ទស្សន​ចំនួន​៦ឃ្លា​ពី​បុគ្គល​ដែល​មាន​បញ្ញា​ស៊ីជម្រៅ​ទៅលើ​អត្ថិភាព​របស់​មនុស្ស​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​៦ឃ្លា​ពី​បុគ្គល​ដែល​មាន​បញ្ញា​ស៊ីជម្រៅ​ទៅលើ​អត្ថិភាព​របស់​មនុស្ស:

 

១) «ការ​អភ័យទោស​ដោះលែង​វិញ្ញាណ​ឲ្យ​មាន​សេរីភាព វា​ដកចេញ​នូវ​ភាព​ភ័យខ្លាច។» Morgan Freeman

 

២) «វា​ពិតជា​មិនមាន​មូលហេតុ​ដែល​ត្រូវ​រងទុក្ខ​នោះ​ទេ។ មូលហេតុ​តែ​មួយ​គត់​ដែល​អ្នក​រងទុក្ខ​គឺ​ដោយសារតែ​អ្នក​ជ្រើសរើស​រងទុក្ខ។ បើ​អ្នក​សម្លឹង​មើល​ជីវិត​របស់​អ្នក អ្នក​នឹង​រក​ឃើញ​លេស​ជាច្រើន​សម្រាប់​រងទុក្ខ ប៉ុន្តែ​មូលហេតុ​ដ៏​ល្អ​មួយ​សម្រាប់​រងទុក្ខ​គឺ​មិនមាន​នោះ​ឡើយ។ វា​ក៏​ពិត​ដូចគ្នា​ចំពោះ​សេចក្ដីសុខ​ដែរ។ មូលហេតុ​តែមួយគត់​ដែល​អ្នក​រីករាយ​គឺ​ដោយសារតែ​អ្នក​ជ្រើសរើស​រីករាយ។ សេចក្ដីសុខ​គឺជា​ជម្រើស ដូចគ្នា​ទៅ​នឹង​សេចក្ដី​ទុក្ខ​ដែរ។» Miguel Angel Ruiz

 

៣) «កុំ​យក​អ្វីៗ​ដាក់​ក្នុង​ចិត្ត។ គ្មាន​អ្វីមួយ​ដែល​អ្នកដទៃ​ធ្វើ​គឺ​ដោយសារតែ​អ្នក​នោះ​ឡើយ។ អ្វី​ដែល​អ្នកដទៃ​និយាយ​ឬ​ធ្វើ​គឺជា​ចំណាំងផ្លាត​នៃ​ការពិត​របស់​ពួកគេ សុបិន​របស់​ពួកគេ។ នៅពេល​អ្នក​ស៊ាំ​ជាមួយ​ការ​យល់ឃើញ​របស់​អ្នកដទៃ អ្នក​នឹង​លែង​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​សេចក្ដីទុក្ខ​ដែល​មិន​ចាំបាច់​ទៀត​ហើយ។» Miguel Angel Ruiz

 

៤) «ការ​រំពឹងទុក​ធម្មតា​របស់​យើង​អំពី​ការពិត​ត្រូវបាន​បង្កើត​ឡើង​ដោយ​ការ​យល់ព្រម​គ្នា​នៅ​ក្នុង​សង្គម។ ពួកយើង​ត្រូវ​បាន​បង្រៀន​ពី​របៀប​ក្នុង​ការ​មើល​និង​យល់​ពី​ពិភពលោក។ ល្បិច​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​គឺជា​ការ​ធ្វើឲ្យ​យើង​ជឿ​ថា​ការ​ពិពណ៌នា​ដែល​យើង​យល់ព្រម​គ្នា​នោះ បាន​គូសបង្ហាញ​ឲ្យ​ច្បាស់លាស់​នូវ​ដែនកំណត់​នៃ​ពិភពលោក​ពិតប្រាកដ។ អ្វី​ដែល​យើង​ហៅថា​ជា​ការពិត​គ្រាន់តែ​របៀប​មួយ​នៃ​ការ​មើល​ឃើញ​ពិភពលោក​ប៉ុណ្ណោះ គឺជា​របៀប​ដែល​ត្រូវបាន​គាំទ្រ​ដោយ​ការ​យល់ព្រម​គ្នា​នៅ​ក្នុង​សង្គម។» Carlos Castaneda

 

៥) «អ្នក​មិនមែន​ចៃដន្យ​នោះ​ទេ។ ពិភពលោក​ត្រូវការ​អ្នក។ បើ​មិនមាន​អ្នក អ្វីមួយ​នឹង​ត្រូវ​បាន​បាត់បង់​នៅ​ក្នុង​អត្ថិភាព​ហើយ​គ្មាន​នរណា​ម្នាក់​អាច​ជំនួស​បាន​នោះ​ឡើយ។» Rajneesh

 

៦) «អត្ថិភាព​ទាំងមូល​កំពុងតែ​រាំ លើកលែង​តែ​មនុស្ស​ប៉ុណ្ណោះ។ អត្ថិភាព​ទាំងមូល​កំពុងតែ​ស្ថិត​នៅ​ក្នុង​ចលនា​ដែល​ធូរស្រាល។ ដើមឈើ​កំពុងតែ​លូតលាស់​ហើយ​ចាប​កំពុងតែ​ស្រែក​ហើយ​ស្ទឹង​កំពុងតែ​ហូរ ដួងតារា​កំពុងតែ​ធ្វើ​ចលនា គ្រប់យ៉ាង​កំពុងតែ​ធ្វើ​ចលនា​នៅ​ក្នុង​លក្ខណៈ​ដ៏​ធូរស្រាល​មួយ។ មិនមាន​ការបន្ទាន់ មិនមាន​ការ​ប្រញាប់ប្រញាល់ មិនមាន​ការ​ព្រួយបារម្ភ និង​មិនមាន​ការ​ខ្ជះខ្ជាយ។ លើកលែង​តែ​មនុស្ស​ប៉ុណ្ណោះ។ មនុស្ស​បាន​ធ្លាក់ខ្លួន​​ចូល​ទៅ​ក្នុង​ជន​រងគ្រោះ​នៃ​ចិត្ត​របស់​គាត់។» Rajneesh

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ប្រកប​ដោយ​គតិបណ្ឌិត​ចំនួន​១១ឃ្លា ដែល​អាច​ឲ្យ​អ្នក​ស្រាយ​ចំណង​ចិត្ត​របស់​អ្នក​បាន

X
5s