ទស្សន​ចំនួន​ ១០ឃ្លា​របស់​លោក Gary Zukav ម្ចាស់សៀវភៅជាប់​ពានរង្វាន់​សៀវភៅ​ជាតិ​របស់​អាមេរិក The Dancing Wu Li Masters​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន ​១០ឃ្លា​របស់​គ្រូបង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណ​របស់​អាមេរិក លោក Gary Zukav ដែល​សៀវភៅ​ដំបូង​បង្អស់​របស់​គាត់ The Dancing Wu Li Masters បាន​ជាប់​ពានរង្វាន់​សៀវភៅ​ជាតិ​របស់​អាមេរិក៖

១) «បរិមាណ​នៃ​ស្ត្រេស​នៅ​ក្នុង​ជីវិត​អ្នក​គឺ​ត្រូវ​បាន​កំណត់​ដោយ​ចំនួន​ថាមពល​ដែល​អ្នក​បាន​ចំណាយ​ទៅលើ​ការ​ប្រឆាំង​នឹង​ជីវិត។»

២) «គ្មាន​មនុស្ស​ពីរនាក់​ណា​ដែល​មាន​ការពិត​ដូចគ្នា​នោះ​ឡើយ។»

៣) «ជំហាន​ដំបូង​ឆ្ពោះ​ទៅកាន់​ការ​លូតលាស់​ខាង​ផ្នែក​វិញ្ញាណ​គឺជា​ការ​មាន​សតិ​ដឹង​ពី​អារម្មណ៍​របស់​អ្នក។»

៤) «លើកលែង​ទោស​មានន័យថា​អ្នក​មិន​ស្ពាយ​កាបូប​នៃ​បទពិសោធន៍​នោះ​ឡើយ។»

៥) «មនុស្ស​ភាគច្រើន​ប្រើប្រាស់​ថាមពល​របស់​ពួកគេ​ដើម្បី​រៀបចំ​សារ​ឡើងវិញ​នូវ​កាលៈទេសៈ​ដែល​បង្ក​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់។ ផ្លាស់ប្ដូរ​កាលៈទេសៈ​ខាងក្រៅ​នឹង​មិន​ផ្លាស់ប្ដូរ​គំរូ​ដ៏​រឹង​ចចេស​នៃ​ការ​ប្រតិកម្ម​ឆ្លើយតប​​ផ្នែក​អារម្មណ៍​របស់​អ្នក​បាន​ឡើយ។ វា​ត្រូវការ​ការ​សម្លឹង​មើល​គំរូ​របស់​វា​ខ្លួនឯង។»

៦) «នៅពេល​អ្នក​ស្វាគមន៍​អារម្មណ៍​របស់​អ្នក​ជា​គ្រូបង្រៀន គ្រប់​អារម្មណ៍​ទាំងអស់​នឹង​នាំ​មក​នូវ​ដំណឹង​ល្អ បើទោះជា​អារម្មណ៍​ដែល​ពោរពេញ​ដោយ​ការ​ឈឺចាប់​ក៏ដោយ។»

៧) «នៅពេល​អ្នក​ព្យាយាម​គ្រប់គ្រង​អ្នកដទៃ អ្នក​នឹង​មិន​គ្រប់គ្រង​នរណា​ទាំងអស់​ប៉ុន្តែ​ធ្វើឲ្យ​ខ្លួនឯង​កាន់តែ​ទន់ខ្សោយ។»

៨) «តើ​អ្នក​ស្រឡាញ់​ការពិត​ច្រើន​ជាង​អ្នក​ត្រូវការ​ការ​ដែល​ត្រូវបាន​គេ​ស្រឡាញ់ ឬ​ក៏​អ្នក​ត្រូវការ​ការ​ដែល​ត្រូវ​បាន​គេ​ស្រឡាញ់​ច្រើន​ជាង​​អ្នក​ស្រឡាញ់​ការពិត ?»

៩) «មនុស្ស​ខឹង​ទាក់ទាញ​មនុស្ស​ខឹង ​ហើយនិង​រស់នៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​កំហឹង ហើយ​នេះ​ក៏​បញ្ជាក់​ការ​យល់ឃើញ​របស់​ពួកគេ​ឲ្យ​ត្រូវ​ថា​ពិភពលោក​គឺ​ពោរពេញ​ដោយ​កំហឹង។»

១០) «ឥទ្ធិពល​របស់​អ្នក​ទៅ​កាន់​ពិភពលោក​គឺ​សំខាន់​មិនថា​អ្នក​ដឹង​ខ្លួន​អំពី​វា​ឬ​អត់ ឬ​សូម្បីតែ​មិនថា​អ្នក​ចង់​ឬ​មិន​ចង់​បាន​វា​ក៏ដោយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​៨ឃ្លា ដែល​អាច​ឲ្យ​អ្នក​រៀន​សូត្រ​ជា​ថ្មី​ពី​ការ​ពិត​អំពី​ខ្លួនឯង​ដែល​អ្នក​ធ្លាប់​យល់ឃើញ​កន្លងមក​

X
5s