ប្រយោគ​ចំនួន​១០ឃ្លា ពី​កវី​កំណាព្យ​ដ៏​សំខាន់​មួយ​រូប​ប្រចាំ​សតវត្ស​ទី​២០ លោក T. S. Eliot​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​១០ឃ្លា ពី​កវី​កំណាព្យ​ដ៏​សំខាន់​មួយ​រូប​ប្រចាំ​សតវត្ស​ទី​២០ លោក T. S. Eliot ដែល​លោក​ក៏​ជា​អ្នក​និពន្ធ អ្នក​ចេញផ្សាយ អ្នក​សរសេរ​រឿង​ល្ខោន អ្នក​វិភាគ​អក្សរសាស្ត្រ និង​អ្នក​កែសម្រួល​មួយ​រូប និង​​ថែម​ទាំង​បាន​ជាប់​ពានរង្វាន់​ណូបែល​ផ្នែក​អក្សរសាស្ត្រ​ក្នុង​ឆ្នាំ​១៩៤៨​សម្រាប់​ការ​ចូលរួម​ចំណែក​ដ៏​លេចធ្លោ​និង​ផ្ដួចផ្ដើម​របស់​គាត់​សម្រាប់​កំណាព្យ​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ:

 

១) «រវាង​ទស្សន​និង​ការ​បង្កើត រវាង​អារម្មណ៍​និង​ការ​ប្រតិកម្ម​ឆ្លើយតប ជះ​នូវ​ស្រមោល។»

 

២) «អ្នក​ដឹង​តែ​ត្រឹម​រូបភាព​បាក់បែក​មួយ​គំនរ​ប៉ុណ្ណោះ។»

 

៣) «មាន​តែ​បុគ្គល​ណា​ដែល​ប្រថុយ​នឹង​ទៅ​ទី​ដែល​ឆ្ងាយ​ខ្លាំងតែប៉ុណ្ណោះ​ពេក​ប៉ុណ្ណោះ​ទើប​អាច​រក​ឃើញ​ថា​តើ​ឆ្ងាយ​ប៉ុណ្ណា​ដែល​បុគ្គល​ម្នាក់​អាច​ទៅ​បាន។»

 

៤) «បញ្ហា​ភាគច្រើន​នៅ​លើ​ពិភពលោក​ត្រូវ​បាន​បង្ក​ឡើង​ដោយ​មនុស្ស​ចង់​ក្លាយ​ជា​មនុស្ស​សំខាន់។»

 

៥) «មិន​ថា​អ្វី​ក៏ដោយ​ដែល​អ្នក​គិត ចូរ​ប្រាកដ​ថា​វា​គឺជា​អ្វី​ដែល​អ្នក​គិត។ មិនថា​អ្វី​ក៏ដោយ​ដែល​អ្នក​ចង់​បាន ចូរ​ប្រាកដ​ថា​នោះ​គឺជា​អ្វី​ដែល​អ្នក​ចង់​បាន។ មិន​ថា​អ្នក​មាន​អារម្មណ៍​បែបណា​ក៏ដោយ ចូរ​ប្រាកដ​ថា​នោះ​គឺជា​អ្វី​ដែល​អ្នក​មាន​អារម្មណ៍។»

 

៦) «គ្រប់គ្នា​គឺ​ម្នាក់ឯង ឬ​ក៏​វា​ស្ដែង​មក​ខ្ញុំ​បែបនេះ។ ពួកគេ​បង្កើត​សំឡេង​អ៊ូអរ ហើយ​គិត​ថា​ពួកគេ​កំពុងតែ​និយាយ​ជាមួយ​គ្នា។ ពួកគេ​ធ្វើ​ទឹកមុខ ហើយ​គិត​ថា​ពួកគេ​យល់​ពី​គ្នា​ទៅវិញទៅមក។ ហើយ​ខ្ញុំ​ច្បាស់​ណាស់​ថា​ពួកគេ​មិន​យល់​នោះ​ឡើយ។ តើ​វា​គឺជា​មាយាការ​ឬ ?»

 

៧) «តើ​ជីវិត​ដែល​យើង​បាន​បាត់បង់​នៅ​ក្នុង​ការ​រស់នៅ​នៅ​ទីណា ? តើ​បញ្ញា​ដែល​យើង​បាន​បាត់បង់​នៅ​ក្នុង​ចំណេះដឹង​នៅ​ទីណា ? តើ​ចំណេះដឹង​ដែល​យើង​បាន​បាត់បង់​នៅ​ក្នុង​ព័ត៌មាន​នៅ​ទីណា ?»

 

៨) «មនុស្ស​ចង​បន្តឹង​នូវ​ខ្សែ​នៃ​ភាព​ច្របូកច្របល់​ឲ្យ​ទៅ​ជា​ការ​យល់ច្រឡំ​ដ៏​ល្អឥតខ្ចោះ។»

 

៩) «វា​គឺជា​រឿង​មិនអាចទៅរួច​ក្នុង​ការ​រចនា​ប្រព័ន្ធ​មួយ​ដែល​ល្អឥតខ្ចោះ​ពេក​រហូត​ទាល់តែ​មិន​ចាំបាច់​មាន​នរណា​ម្នាក់​ធ្វើ​មនុស្ស​ល្អ​នោះ​ឡើយ។»

 

១០) «យើង​មាន​បទពិសោធន៍​តែ​យើង​បាន​រំលង​ហួស​អត្ថន័យ​របស់​វា។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លា ដែល​ជា​ចំណោទ​ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​បាន​សញ្ជឹង​គិត​

X
5s