ទស្សន​ចំនួន​១០ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​រិះគិត​ពី​បុគ្គល​ដ៏​មាន​បញ្ញា​ទាំងនេះ​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​១០ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​រិះគិត​ពី​បុគ្គល​ដ៏​មាន​បញ្ញា​ទាំងនេះ:

 

១) «បុគ្គល​ដែល​ដឹង​ចម្លើយ​ទាំងអស់​ មិន​ទាន់​ត្រូវបាន​សួរ​សំណួរ​ទាំងអស់​នោះ​ឡើយ។» ខុងជឺ

 

២) «នៅពេល​បុគ្គល​មាន​បញ្ញា​ចង្អុល​ទៅ​ព្រះចន្ទ បុគ្គល​ឆោតល្ងង់​ត្រួតពិនិត្យ​ម្រាមដៃ។» ខុងជឺ

 

៣) «រាល់​សេចក្ដីទុក្ខ​និង​ភាព​សប្បាយរីករាយ​ដែល​យើង​បាន​ភ្លក្ស អាស្រ័យ​ទៅលើ​លក្ខខណ្ឌដែល​យើង​ទទួល​បាន​។» Bodhidharma

 

៤) «មនុស្ស​ណា​ដែល​រក្សា​បាន​នូវ​ការ​មិន​រង្គោះរង្គើ​ដោយ​ខ្យល់​នៃ​ភាព​សប្បាយ​រីករាយ ជា​បុគ្គល​ដែល​បាន​ដើរ​តាម​គន្លង​ផ្លូវ​យ៉ាង​ស្ងាត់ៗ​ហើយ។» Bodhidharma

 

៥) «មាន​តុលាការ​មួយ​ដែល​ខ្ពស់​ជាង​តុលាការ​នៃ​យុត្តិធម៌ នោះ​​គឺជា​តុលាការ​នៃ​មនសិការ។ តុលាការ​មួយនេះវា​ដើរ​តួ​នាទី​ជំនួស​តុលាការ​ដទៃ​ផ្សេង​ទៀត​ទាំងអស់។» Mahatma Gandhi

 

៦) «កម្រិត​ដែល​ខ្ពស់​បំផុត​នៃ​ឱសថ​គឺជា​ក្ដី​ស្រឡាញ់។» Paracelsus

 

៧) «​ស្រា​គឺជា​អាហារ​បំប៉ន ជា​ឱសថ ឬ​ជា​ថ្នាំពុល​ អ្វី​ដែល​សំខាន់​វា​ស្ថិត​នៅលើ​បរិមាណនៃ​អ្ន​កប្រើ​ប្រាស់​វា​។» Paracelsus

 

៨) «រាល់​លេខ​ទាំងអស់​គឺជា​ពហុគុណ​នៃ​លេខ​មួយ រាល់​វិទ្យាសាស្ត្រ​ទាំងអស់​បង្រួម​មក​នូវ​ចំណុច​ដូចគ្នា​មួយ រាល់​បញ្ញា​ទាំងអស់​ចេញ​មក​ពី​ចំណុច​កណ្ដាល​មួយ ហើយ​លេខ​នៃ​បញ្ញា​គឺជា​លេខ​មួយ។» Paracelsus

 

៩) «មិនមាន​ជំងឺ​ណា​ដែល​ព្យាបាល​មិន​បាន​នោះ​ឡើយ មានតែ​ភាព​ខ្វះខាត​នៃ​ការ​ប្ដេជ្ញាចិត្ត​ប៉ុណ្ណោះ។ មិនមាន​រុក្ខជាតិ​ណា​ដែល​មិនមាន​តម្លៃ​នោះ​ឡើយ មានតែ​ភាព​ខ្វះខាត​នៃ​ចំណេះដឹង​ប៉ុណ្ណោះ។» Avicenna

 

១០) «ចំណេះដឹង​នៃ​អ្វីមួយ ដោយសារតែ​រាល់​អ្វីៗ​គ្រប់យ៉ាង​សុទ្ធតែ​មាន​ហេតុ មិន​ត្រូវបាន​ទទួលបាន​ឬ​មាន​ភាព​ពេញលេញ​នោះ​ឡើយ​លុះត្រាតែ​វា​ត្រូវបាន​ដឹង​ដោយ​ហេតុ​របស់​វា។» Avicenna

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៩ឃ្លារបស់កវីនិពន្ធ​និង​រដ្ឋបុរស​ដ៏​អស្ចារ្យ​បំផុត​មួយ​រូប​របស់​អាល្លឺម៉ង់​គឺ​លោក Johann Wolfgang von Goethe​

X
5s