គតិ​ចំនួន​៥ឃ្លា ដែល​ធ្វើឲ្យ​អ្នក​បាត់បង់​ភាព​ប្រាកដប្រជា​របស់​អ្នក​ចំពោះ​ការ​យល់ឃើញ​និង​ជំនឿ​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន​៥ឃ្លា ដែល​ធ្វើឲ្យ​អ្នក​បាត់បង់​ភាព​ប្រាកដប្រជា​របស់​អ្នក​ចំពោះ​ការ​យល់ឃើញ​និង​ជំនឿ​របស់​អ្នក:

 

១) «មិនមែន​ជា​ពិភពលោក ​ឬ​អ្វីមួយ​នៅ​ក្នុង​ពិភព​លោក​ដែល​ជា​បញ្ហា​នោះ​ឡើយ មានតែ​បញ្ហា​ផ្ទាល់ខ្លួន​របស់​យើង​ប៉ុណ្ណោះ​ដែល​ទាមទារ​ឲ្យ​វា​ស្រប​ទៅ​តាម​ទស្សន​ជាក់លាក់​របស់​យើង​នៃ​អ្វី​ដែល​ស័ក្ដិសម​នៅ​ក្នុង​ខណៈ​ពេល​ណាមួយ។ ដូច្នេះ​ហើយ​ចូរ​ទម្លាក់​ចុះ​នូវ​ការ​ទាមទារ​ទាំងនេះ ប្រលែង​ចោល​នូវ​ការ​រំពឹងទុក​និង​មាន​សេរីភាព។ គ្រប់យ៉ាង​គឺ​មិន​អី​នោះ​ទេ​ហើយ​ពិភពលោក​គឺ​មិនមាន​បញ្ហា​អ្វី​នោះ​ឡើយ​ទៅ​តាម​សភាព​ពិត​របស់​វា​បើទោះជា​អ្នក​មិន​ព្រម​ក៏ដោយ។» Michael Kewley

 

២) «សំណួរ​មួយនេះ `តើ​ខ្ញុំ​ដឹង​ពី​អ្វី​ឲ្យ​ប្រាកដ ?` គឺ​ពិតជា​ពោរពេញ​ទៅ​ដោយ​អំណាច​ខ្លាំងក្លា​ណាស់។ នៅពេល​អ្នក​សម្លឹង​ចូល​មើល​ឲ្យ​ជ្រៅ​ចូល​ទៅ​ក្នុង​សំណួរ​នេះ វាអាច​បំផ្លាញ​ពិភពលោក​របស់​អ្នក។ វា​បំផ្លាញ​នូវ​រាល់​អារម្មណ៍​ដឹង​របស់​អ្នក​ទាំងមូល​អំពី​ខ្លួនឯង​ហើយ​វា​មាន​ចេតនា​បែបនេះ។ អ្នក​មក​ដល់​ការ​មើល​ឃើញ​ថា​គ្រប់យ៉ាង​ដែល​អ្នក​គិតថា​អ្នក​យល់​អំពី​ខ្លួនឯង គ្រប់យ៉ាង​ដែល​អ្នក​គិតថា​អ្នក​យល់​អំពី​ពិភពលោក គឺ​អាស្រ័យ​ទៅលើ​ការ​សន្និដ្ឋាន ជំនឿ​និង​ទស្សន អ្វីៗ​ដែល​អ្នក​ជឿ​ព្រោះ​អ្នក​ត្រូវ​បាន​បង្រៀន​ឬ​ត្រូវបាន​ប្រាប់​ថា​ត្រឹមត្រូវ។ រហូត​ទាល់តែ​អ្នក​បាន​មើលឃើញ​ការ​ទទួលដឹង​តាមរយៈ​ញាណ​ដែល​ខុសឆ្គង​ទាំងនេះ​នូវ​អ្វី​ដែល​ជា​ពួកវា​ពិតប្រាកដ ពុំនោះទេ​សតិ​ដឹង​នឹង​ត្រូវ​បាន​ឃុំ​នៅ​ក្នុង​សភាព​ជា​សុបិន​មិនខាន។» Adyashanti

 

៣) «ឥឡូវនេះ​យើង​មាន​សិទ្ធិ​ក្នុង​ការ​ទទួលបាន​ព័ត៌មាន​ច្រើន​លើស​ពី​ការ​ដែល​យើង​អាច​យល់​ពី​វា​នៅ​ក្នុង​បរិមាណ​សមរម្យ។ ប្រតិកម្ម​ឆ្លើយតប​របស់​យើង​ទៅ​កាន់​បរិមាណ​ទាំងស្រុង​នៃ​ព័ត៌មាន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អ៊ីនធឺណិត ​គឺ​ជាញឹកញាប់​គ្រាន់តែ​សម្លឹង​មើល​នៅលើ​ផ្ទៃ​ខាងលើ​នៃ​ប្រធានបទ​និង​ព្រឹត្តិការណ៍​ជាច្រើន​រាប់មិនអស់​ប៉ុណ្ណោះ​ឯង។ យើង​ត្រូវតែ​ចូល​ទៅ​ជ្រៅ​ជាងនេះ។ ដឹង​ច្រើន​មិនមែន​ជា​ការ​ជំនួស​ឲ្យ​ទទួល​អារម្មណ៍​ច្រើន​នោះ​ឡើយ។» 17th Karmapa

 

៤) «គោរព​តាម​ធម្មជាតិ​នៃ​អ្វីៗ​ហើយ​អ្នក​នឹង​ដើរ​យ៉ាង​មាន​សេរីភាព​និង​មិនត្រូវ​បាន​រំខាន។ នៅពេល​ការគិត​នៅ​ជាប់​ចំណង ការពិត​នឹង​ត្រូវបាន​លាក់បាំង ព្រោះ​អ្វីៗ​គឺ​ងងឹត​និង​មិន​ច្បាស់។ ការ​អនុវត្ត​ដ៏​ស្មុគស្មាញ​ឈឺក្បាល​នៃ​ការ​វាយតម្លៃ​បាន​នាំ​មក​នូវ​ការ​ធុញថប់​អារម្មណ៍​និង​ការ​ហត់នឿយ។ តើ​អត្ថប្រយោជន៍​អ្វី​ទៅ​ដែល​អាច​ទទួលបាន​មក​ពី​ភាព​ខុសប្លែក​គ្នា​និង​ការ​បែកបាក់​គ្នា ?» Sengcan

 

៥) «ស្ងប់​និង​មិន​ស្ងប់​កើត​ចេញ​មក​ពី​ការ​បំភ័ន្ត ជាមួយ​នឹង​ការ​ភ្ញាក់​ដឹង​ខ្លួន​គឺ​មិនមាន​ការ​ចូលចិត្ត​និង​ការ​មិន​ចូលចិត្ត​នោះ​ឡើយ។ ទ្វិកភាព​ទាំងអស់​កើត​ចេញ​ពី​ការ​សន្និដ្ឋាន​ដែល​ល្ងង់ខ្លៅ។ ពួកវា​ប្រៀប​បាន​ទៅ​នឹង​សុបិន​នៃ​ផ្កា​នៅ​ក្នុង​ខ្យល់ ឆោតល្ងង់​នឹង​ចាប់​យក​ពួកវា។ ទទួលបាន​និង​បាត់បង់ ត្រូវ​និង​ខុស ការគិត​បែបនេះ​ត្រូវតែ​លុបបំបាត់​ចោល​ឲ្យ​អស់​តែម្ដង។» Sengcan

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ចំនួន​៨ឃ្លា​ពីព្រះសង្ឃ Haemin Sunim អ្នក​និពន្ធ​សៀវភៅ The Things You Can See Only When You Slow Down​

X
5s