ទស្សន​ចំនួន​១០ឃ្លា ដែល​បាន​ដកស្រង់​ចេញ​ពី​បុគ្គល​ដែល​មាន​សមិទ្ធផល​ក្នុង​ផ្នែក​អក្សរសាស្ត្រ​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​១០ឃ្លា ដែល​បាន​ដកស្រង់​ចេញ​ពី​បុគ្គល​ដែល​មាន​សមិទ្ធផល​ក្នុង​ផ្នែក​អក្សរសាស្ត្រ:

 

១) «ក្ដី​ស្រឡាញ់​ មិត្តភាព និង​ការ​គោរព​មិន​រួបរួម​មនុស្ស​ដូច​ទៅ​នឹង​សេចក្ដី​ស្អប់​ដូចគ្នា​ចំពោះ​អ្វីមួយ​នោះ​ឡើយ។» Anton Chekhov

 

២) «មានតែ​ក្នុង​អំឡុង​ពេល​លំបាក​ប៉ុណ្ណោះ​ទើប​មនុស្ស​អាច​យល់​បាន​ថា​តើ​វា​លំបាក​ប៉ុណ្ណា​ក្នុង​ការ​យក​ឈ្នះ​ទៅលើ​អារម្មណ៍​និង​ការគិត​របស់​ពួកគេ។» Anton Chekhov

 

៣) «ជីវិត​បោកបញ្ឆោត​គ្រប់គ្នា​ លើកលែង​តែ​បុគ្គល​ដែល​មិន​សញ្ជឹងគិត​ពី​វា បុគ្គល​ដែល​មិន​ទាមទារ​អ្វី​ទាំងអស់​ពី​វា បុគ្គល​ដែល​ទទួលយក​អំណោយ​បន្តិចបន្តួច​​យ៉ាង​ស្ងប់​អារម្មណ៍ និង​ប្រើប្រាស់​វា​ឲ្យ​បាន​ល្អ​បំផុត​តាមតែ​អាច​ធ្វើ​បាន។» Ivan Turgenev

 

៤) «ធម្មជាតិ​មិន​ខ្វល់​អ្វី​ទាំងអស់​ពី​អ្វី​ដែល​ជា​ភាព​ឡូហ្សិក​របស់​មនុស្ស។ វា​មាន​ឡូហ្សិក​របស់​វា ដែល​យើង​មិន​កត់សម្គាល់​និង​មិន​ដឹង​រហូត​ទាល់តែ​យើង​ត្រូវ​បាន​កិន​កម្ទេច​នៅ​ក្រោម​កង់​របស់​វា។» Ivan Turgenev

 

៥) «នៅពេល​យើង​សម្លឹង​មើល​រឿង​កំប្លែង​កាន់តែ​យូរ​និង​កាន់តែ​យកចិត្តទុកដាក់ វា​នឹង​កាន់តែ​គួរឲ្យ​សោកសៅ។» Nikolai Gogol

 

៦) «ព្យាយាម​វែកញែក​ហេតុផល​អំពី​ក្ដី​ស្រឡាញ់​ហើយ​អ្នក​នឹង​បាត់បង់​ហេតុផល​របស់​អ្នក។» Anton Chekhov

 

៧) «នៅពី​ចម្ងាយ វា​គឺជា​អ្វីមួយ ហើយ​ទៅ​ជិត វា​មិនមែន​ជា​អ្វី​ទាំងអស់។» Jean de La Fontaine

 

៨) «សេចក្ដី​ស្លាប់​មិន​ដែល​ធ្វើឲ្យ​មនុស្ស​មាន​បញ្ញា​ភ្ញាក់ផ្អើល​នោះ​ឡើយ គាត់​តែងតែ​ត្រៀមខ្លួន​នឹង​ទៅ​សេចក្តី​ស្លាប់​ជានិច្ច។» Jean de La Fontaine

 

៩) «មនុស្ស​ច្រើនតែ​ជួប​ជាមួយ​ព្រហ្មលិខិត​របស់​គាត់​នៅ​លើ​ផ្លូវ​ដែល​គាត់​ដើរ​ដើម្បី​គេចវេះ​ពី​វា។» Jean de La Fontaine

 

១០) «មនុស្ស​ចំណាយ​ពេល​ភាគច្រើន​នៃ​ជីវិត​របស់​ពួកគេ​ព្រួយបារម្ភ​ពី​អ្វី​ដែល​មិន​ដែល​កើតឡើង​សោះ។» Moliere

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ប្រកបដោយ​បញ្ញាញាណ​ចំនួន​៩ឃ្លា​របស់ Lama Thubten Yeshe ដែល​ជា​សង្ឃ​មួយ​អង្គ​របស់​ទីបេ​

X
5s