ប្រយោគ​ចំនួន​១០ឃ្លា​របស់ Virginia Woolf ដែល​ជា​កវីនិពន្ធ​អង់គ្លេស​ដ៏​ល្បីល្បាញ​មួយ​រូប​នៃ​សតវត្ស​ទី​២០​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​១០ឃ្លា​របស់ Virginia Woolf ដែល​ជា​កវីនិពន្ធ​អង់គ្លេស​ដ៏​ល្បីល្បាញ​មួយ​រូប​នៃ​សតវត្ស​ទី​២០៖

១) «ភ្នែក​របស់​អ្នកដទៃ​គឺជា​គុក​របស់​យើង ការគិត​របស់​ពួកគេ​គឺជា​ទ្រុង​របស់​យើង។»

២) «បើ​មនុស្ស​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ជំនាញ​របស់​ពួកគេ ពួកគេ​នឹង​បាត់បង់​ញាណ​របស់​គេ។ ចក្ខុវិញ្ញាណ​ទៅ​បាត់។ ពួកគេ​គ្មាន​ពេល​មើល​រូបភាព។ សំឡេង​ទៅ​បាត់។ ពួកគេ​គ្មាន​ពេល​ស្ដាប់​តន្ត្រី។ សម្ដី​ទៅ​បាត់។ ពួកគេ​គ្មាន​ពេល​សម្រាប់​ការ​សន្ទនា។ មនុស្សជាតិ​ទៅ​បាត់។ បង្កើត​លុយ​ក្លាយ​ជា​រឿង​សំខាន់​ខ្លាំង​រហូត​ទាល់តែ​ពួកគេ​ត្រូវតែ​ធ្វើការ​នៅ​ពេល​យប់​និង​ពេល​ថ្ងៃ​ផង​ដែរ។ សុខភាព​ទៅ​បាត់។ ក្លាយ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​ម្នាក់​រហូត​ទាល់តែ​ពួកគេ​មិន​ចែករំលែក​ការងារ​របស់​ពួកគេ​ជាមួយ​អ្នកដទៃ​បើទោះជា​ពួកគេ​មាន​ច្រើន​ក៏ដោយ។ តើ​មាន​អ្វី​ទៅ​ដែល​នៅ​សេសសល់​សម្រាប់​មនុស្ស​ម្នាក់​ដែល​បាន​បាត់បង់​ការ​មើលឃើញ ការ​ឮ​និង​តុល្យភាព? គ្រាន់តែ​ជា​មនុស្ស​ពិការ​ម្នាក់​នៅ​ក្នុង​ល្អាង​មួយ​តែ​ប៉ុណ្ណោះ។»

៣) «ខ្ញុំ​ចាក់​ឫស​តែ​ខ្ញុំ​ហូរដូចទឹក។»

៤) «អ្នក​មិន​អាច​ស្វែងរក​សន្តិភាព​បាន​ដោយការ​គេចវេះពីជីវិត​នោះ​ឡើយ។»

៥) «ពន្លឺ​នៅ​ទីនេះ​ត្រូវការ​ស្រមោល​នៅ​ទីនោះ។»

៦) «ខ្ញុំ​នឹង​មិន​ក្លាយ​ជា​មនុស្ស​ដែល​ល្បីល្បាញ​ឬ​អស្ចារ្យ​នោះ​ឡើយ។ ខ្ញុំ​នឹង​បន្ត​ផ្សងព្រេង ផ្លាស់ប្ដូរ បើកចំហ​ការគិត​​និង​ភ្នែក​របស់​ខ្ញុំ បដិសេធ​ក្នុង​ការ​ដែល​ត្រូវ​បាន​គេ​ពាក់​ស្លាក​និង​សន្មត​ចូល​ជា​ប្រភេទ​បែប​ណា​មួយ។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ដោះលែង​ខ្លួនឯង​ឲ្យ​មាន​សេរីភាព បណ្ដោយ​ឲ្យ​វា​ស្វែងរក​វិមាត្រ​របស់​វា មិនមែន​ត្រូវ​បាន​រារាំង​នោះ​ឡើយ។»

៧) «ខ្ញុំ​ចូលចិត្ត​មាន​កន្លែង​ទំនេរ​សម្រាប់​លាត​ការគិត​របស់​ខ្ញុំ​ចេញ​ចូល។»

៨) «នៅពេល​ដែល​អ្នក​គិត​អំពី​រឿង​ដូចជា​ដួងតារា បញ្ហា​របស់​យើង​ហាក់ដូចជា​មិន​សូវ​សំខាន់​ប៉ុន្មាន​នោះ​ទេ មែន​ទេ?»

៩) «វា​អាច​ទៅ​រួច​ដែល​ពិភពលោក​ខ្លួន​វា​មិនមាន​អត្ថន័យ​អ្វី​នោះ​ឡើយ។»

១០) «មិន​ចាំបាច់​ប្រញាប់ប្រញាល់។ មិន​ចាំបាច់​បំភ្លឺ​ចែងចាំង។ មិន​ចាំបាច់​ធ្វើ​ជា​នរណា​ទាំងអស់​ក្រៅតែ​ពី​ខ្លួនឯង។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លា​របស់​ម្ចាស់​សៀវភៅ Your Erroneous Zones លោក Wayne Dyer

X
5s