស្សន​ទូទៅ​និង​ការ​ជឿជាក់​យ៉ាង​មុតមាំ​ដែល​នឹង​ផ្ដល់​អត្ថន័យ​ដល់​ជីវិត​របស់​គាត់​និង​អាច​ឲ្យ​គាត់​ស្វែងរក​ឃើញ​ទីកន្លែង​មួយ​សម្រាប់​ខ្លួនគាត់​នៅ​ក្នុង​ចក្រវាល។ គាត់​អាច​ទ្រាំទ្រ​ជាមួយ​នឹង​ការ​លំបាក​ដែល​លំបាក​ជាទី​បំផុត​នៅ​ពេល​គាត់​ត្រូវបាន​ធ្វើឲ្យ​ជឿ​ថា​វា​មានន័យ​ខ្លឹមសារ។ គាត់​នឹង​ត្រូវបាន​បាក់បែក នៅពេល​បូក​បន្ថែម​ជាមួយ​នឹង​រាល់​សំណាង​អាក្រក់​ទាំងអស់​របស់​គាត់ គាត់​ត្រូវ​សារភាព​ថា​គាត់​កំពុងតែ​ចូលរួម​នៅ​ក្នុង​រឿង​ព្រេងនិទាន​មួយ​ដែល​ត្រូវបាន​និយាយ​ដោយ​មនុស្ស​ឆ្កួត។»


) «បើទោះជា​អ្នក​វិទ្យាសាស្ត្រ​ក៏​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ដែរ។ ដូច្នេះ​ហើយ​វា​គឺជា​រឿង​ធម្មជាតិ​នោះ​ទេ​សម្រាប់​ពួកគេ​ដែល​ដូច​អ្នកដទៃ​ទៀត​ដែរ ដែល​ស្អប់​នូវ​អ្វី​ដែល​ពួកគែ​មិន​អាច​បកស្រាយ​បាន។ វា​គឺជា​ការ​បំភ័ន្ត​ធម្មតា​មួយ​ក្នុង​ការ​ជឿថា​អ្វី​ដែល​យើង​ដឹង​ក្នុង​ពេល​បច្ចុប្បន្ន​គឺជា​អ្វី​ដែល​យើង​នឹង​ដឹង​បែបនេះ​រហូត។ គ្មាន​អ្វី​ដែល​ទន់ជ្រាយ​ជាង​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ទៀត​នោះ​ឡើយ ដែល​គឺជា​ការ​ប៉ុនប៉ង​ក្នុង​រយៈពេល​ខ្លីមួយ​ក្នុង​ការ​បកស្រាយ​នូវ​ការពិត​និង​មិនមែន​ជា​ការពិត​ដែល​យូរ​អង្វែង​ជានិរន្តរ៍​នៅ​ក្នុង​ខ្លួនវា។»


) «ខ្ញុំ​តែងតែ​ត្រូវបាន​ធ្វើឲ្យ​ចាប់អារម្មណ៍​ដោយ​ការពិត​ដែល​ថា​មាន​ចំនួន​តួលេខ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នៃ​មនុស្ស​ដែល​នឹង​មិន​ប្រើប្រាស់​ការគិត​របស់​ពួកគេ​ឡើយ​បើ​ពួកគេ​អាច​គេចវេស​បាន និង​ចំនួន​តួលេខ​ដូចគ្នា​ដែល​ប្រើប្រាស់​ការគិត​របស់​ពួកគេ ប៉ុន្តែ​នៅ​ក្នុង​របៀប​ដ៏​ឆ្កួតឡប់​យ៉ាងខ្លាំង។ ខ្ញុំ​ក៏​ភ្ញាក់ផ្អើល​ដែល​បាន​រកឃើញ​ថា​មនុស្ស​វៃឆ្លាត​និង​មាន​សតិដឹង​ទូលំទូលាយ​ជាច្រើន​ដែល​បាន​រស់នៅ​ប្រៀបដូចជា​ពួកគេ​មិន​ដែល​ធ្លាប់​បាន​រៀន​ប្រើ​សរីរាង្គ​នៃ​ញាណ​របស់​ពួកគេ​សោះ​ឡើយ ពួកគេ​មើល​មិន​ឃើញ​អ្វី​ដែល​នៅ​ពី​មុខ​ភ្នែក​ពួកគេ ស្ដាប់​ឮ​ពាក្យ​ដែល​បញ្ចេញ​សំឡេង​នៅ​ក្នុង​ត្រចៀក​ពួកគេ ឬ​សង្កេត​ឃើញ​អ្វី​ដែល​ពួកគេ​ប៉ះ​ឬ​ភ្លក់​រសជាតិ​នោះ​ឡើយ។ មនុស្ស​ខ្លះ​រស់នៅ​ដោយ​មិន​បាន​មាន​សតិដឹង​ពី​រាងកាយ​របស់​ពួកគេ។ ហើយ​ក៏​មាន​មនុស្ស​ដទៃ​ទៀត​ដែល​ហាក់​ដូចជា​រស់នៅ​ក្នុង​ស្ថានភាព​ដ៏​គួរឲ្យ​ងឿងឆ្ងល់​បំផុត​នៃ​សតិដឹង ហាក់ដូចជា​ស្ថានភាព​ដែល​ពួកគេ​បាន​មក​ដល់​ថ្ងៃនេះ​គឺជា​ចុងបញ្ចប់ ដោយ​មិនមាន​លទ្ធភាព​ដែល​អាច​ទៅរួច​ណា​ក្នុង​ការ​ផ្លាស់ប្ដូរ​នោះ​ឡើយ ឬ​ក៏​ហាក់ដូចជា​ពិភពលោក​និង​វិញ្ញាណ​គឺ​នៅ​នឹង​ថ្កល់​និង​នៅតែ​បែបនេះ​ជា​រៀងរហូត។»


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៩ឃ្លា​របស់អ្នក​ព្យាបាល​តាម​បែប​ចិត្តសាស្ត្រ​មួយ​រូប​របស់​អូទ្រីស​គឺ​លោក Alfred Adler

X
5s