សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​ពីទស្សនវិទូ​​​បារាំងលោក Henri Bergson ​ដែលជាម្ចាស់ពានរង្វាន់​ណូបែល​ផ្នែក​អក្សរសាស្ត្រមួយរូប​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​ពី Henri Bergson ដែល​ជា​ទស្សនវិទូ​មួយ​រូប​របស់​បារាំង ដែល​ត្រូវបាន​ប្រគល់​ពានរង្វាន់​ណូបែល​ផ្នែក​អក្សរសាស្ត្រ​ក្នុង​ឆ្នាំ​១៩២៧ និង​ត្រូវបាន​ប្រគល់​ពានរង្វាន់​ដ៏​មាន​កិត្តិយស​បំផុត​របស់​បារាំង the Grand-Croix de la Legion d'honneur ក្នុង​ឆ្នាំ​១៩៣០:

 

១) «ខ្ញុំ​មិនអាច​គេចវេះ​ពី​ការ​លើកឡើង​ជំទាស់​ដែល​ថា «​មិន​មាន​សភាព​នៃ​ចិត្ត​ណាមួយ​ដែល​មិនថា​សាមញ្ញ​ប៉ុណ្ណា​ក៏ដោយ វាមិន​ផ្លាស់ប្ដូរ​គ្រប់​ខណៈពេល​ទាំងអស់​នោះ​ឡើយ» ព្រោះថា​មិនមាន​សតិ​ដឹង​នោះ​ឡើយ​បើ​មិនមាន​ការ​ចងចាំ ហើយ​ក៏​មិនមាន​ការ​បន្ត​ជាប់គ្នា​នៃ​សភាព​មួយ​នោះ​ឡើយ​បើ​មិនមាន​ការ​បន្ថែម​ទៅ​ខណៈពេល​បច្ចុប្បន្ន​នៃ​ការ​ចងចាំ​ខណៈពេល​អតីតកាល​ទេ​នោះ។ គឺជា​បែបនេះ​ឯង​ដែល​បង្កើត​នូវ​រយៈពេល។ រយៈពេល​ខាងក្នុង​គឺជា​ជីវិត​បន្ត​ជាប់គ្នា​នូវ​ការ​ចងចាំ​ដែល​មក​ពី​អតីតកាល​បន្ត​មក​បច្ចុប្បន្ន បច្ចុប្បន្ន បើ​មិន​បង្កប់​នៅ​ខាងក្នុង​វា​នៅ​ក្នុង​ទម្រង់​ដ៏​ច្បាស់លាស់​មួយ​នូវ​រូបភាព​ដែល​កើនឡើង​ឥត​ឈប់ឈរ​នៃ​អតីតកាល​នោះ​ទេ ក៏​ត្រូវ​បាន​បង្ហាញ​ឡើង​ដោយ​ការ​ផ្លាស់ប្ដូរ​បន្ត​ជាប់គ្នា​នៃ​គុណភាព​នូវ​បន្ទុក​ដ៏​ធ្ងន់​ដែល​យើង​អូស​ពី​ក្រោយ​យើង​នៅពេល​ដែល​យើង​ចាស់​ទៅ​នោះ​ដែរ។ បើ​មិនមាន​ការ​នៅ​រស់​នៃ​អតីតកាល​ទៅ​ក្នុង​បច្ចុប្បន្នកាល​នោះ​ទេ បច្ចុប្បន្នកាល​នឹង​មិនមាន​រយៈពេល​នោះ​ឡើយ ប៉ុន្តែ​មាន​ត្រឹមតែ​ខណៈពេល​ខ្លី​ភ្លាមៗ​ប៉ុណ្ណោះ។»

 

២) «ការគិត​របស់​មនុស្ស​គឺ​ពិតជា​មាន​លក្ខណៈ​ជា​រចនាសម្ព័ន្ធ​ណាស់​ដែល​វា​មិន​អាច​យល់​ពី​អ្វីមួយ​ថ្មី​បាន​រហូត​ទាល់តែ​វា​បាន​ធ្វើ​គ្រប់យ៉ាង​នៅ​ក្នុង​អំណាច​របស់​វា​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​វា​ទៅ​នឹង​អ្វី​ដែល​ចាស់។»

 

៣) «ភាព​ច្របូកច្របល់​គ្រាន់តែ​ជា​ភាព​មាន​សណ្ដាប់ធ្នាប់​ដែល​យើង​មិន​បាន​ស្វែងរក​តែ​ប៉ុណ្ណោះ។»

 

៤) «ពិភពលោក​ដែល​ញាណ​របស់​យើង​និង​សតិ​ដឹង​របស់​យើង​តាម​ទម្លាប់​ស្និទ្ធស្នាល​ជាមួយ​យើង​ឥឡូវនេះ​គ្មាន​អ្វី​ក្រៅ​ពី​ជា​ស្រមោល​នៃ​ខ្លួនវា ហើយ​វា​ត្រជាក់​ដូច​ស្លាប់​ដូច្នោះ។»

 

៥) «ភ្នែក​មើល​ឃើញ​តែ​អ្វី​ដែល​ចិត្ត​ត្រូវបាន​ត្រៀមខ្លួន​នឹង​បកស្រាយ​តែ​ប៉ុណ្ណោះ។»

 

៦) «ភាគច្រើន​នៅពេល​យើង​និយាយ​ពី​ពេលវេលា យើង​តែង​គិត​អំពី​ខ្នាត​រង្វាស់​នៃ​រយៈពេល និង​មិនមែន​រយៈពេល​ខ្លួនវា​នោះ​ឡើយ។ ប៉ុន្តែ​រយៈពេល​ដែល​វិទ្យាសាស្ត្រ​បាន​លុបចោល​នេះ និង​ដែល​ពិបាក​ក្នុង​ការ​យល់​និង​បង្ហាញ​ចេញ​មក​នេះ គឺជា​អ្វី​ដែល​បុគ្គល​ម្នាក់​ទទួល​អារម្មណ៍​និង​រស់នៅ។»

 

៧) «បច្ចុប្បន្នកាល​មិន​បង្កប់​អ្វី​ក្រៅពី​អតីតកាល​នោះ​ឡើយ ហើយ​អ្វី​ដែល​ត្រូវបាន​រក​ឃើញ​នៅ​ក្នុង​ផល​មាន​នៅ​ក្នុង​ហេតុ​ស្រាប់​ទៅ​ហើយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​ល្អៗ​ចំនួន​១៣ឃ្លា ដែល​ជាតិសាសន៍​នៅ​ទូទាំង​ពិភពលោក​បាន​បន្សល់​ទុក​មក​

X
5s