ប្រយោគ​ចំនួន​៦ឃ្លា ដែល​ប្រើប្រាស់​ពាក្យ​ធ្ងន់ៗ​និង​ស៊ីជម្រៅ​ដើម្បី​ដាស់​សតិ​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​៦ឃ្លា ដែល​ប្រើប្រាស់​ពាក្យ​ធ្ងន់ៗ​និង​ស៊ីជម្រៅ​ដើម្បី​ដាស់​សតិ​របស់​អ្នក:

 

១) «វាជារឿង​សំខាន់​ក្នុ​ងការ​យល់​ដោយ​មិនមែន​ទៅតាម​ប្រាជ្ញា ប៉ុន្តែវា​ត្រូវធ្វើ​ឡើង​តាម​ភាព​ជា​ក់​ស្តែងដែល​កើត​ឡើង​ក្នុង​ជីវិតថា​តើ​អ្នក​បានកសាង​រូបភាព​អ្វីខ្លះ​សម្រាប់​មនុស្ស​ជុំ​វិញ​ខ្លួន​ អ្នក​ប្រាកដ​ជាគ្មាន​អ្វី​ក្រៅពីរូបភាព​ទាំង​អស់​នោះ​ទេ។ រូបភាព​បង្កើត​នូវ​ចន្លោះ​ទំនេរ​រវាង​អ្នក​និង​អ្វី​ដែល​អ្នក​សង្កេត ហើយ​នៅ​ក្នុង​ចន្លោះ​ទំនេរ​នោះ​គឺជា​ជម្លោះ ដូច្នេះ​ហើយ​អ្វី​ដែល​យើង​នឹង​ស្វែងរក​ជាមួយ​គ្នា​គឺ​ថា​តើ​វា​អាច​ទៅ​រួច​ដែរ​ទេ​ក្នុង​ការ​ដែល​មាន​សេរីភាព​ពី​ចន្លោះ​ទំនេរ​ដែល​យើង​បាន​បង្កើត​ឡើង វាមិនមែន​ត្រឹមតែ​នៅ​ក្រៅ​ខ្លួនយើង​នោះ​ទេ តែ​ក៏​នៅ​ក្នុង​ខ្លួន​យើង​ដែរ និង​ជា​ចន្លោះ​ទំនេរ​ដែល​បែងចែក​មនុស្ស​ឲ្យ​ដាច់​ពី​គ្នា​នៅ​ក្នុង​រាល់​ទំនាក់ទំនង​របស់​ពួកគេ​ទាំងអស់។» Jiddu Krishnamurti

 

២) «ចំណេះដឹង ទស្សនៈ និង​ជំនឿ ឈរ​ទើស​ពី​មុខ​បញ្ញា។» Jiddu Krishnamurti

 

៣) «មនុស្ស​មាន​ពេល​ខ្លះ​បរាជ័យ​ក្នុង​ការ​រស់នៅ​ព្រោះ​ពួកគេ​តែងតែ​ត្រៀមខ្លួន​សម្រាប់​រស់នៅ។» Alan Watts

 

៤) «ជីវិត​មិនមែន​ជា​បញ្ហា​សម្រាប់​ដោះស្រាយ​នោះ​ទេ ប៉ុន្តែ​គឺជា​បទពិសោធន៍​ដែល​ត្រូវ​ឆ្លងកាត់។» Alan Watts

 

៥) «ពួកយើង​ត្រូវ​បាន​ឃុំ​ជាប់​នៅ​ក្នុង​អាថ៌កំបាំង ត្រូវបាន​លាក់បាំង​នៅ​ក្នុង​អ្វី​ដែល​បង្ក​ឲ្យ​មាន​ភាព​ងឿងឆ្ងល់ និង​ត្រូវបាន​ចាក់​សោ​ជាប់​នៅ​ក្នុង​ប្រស្នា។» Terence McKenna

 

៦) «ពួកយើង​ត្រូវ​បាន​ប្រាប់​ថា «ទេ» អ្នក​មិន​សំខាន់​ទេ អ្នក​មិនមាន​តម្លៃ​ឡើយ យក​ឲ្យ​បាន​នូវ​សញ្ញាប័ត្រ យក​ឲ្យ​បាន​នូវ​ការងារ យក​ឲ្យ​បាន​នេះ យក​ឲ្យ​បាន​នោះ ហើយ​អ្នក​នឹង​ក្លាយ​ជា​អ្នកខ្លាំង​បាន ទាំងដែល​អ្នក​មិន​ទាំង​ចង់​លេង​ហ្គេម​នោះ​ផង។ អ្នក​ចង់​លះបង់​ការ​គិត​របស់​អ្នក​ចោល​ហើយ​យក​វា​ចេញ​ពី​កណ្ដាប់ដៃ​របស់​វិស្វករ​វប្បធម៌ ដែល​ចង់​បម្លែង​អ្នក​ឲ្យ​ទៅ​ជា​មនុស្ស​ល្ងង់​ល្ងីល្ងើ​ដែល​ប្រើប្រាស់​នូវ​សំរាម​ទាំងនេះ​ដែល​ត្រូវ​បាន​ផលិត​ចេញ​មក​ពី​ឆ្អឹង​របស់​ពិភពលោក​ដែល​បាន​ស្លាប់​ទៅ​ហើយ។» Terence McKenna

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១១ឃ្លា​របស់​ជនជាតិ​អ៊ីស្រាអែល ដែល​អ្នក​គួរ​ត្រិះរិះ​ពិចារណា

X
5s