សម្ដី​ដកស្រង់​ចំនួន​៨ឃ្លា​ពី​អ្នក​និពន្ធ​សៀវភៅ​​បែប​​ភ័យ​រន្ធត់​និង​ស្រមើស្រមៃ The Call of Cthulhu លោក H. P. Lovecraft​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​៨ឃ្លា​ពី​អ្នក​និពន្ធ​សៀវភៅ​​បែប​​ភ័យ​រន្ធត់​និង​ស្រមើស្រមៃ​ដែល​មាន​ចំណងជើង​ថា The Call of Cthulhu លោក H. P. Lovecraft:

 

១) «អារម្មណ៍​ដែល​មាន​វ័យ​ចំណាស់​បំផុត​និង​ខ្លាំងក្លា​បំផុត​របស់​មនុស្សជាតិ​គឺជា​ភាព​ភ័យខ្លាច ឯ​ប្រភេទ​នៃ​ការ​ភ័យខ្លាច​ដែល​មាន​វ័យ​ចំណាស់​បំផុត​និង​ខ្លាំងក្លា​បំផុត​គឺជា​ការ​ភ័យខ្លាច​នូវ​អ្វី​ដែល​មិន​ទាន់​ត្រូវ​បាន​ដឹង ឬជួបវា។»

 

២) «ជីវិត​មិន​ដែល​ធ្វើឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​ដូច​ទៅ​នឹង​ការ​គេចវេះ​ពី​ជីវិត​នោះ​ឡើយ។»

 

៣) «មនុស្ស​ជា​មូលដ្ឋាន​គឺជា​សត្វ​ដែល​ជឿ​លើ​ជំនឿ​អរូបិយ​និង​ពោរពេញ​ដោយ​ភាព​ភ័យខ្លាច។ ដក​ចេញ​នូវ​ក្រុម​ព្រះជាម្ចាស់​និង​សន្តបុគ្គល​របស់​គ្រិស្ត ហើយ​ពួកគេ​នឹង​ទៅ​គោរព​បូជា​អ្វី​ផ្សេង​ទៀត​ជាក់ជាពុំខាន។»

 

៤) «សមិទ្ធិផល​ដ៏​អស្ចារ្យ​បំផុត​របស់​មនុស្ស​មិន​ដែល​ជា​អ្វីមួយ​ដើម្បី​ប្រាក់​ចំណេញ​នោះ​ឡើយ។»

 

៥) «ខ្ញុំ​មិន​ធ្លាប់​សួរ​នរណា​ម្នាក់​ថា​អាជីវកម្ម​របស់​គាត់​ជា​អ្វី​នោះ​ឡើយ ព្រោះ​វា​មិន​ដែល​ធ្វើឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​នោះ​ឡើយ។ អ្វី​ដែល​ខ្ញុំ​សួរ​ពី​គាត់​គឺ​ការ​គិត​​និង​ក្ដីសុបិន​របស់​គាត់។»

 

៦) «ភាព​សប្បាយ​រីករាយ​សម្រាប់​ខ្ញុំ​គឺជា​ភាព​ងឿងឆ្ងល់ នូវអ្វី​ដែល​មិន​ទាន់​ត្រូវ​បាន​រុករក អ្វី​ដែល​មិន​បាន​រំពឹងទុក អ្វី​ដែល​លាក់ពួន​និង​អ្វី​ដែល​មិន​ផ្លាស់ប្ដូរ​ដែល​នៅ​ពួន​សម្ងំ​ពី​ក្រោយ​ការ​ផ្លាស់ប្ដូរ​ដែល​មិន​សូវ​សំខាន់។»

 

៧) «កុំ​បកស្រាយ​អ្វី​ទាំងអស់។»

 

៨) «ខ្ញុំ​តែងតែ​ដឹង​ថា​ខ្ញុំ​គឺជា​អ្នកក្រៅ មនុស្ស​ចម្លែក​នៅ​ក្នុង​សតវត្ស​នេះ​និង​នៅ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​ដែល​នៅតែ​ជា​មនុស្ស។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ១៣ឃ្លាដែលអ្នកគួររៀនសូត្រពីអាមេរិកជនជាតិដើម ដែលជា​ជាតិសាសន៍​ដែលមាន​ប្រវត្តិសាស្ត្រ​​ចំណាស់​មួយ​​

X
5s