ទស្សន​ចំនួន​១១ឃ្លា ដែល​អ្នក​គួរអាន​សម្រាប់​ធ្វើ​ជា​ជំនួយ​ដល់​ការ​ដោះស្រាយ​បញ្ហា​របស់​អ្នក​នៅលើ​ដំណើរ​ជីវិត​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​១១ឃ្លា ដែល​អ្នក​គួរអាន​សម្រាប់​ធ្វើ​ជា​ជំនួយ​ដល់​ការ​ដោះស្រាយ​បញ្ហា​របស់​អ្នក​នៅលើ​ដំណើរ​ជីវិត:

) «យើង​បាន​រៀនសូត្រ​ពី​រឿងរ៉ាវ​អស្ចារ្យ​តាមរយៈ​បទពិសោធន៍​តូចតាច។» Bram Stoker


) «មូលហេតុ​តែងតែ​មាន​ទៅលើ​ថា​ហេតុអ្វី​អ្វីៗ​ទៅតាម​សភាព​របស់​វា។» Bram Stoker


) «រៀន​ប្រលែង​ចោល​គួរតែ​ត្រូវ​បាន​រៀន​មុន​ពេល​រៀន​ទទួលបាន។ ជីវិត​គួរតែ​ត្រូវបាន​ប៉ះ មិនមែន​ចាប់​រឹត​ឡើយ។ អ្នក​ត្រូវតែ​សម្រាក បណ្ដោយ​ឲ្យ​វា​កើតឡើង​ម្ដងម្កាល ហើយ​ពេល​ផ្សេង​ទៀត​បន្ត​ទៅមុខ​ទៀត។» Ray Bradbury


) «នៅពេល​បុគ្គល​ម្នាក់​រងទុក្ខ​ពី​ជំនឿ​ដែល​ភ័ន្តច្រឡំ វា​ត្រូវបាន​គេ​ហៅថា​ជំងឺ​ឆ្កួត។ នៅពេល​មនុស្ស​ច្រើន​រងទុក្ខ​ពី​ជំនឿ​ដែល​ភ័ន្តច្រឡំ វា​ត្រូវបាន​គេ​ហៅថា​សាសនា។» Robert M. Pirsig


) «ការពិត​បាន​គោះ​ទ្វារ​ហើយ​អ្នក​និយាយ​ថា៖ «ចេញ​ឲ្យ​ឆ្ងាយ ខ្ញុំ​កំពុងតែ​សម្លឹងរក​មើល​ការពិត។» ហេតុនេះ​ហើយ​វា​ក៏​ចាកចេញ​ឆ្ងាយ ជាមួយ​នឹង​ភាព​ងឿងឆ្ងល់។» Robert M. Pirsig


) «អ្នក​សម្លឹងមើល​ទីកន្លែង​ដែល​អ្នក​កំពុងតែ​ឆ្ពោះ​ទៅ​និង​ទីកន្លែង​ដែល​អ្នក​កំពុង​ស្ថិត​នៅ ហើយ​វា​នឹង​មិន​សម​ហេតុផល​នោះ​ឡើយ ប៉ុន្តែ​ពេលនោះ​អ្នក​ក៏​សម្លឹង​ថយក្រោយ​ទៅកាន់​កន្លែង​ដែល​អ្នក​ធ្លាប់​ស្ថិតនៅ ហើយ​ទម្រង់​ក៏​ហាក់ដូចជា​លេចឡើង​មក។» Robert M. Pirsig


) «កុំ​រិះគន់​នូវ​អ្វី​ដែល​អ្នក​មិនយល់។» Bob Dylan


) «ជីវិត​ជាមូលដ្ឋាន​គ្រាន់តែ​ជា​ការ​កុហក ប៉ុន្តែ​ច្បាស់ណាស់​ថា​វា​គឺជា​របៀប​ដែល​យើង​ចង់បាន។» Bob Dylan


) «របៀប​ចេញ​ទៅក្រៅ​គឺ​តាមរយៈ​ទ្វារ។ តើ​ហេតុអ្វី​ទៅ​បាន​ជា​គ្មាន​នរណា​ម្នាក់​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​សោះ ?» ខុងជឺ


១០) «គ្មាន​អ្វីមួយ​ដែល​បាត់បង់​ឡើយ គ្រប់យ៉ាង​គឺ​ត្រូវបាន​បម្លែង។» Michael Ende


១១) «អ្នក​ប៉ង​ចង់​បាន​អ្វីមួយ អ្នក​ចង់បាន​វា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​អ្នក​ប្រាកដ​ណាស់​ថា​អ្នក​ចង់បាន​វា​ឲ្យតែ​អ្នក​ដឹងថា​អ្នក​មិន​អាច​មាន​វា។ ប៉ុន្តែ​បើ​មានពេល​មួយ វា​ហាក់ដូចជា​ក្ដី​ប្រាថ្នា​របស់​អ្នក​នឹង​អាច​ក្លាយជា​ការពិត ខណៈពេល​នោះ​អ្នក​នឹង​រកឃើញ​ខ្លួនឯង​ថា​អ្នក​ប៉ង​ឲ្យ​ខ្លួនឯង​មិនធ្លាប់​បាន​ប៉ង​ចង់បាន​រឿង​បែបនេះ​មក​នោះ​ឡើយ។» Michael Ende


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ជីវិត​ចំនួន​៩ឃ្លា ដែល​អាច​ឲ្យ​អ្នក​ចាកចេញ​ពី​ភាព​ស្មុគស្មាញ​ហើយ​រស់នៅ​ជីវិត​យ៉ាង​សាមញ្ញ​បាន​

X
5s