ប្រយោគ​ចំនួន​៨ឃ្លា​ពី​គ្រូបង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណ​នៃ​សតវត្ស​ទី២០ លោក G. I. Gurdjieff​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​៨ឃ្លា​ពី​គ្រូបង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណ​នៃ​សតវត្ស​ទី ២០ G. I. Gurdjieff ដែល​មាន​ដើមកំណើត​ពី​សាធារណរដ្ឋ​អាមេនី:

 

១) «ការ​ភ្ញាក់ខ្លួន​ចាប់ផ្ដើម​នៅពេល​ដែល​បុគ្គល​ម្នាក់​ដឹង​ថា​គាត់​កំពុងតែ​មិន​ទៅ​ទីណា​ទាំងអស់ និង​មិន​ដឹង​ទីណា​ដែល​ត្រូវ​ទៅ។»

 

២) «ភាគរយ​ច្រើន​គួរសម​នៃ​មនុស្ស​ដែល​យើង​ជួប​នៅ​តាម​ផ្លូវ គឺជា​មនុស្ស​ដែល​ទទេ​នៅ​ខាងក្នុង មានន័យថា​ពួកគេ​បាន​ស្លាប់​ទៅ​ហើយ។ វា​សំណាង​សម្រាប់​យើង​ហើយ​ដែល​យើង​មិន​បាន​ឃើញ​និង​មិន​បាន​ដឹង​អំពី​វា។ បើ​យើង​ដឹង​ថា​តើ​មាន​ចំនួន​ប៉ុន្មាន​ដែល​ស្លាប់​និង​ថា​តើ​មាន​ចំនួន​ប៉ុន្មាន​នៃ​មនុស្ស​ស្លាប់​ទាំងនេះ​បាន​គ្រប់គ្រង​លើ​ជីវិត​របស់​យើង យើង​នឹង​ក្លាយ​ជា​ឆ្កួត​ជាមួយ​នឹង​ភាព​ភ័យខ្លាច​មិនខាន»។

 

៣) «វា​ក៏​ពិបាក​ខ្លាំង​ដែរ​ក្នុង​ការ​លះបង់​សេចក្ដីទុក្ខ​របស់​បុគ្គល​ម្នាក់។ បុគ្គល​ម្នាក់​នឹង​លះបង់​ចោល​នូវ​ភាព​សប្បាយរីករាយ​បាន​ទាំងអស់​ប៉ុន្តែ​គាត់​នឹង​មិន​លះ​បង់​សេចក្ដីទុក្ខ​របស់​គាត់​នោះ​ឡើយ។»

 

៤) «មូលហេតុ​ដំបូង​នៃ​ភាព​ជា​ទាសករ​របស់​មនុស្ស​គឺជា​ភាព​ឆោតល្ងង់​របស់​យើង និង​នៅ​លើ​អ្វីៗ​ទាំងអស់ គឺ​ភាព​ឆោតល្ងង់​អំពី​ខ្លួនឯង។»

 

៥) «ពេលវេលា​ចាប់ផ្ដើម​នៅពេល​អ្នក​កើត។ វា​នឹង​បញ្ចប់​នៅ​ពេល​អ្នក​ស្លាប់។»

 

៦) «ចូរ​យើង​លើកឡើង​នូវ​ព្រឹត្តិការណ៍​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​នៃ​មនុស្សជាតិ ឧទាហរណ៍ដូចជា​ សង្គ្រាម មាន​សង្គ្រាម​កំពុងតែ​កើតឡើង​ក្នុង​ពេល​ឥឡូវ​នេះ។ តើ​វា​ចង្អុល​បង្ហាញ​ពី​អ្វី? វា​ចង្អុល​បង្ហាញ​ថា​មនុស្ស​រាប់លាន​នាក់​កំពុងតែ​ព្យាយាម​បំផ្លាញ​មនុស្ស​រាប់លាន​នាក់​ទៀត។ ពួកគេ​នឹង​មិន​ធ្វើ​បែបនេះ​នោះ​ទេ បើ​ពួកគេ​ភ្ញាក់​ដឹង​ខ្លួន។ គ្រប់យ៉ាង​ដែល​កើតឡើង​គឺ​ដោយសារតែ​ការ​គេងលក់​នេះ​ឯង។»

 

៧) «វា​គឺជា​កំហុស​ដ៏​ធំ​មួយ​ក្នុង​ការ​គិត​ថា​មនុស្ស​ម្នាក់​គឺ​តែងតែ​ជា​មនុស្ស​ម្នាក់​និង​នៅ​ដដែល។ មនុស្ស​ម្នាក់​មិន​នៅ​ដដែល​យូរ​នោះ​ទេ។ គាត់​តែងតែ​ផ្លាស់ប្ដូរ​រហូត។ គាត់​កម្រ​នៅ​ដដែល​ណាស់​សូម្បីតែ​កន្លះ​ម៉ោង​ក៏ដោយ។»

 

៨) «ចំណេះដឹង​ដោយ​ខ្លួនវា​មិន​អាច​ផ្ដល់​ការ​យល់​បាន​ឡើយ។ ហើយ​ក៏​មិនមែន​ការ​យល់​កើនឡើង​ដោយ​ការ​កើនឡើង​នៃ​ចំណេះដឹង​តែ​ឯង​នោះ​ដែរ។ ការ​យល់​អាស្រ័យ​ទៅលើ​ទំនាក់ទំនង​នៃ​ចំណេះដឹង​ទៅ​នឹង​អត្ថិភាព វា​ស្ដែង​ចេញ​មក​តែ​នៅពេល​ដែល​មនុស្ស​ទទួល​ដឹង​អារម្មណ៍​នូវ​អ្វី​ដែល​មាន​ទំនាក់ទំនង​ជាមួយ​វា​តែ​ប៉ុណ្ណោះ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ដកស្រង់​ចំនួន​៧ឃ្លា ដែល​ធ្វើឲ្យ​អ្នក​ចាប់ផ្ដើម​កើត​ភាព​ងឿងឆ្ងល់​ទៅ​ក្នុង​ធម្មជាតិ​នៃ​ការ​គិត​របស់​អ្នក​

X
5s