គតិ​ចំនួន​១០ឃ្លា​របស់​ទស្សនវិទូ​ចិន​បុរាណ ជ័ងជឺ នាំ​អ្នក​ឲ្យ​ឃើញ​ពិភពលោក​ខុស​ប្លែក​ពី​មុន​



ថ្ងៃនេះ​ BizKhmer បាន​ចងក្រង​នូវ​គតិ​ចំនួន​ ១០ឃ្លា​ របស់​ទស្សនវិទូ​ចិន​បុរាណ ជ័ងជឺ ដែលជាផ្លូវ​នាំ​អ្នក​ឲ្យ​ឃើញ​ពិភពលោក​ខុស​ប្លែក​ពី​មុន៖

១) «បុគ្គល​​ដែល​ភ័យខ្លាច​ការ​ស្លាប់​ប្រៀប​ដូចជា​ក្មេង​វង្វេង​ផ្លូវ​ដែល​ស្វែងរក​ផ្ទះ​អីចឹង។»

២) «តើ​ខ្ញុំ​អាច​ដឹង​​ដោយ​របៀប​ណា​ថា​មនុស្ស​ដែល​បាន​ស្លាប់ទៅហើយ​មិន​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​ស្រេកឃ្លាន​ជីវិត?»

៣) «កុំ​ប្រើប្រាស់​ជីវិត​ដើម្បី​ផ្ដល់​ជីវិត​ទៅ​ដល់​សេចក្ដី​ស្លាប់។ កុំ​ប្រើប្រាស់​សេចក្ដី​ស្លាប់​ដើម្បី​ផ្ដល់​សេចក្ដី​ស្លាប់​ទៅ​ដល់​ជីវិត។»

៤) «មនុស្ស​គ្រប់រូប​តែងផ្ដល់កិត្តិយស​ទៅ​ដល់​អ្វី​ដែល​ការ​យល់​បាន​យល់ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​យល់​គ្រប់គ្រាន់​ដើម្បី​អាស្រ័យ​ទៅលើ​អ្វី​ដែល​ការ​យល់​មិន​បាន​យល់​​ហើយ​តាមរយៈ​វា​ក៏​បាន​ឆ្ពោះ​ទៅ​រក​ការ​យល់​នោះ​ឡើយ។»

៥) «រាល់​ការ​ប៉ុនប៉ងក្នុង​ការ​បង្កើត​អ្វីមួយ​ដែល​គួរ​ជាទី​គោរព​គឺជា​អាវុធ​នៃ​សេចក្ដី​អាក្រក់។ អ្នក​អាច​គិត​ថា​អ្នក​កំពុងតែ​អនុវត្ត​នូវ​សេចក្ដី​សប្បុរស​និង​សេចក្ដី​សុចរិត​ត្រឹមត្រូវ ប៉ុន្តែ​ជា​លទ្ធផល​នឹង​បង្កើត​នូវ​ភាព​សិប្បនិម្មិត​មួយ​ប្រភេទ។ ទីណា​ដែល​មាន​គំរូ ការ​ចម្លង​តាម​នឹង​ត្រូវ​បាន​បង្កើត​ឡើង ទីណា​ដែល​ភាព​ជោគជ័យ​ត្រូវ​បាន​ទទួលបាន ការ​អួត​ក្អេងក្អាង​នឹង​មក​តាម ទីណា​ដែល​ការ​ជជែក​វែកញែក​គ្នា​កើតឡើង វា​នឹង​មាន​ការ​ផ្ទុះឡើង​នៃ​ភាព​ជា​សត្រូវ។»

៦) «ការមិន​យល់​គឺជា​ការ​យល់​​ស៊ីជម្រៅ ការយល់​គឺជា​ការ​យល់​​រាក់ៗ។ មិនយល់​គឺជា​ការ​ស្ថិត​នៅ​ខាងក្នុង ការយល់​គឺជា​ការ​ស្ថិត​នៅ​ខាងក្រៅ។»

៧) «ភាពឆោតល្ងង់​ពិត​ប្រាកដ គឺការស្កប់ស្កល់​ជាមួយ​នឹង​ចំណេះដឹង​របស់​អ្នក​។»

៨) «ឥទ្ធិពល​នៃ​ជីវិត​ក្នុង​សង្គម​គឺជា​ការ​ធ្វើឲ្យ​អត្ថិភាព​របស់​យើង​ស្មុគស្មាញ​និង​ច្របូកច្របល់ ធ្វើឲ្យ​យើង​ភ្លេច​ថា​ខ្លួនឯង​ជា​នរណា​ពិតប្រាកដ​ដោយ​ធ្វើឲ្យ​យើង​ឈ្លក់វង្វេង​ជាមួយ​នឹង​អ្វី​ដែល​មិនមែន​ជា​យើង។»

៩) «សំឡេង​ទឹក​និយាយ​ពី​អ្វី​ដែល​ខ្ញុំ​គិត។»

១០) «សោកនាដកម្ម​ដ៏​ធំ​បំផុត​ដែល​​កើតលើ​បុគ្គល​ម្នាក់​គឺជា​ភាព​ចុះ​ទន់ខ្សោយ​នៃ​ផ្លូវចិត្ត​របស់​គាត់។»

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១១ឃ្លា ដែល​អាច​ធ្វើ​ជា​ជំនួយ​ដល់​អ្នក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​បាន​

ដោយ៖ ស្រីពៅ

X
5s