សម្ដី​ដកស្រង់​ចំនួន ​៨ឃ្លា ដែល​អាច​នាំ​អ្នក​ឲ្យ​ចាកចេញ​ពី​ការ​ឃុំឃាំង​របស់​ខ្លួនឯង​បាន​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ៨ឃ្លា ដែល​អាច​នាំ​អ្នក​ឲ្យ​ចាកចេញ​ពី​ការ​ឃុំឃាំង​របស់​ខ្លួនឯង​បាន:

) «ចូរ​សាមញ្ញ​តាម​ដែល​អ្នក​អាច​ធ្វើ​បាន នោះ​អ្នក​នឹង​ភ្ញាក់ផ្អើល​នឹង​មើល​ឃើញ​ថា​តើ​ជីវិត​នឹង​អាច​ក្លាយ​ជា​មិន​ស្មុគស្មាញ​និង​រីករាយ​បាន​ដោយ​របៀប​ណា។» Paramahansa Yogananda


) «អំណាច​នៃ​ការ​ចង់​បាន​ដែល​មិន​ទាន់​ត្រូវ​បាន​បំពេញ​គឺជា​ឫសគល់​នៃ​ទាសករ​របស់​រាល់​មនុស្ស​គ្រប់​រូប។» Paramahansa Yogananda


) «បុគ្គល​ម្នាក់​ជឿជាក់​លើ​អ្វីមួយ​ព្រោះ​ពួកគេ​ត្រូវ​បាន​កម្រិត​លក្ខខណ្ឌ​ឲ្យ​ជឿ​ទៅលើ​វា។» Aldous Huxley


) «យើង​ឃើញ​ផ្កា​កុលាប ហើយ​ភ្លាមៗ​នោះ​ក៏​និយាយ​ថា​ផ្កា​កុលាប។ យើង​មិន​និយាយ​ថា ខ្ញុំ​បាន​ឃើញ​ម៉ាស​រាង​មូល​នៃ​ពណ៌​ក្រហម​ក្រមៅ​និង​ផ្កាឈូក​ក្រមៅ​ដែល​មាន​រចនាសម្ព័ន្ធ​យ៉ាង​ផ្ចិតផ្ចង់​នោះ​ឡើយ។ យើង​បាន​ហក់​ពី​បទពិសោធន៍​ជាក់ស្ដែង​ទៅ​រក​ទស្សន​ក្នុង​ពេល​រំពេច​ភ្លាម​នោះ។ យើង​មិន​អាច​ចៀស​ផុត​ពី​ការ​ដែល​រស់នៅ​ក្នុង​ដែន​កំណត់​យ៉ាង​ធំ​សម្បើម​មួយ​នៅ​ក្នុង​បរិបទ​នៃ​ទស្សន​បាន​ឡើយ។ យើង​ត្រូវតែ​ធ្វើ​បែបនេះ ព្រោះ​ថា​បទពិសោធន៍​ភ្លាមៗ​គឺ​ពិតជា​ច្របូកច្របល់​និង​សម្បូរ​បែប​ណាស់​ដែល​ដើម្បី​គ្រាន់តែ​ការពារ​ខ្លួន យើង​ត្រូវតែ​ប្រើប្រាស់​រចនាសម្ព័ន្ធ​នៃ​ភាសា​ដើម្បី​រៀបចំ​បំបែក​ចេញ​នូវ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​យើង និង​ក្នុង​ពេល​តែមួយ​គឺ​ដើម្បី​ស្វែងយល់​ព្រោះថា​មាន​តែ​នៅ​ក្នុង​ដែន​កំណត់​នៃ​ភាសា​ប៉ុណ្ណោះ​ដែល​យើង​អាច​យល់​បាន​ថា​តើ​មាន​អ្វី​កំពុង​កើតឡើង។ យើង​ធ្វើ​វា​ឲ្យ​ទៅជា​ទស្សន​ទូទៅ​ហើយ​យើង​ទៅ​កាន់​កម្រិត​ដែល​ខ្ពស់​ទៅៗ​នៃ​គំនិត​អរូបី ដែល​អនុញ្ញាត​ឲ្យ​យើង​បាន​យល់​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​ដែល​យើង​ប្រាកដ​ណាស់​ថា​នឹង​មិន​អាច​ធ្វើ​បាន​នោះ​ឡើយ​បើ​មិន​មាន​ភាសា​ទេ​នោះ។ តាម​របៀប​នេះ​ភាសា​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ដែល​យើង​នឹង​មិន​អាច​អត់​វា​បាន​ឡើយ។ ប៉ុន្តែ​ភាសា​ក៏​មាន​ដែន​កំណត់​របស់​វា​និង​អន្ទាក់​របស់​វា​ដែរ។» Aldous Huxley


) «ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គឺជា​ការ​កុហក​ដែល​ស្របច្បាប់។» H. G. Wells


) «យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ម៉ាស៊ីន​ពេលវេលា មិនមែន​ទេ​ឬ ? អ្វី​ដែល​នាំ​យើង​ថយក្រោយ​គឺជា​ការ​ចងចាំ ឯ​អ្វី​ដែល​នាំ​យើង​ទៅមុខ​គឺជា​សុបិន។» H. G. Wells


) «កំណាព្យ​ប្រៀប​បាន​ទៅ​នឹង​សុភាសិត អ្នក​តែងតែ​អាច​ស្វែងរក​មួយ​ដើម្បី​ប្រឆាំង​គ្នា​ជាមួយ​មួយ​ទៀត។» Jules Verne


) «ខ្ញុំ​ចង់​មើល​ឃើញ​នូវ​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​បាន​សង្កេត បើ​ទោះ​ជា​ខ្ញុំ​ត្រូវ​ដោះដូរ​នូវ​ការ​ងឿងឆ្ងល់​នេះ​ជាមួយ​នឹង​ជីវិត​ខ្ញុំ​ក៏​ដោយ។» Jules Verne


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ 
គតិ​​៧ឃ្លា​របស់​អ្នក​និពន្ធ​សៀវភៅ The Seth Material ​លោកស្រី Jane Roberts

 

X
5s