សម្ដី​ដកស្រង់​ចំនួន ​១០ឃ្លា​របស់​អ្នក​និពន្ធ​សៀវភៅប្រវត្តិសាស្ត្របែបប្រឌិត​ The Scarlet Letter លោក Nathaniel Hawthorne​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា​របស់​អ្នក​និពន្ធ​ប្រលោមលោក​អាមេរិក​លោក Nathaniel Hawthorne ដែល​ស្នាដៃ​របស់​គាត់​ច្រើនតែ​ផ្ដោត​ទៅលើ​ប្រវត្តិសាស្ត្រ ក្រមសីលធម៌ និង​សាសនា និង​បន្សល់​ទុក​ស្នាដៃ​ល្បីល្បាញ​ជាងគេ​បំផុត​របស់​គាត់​ដែល​មាន​ចំណងជើង​ថា The Scarlet Letter៖

១) «ពាក្យមិន​ដឹង​អី​និង​មិនមាន​អំណាច​អ្វី​សោះ​ដូច​អ្វី​ដែល​ពួកវា​ស្ដែង​ចេញ​មក ដូច​អ្វី​ដែល​ពួកវា​បង្ហាញ​ខ្លួន​នៅ​ក្នុង​វចនានុក្រម ប៉ុន្តែ​ថា​តើ​ពួកវា​ក្លាយ​ជា​មាន​អំណាច​ប៉ុណ្ណា​សម្រាប់​ល្អ​និង​អាក្រក់​នៅ​ក្នុង​ដៃ​មនុស្ស​ដែល​ដឹង​ពី​របៀប​ក្នុង​ការ​ផ្សំ​បញ្ចូល​ពួកវា។»

២) «គ្មាន​បុគ្គល​ណា​ម្នាក់ ដែល​ក្នុង​រយៈពេល​វែង​​អាច​ពាក់​របាំងមុខ​មួយ​ចំពោះ​ខ្លួនឯង​និង​មួយ​ទៀត​ទៅ​កាន់​មនុស្ស​ច្រើននាក់​ដោយ​ចុងក្រោយ​មិន​ច្របូកច្របល់​ថា​មួយ​ណា​ទើប​ពិតប្រាកដ​បាន​នោះ​ឡើយ។»

៣) «សេចក្ដីសុខ​មិនមែន​ស្ថិត​នៅលើ​អ្វី​ដែល​អ្នក​មាន​កម្មសិទ្ធិ​ទៅលើ​នោះ​ទេ ប៉ុន្តែ​នៅក្នុង​អ្វី​ដែល​អ្នក​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​លែងប្រលែង។»

៤) «ជំងឺ​ផ្នែក​រាងកាយ​ដែល​យើង​មើល​ជា​ផ្នែក​​ទាំងមូល​និង​ទាំងស្រុង អាច​នឹង​ចុងក្រោយ​គឺជា​រោគសញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​នៅ​ក្នុង​ផ្នែក​វិញ្ញាណ។»

៥) «សេចក្ដីសុខ​នៅ​ក្នុង​ពិភពលោក​នេះ នៅពេល​ដែល​វា​មក​ដល់ គឺ​មក​ដល់​ដោយ​ចៃដន្យ។ ធ្វើ​វា​ឲ្យ​ទៅជា​គោលដៅ​នៃ​ការ​ដេញ​តាម ហើយ​វា​នឹង​នាំ​យើង​ទៅ​ដេញ​ចាប់​នូវ​អ្វី​ដែល​មិន​អាច​ដេញ​ចាប់​បាន និង​គ្មាន​ថ្ងៃ​ចាប់​បាន​នោះ​ឡើយ។ ដើរតាម​គោលដៅ​អ្វី​ផ្សេង ហើយ​អាច​ទៅ​រួច​ថាយើង​នឹង​អាច​រក​ឃើញ​ថា​យើង​ចាប់​បាន​នូវ​សេចក្ដីសុខ​ដោយ​មិន​បាន​ស្រមៃ​ពី​វា។»

៦) «ពេលវេលា​ហោះ​ពី​លើ​យើង​ តែ​បន្សល់​ស្រមោល​របស់​វា​នៅ​ពី​ក្រោម។»

៧) «ខ្ញុំ​រក​មិន​ឃើញ​អ្វីមួយ​ដែល​អស្ចារ្យ​ចម្លែក​ទៅ​នឹង​ជីវិត​ដូច​ទៅ​នឹង​គ្រប់យ៉ាង​ដែល​ស្ដែង​ចេញ​មក​ហាក់ដូចជា​បាត់បង់​សារធាតុ​របស់​វា​នៅ​ខណៈ​ពេល​ដែល​បុគ្គល​ម្នាក់​ចាប់​កាន់​វា​នោះ​ឡើយ។»

៨) «នាង​មិន​ដែល​ដឹង​ពី​ទម្ងន់​នោះ​ទេ​រហូត​ទាល់តែ​នាង​បាន​ទទួល​អារម្មណ៍​ដឹង​ពី​​សេរីភាព។»

៩) «ជាច្រើន​ឆ្នាំ​ដែល​ខ្ញុំ​មិន​បាន​រស់នៅ ប៉ុន្តែ​គ្រាន់តែ​បាន​សុបិន​ពី​ការ​ដែល​បាន​រស់នៅ។»

១០) «សេចក្ដីសុខ​ប្រៀប​បាន​ទៅ​នឹង​មេអំបៅ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លា​របស់ Rumi ដែល​ជា​បញ្ញវន្ត​មួយ​រូប​របស់​ពែក្ស​នា​សម័យកាល​សតវត្ស​ទី១៣

X
5s