ប្រយោគ​ចំនួន​១០ឃ្លា ដែល​និយាយ​ពី​ចំណុច​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​អំពី​ជីវិត​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​១០ឃ្លា ដែល​និយាយ​ពី​ចំណុច​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​អំពី​ជីវិត:

 

១) «បន្ត​អាន​សៀវភៅ ប៉ុន្តែ​ចូរ​ចងចាំ​ថា​សៀវភៅ​គ្រាន់តែ​ជា​សៀវភៅ​ប៉ុណ្ណោះ អ្នក​គួរតែ​រៀន​គិត​ដោយ​ខ្លួនឯងពី​អត្ថ​ន័យ​ក្នុងសៀវភៅ​នោះ​។» Maxim Gorky

 

២) «នៅពេល​ជីវិត​ដដែលៗ​ខ្វះ​ភាព​សម្បូរបែប សូម្បីតែ​ការ​សោកសៅ​ក៏​ជា​ព្រឹត្តិការណ៍​ដែល​ទទួលបាន​ការ​ស្វាគមន៍​ដែរ។» Maxim Gorky

 

៣) «ខ្ញុំ​ចង់​រស់នៅ​ជីវិត​ខាងក្នុង​របស់​មនុស្ស​គ្រប់គ្នា​ដែល​ខ្ញុំ​បាន​ឃើញ ហើយសម្លឹង​មើល​ពិភពលោក​តាមរយៈ​កែវភ្នែក​របស់​គាត់។» Aleksandr Kuprin

 

៤) «ការ​គោរព​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គ្រប​ពីលើ​កន្លែង​ទទេ​ដែល​ក្ដី​ស្រឡាញ់​គួរ​មាន។» Leo Tolstoy

 

៥) «ខណៈ​ពេល​ដែល​ឯកា​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​គឺ​នៅ​ពេល​ដែល​ពួកគេ​សម្លឹង​មើល​ជីវិត​ទាំងមូល​របស់​ពួកគេ​បាក់បែក​ហើយ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​គឺ​មានតែ​សម្លឹង​មើល​យ៉ាង​ភ្លឹក​ប៉ុណ្ណោះ។» F. Scott Fitzgerald

 

៦) «សូម្បីតែ​មនុស្ស​អាក្រក់​ក៏​ល្អ​ជាង​សៀវភៅ​ល្អ​ដែរ។» Maxim Gorky

 

៧) «ប្រភេទ​នៃ​ក្ដី​ស្រឡាញ់​មាន​គ្រប់សព្វ​បែបយ៉ាង​នៅ​លើ​លោក​នេះ ប៉ុន្តែ​មិនមាន​ក្ដី​ស្រឡាញ់​ដដែល​ពីរ​ដង​នោះ​ឡើយ។» F. Scott Fitzgerald

 

៨) «មិនថា​អ្នក​ទៅ​ដល់​ក្រោម​ទាប​ប៉ុណ្ណា​ក៏ដោយ វា​តែងតែ​មានផ្ទៃ និង​ផ្នែក​​បាត​ខាងក្រោម​ដែល​មិន​ទាន់​ត្រូវ​បាន​រុករក។» F. Scott Fitzgerald

 

៩) «របៀប​ដែល​ល្អ​បំផុត​ដើម្បី​ស្វែងរក​ថា ​តើ​អ្នក​អាច​ទុកចិត្ត​នរណា​ម្នាក់​បាន​ឬ​អត់​គឺជា​ការ​ទុកចិត្ត​ពួកគេ។» Ernest Hermingway

 

១០) «របៀប​ដែល​ល្អបំផុត​ក្នុងការ​រក្សា​អ្នក​ទោស​កុំ​ឲ្យ​រត់​គេច ​គឺ​ត្រូវ​ធ្វើឲ្យ​ប្រាកដ​ថា​គេ​មិន​ដឹង​ថា​គេ​កំពុងតែ​ស្ថិត​នៅ​ក្នុង​គុក។» Fyodor Dostoevsky

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ជីវិត​ចំនួន​១០ឃ្លា ដែល​អាច​ជំរុញ​អ្នក​ឲ្យ​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​គិត​ចាស់​របស់​អ្នក

X
5s