ប្រយោគ​៣ឃ្លា បង្កប់​ដោយ​បញ្ញា​ដែល​ទម្លាយ​ប្រាប់​អ្នក​ពី​ការ​ពិត​យ៉ាង​ជ្រាលជ្រៅ​អំពី​អ្នក​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​៣ឃ្លា បង្កប់​ដោយ​បញ្ញា​ដែល​ទម្លាយ​ប្រាប់​អ្នក​ពី​ការ​ពិត​យ៉ាង​ជ្រាលជ្រៅ​អំពី​អ្នក:

 

១) «សកម្មភាព​ចិត្ត​ប្រៀប​បាន​ទៅ​នឹង​ពស់​វែក​ដែល​មាន​​ពិស​​ដែល​ពុល​យ៉ាង​សាហាវ​ដូច្នោះ។ បើ​យើង​មិន​ទៅ​ពាក់ព័ន្ធ​ជាមួយ​នឹង​ពស់វែក វា​នឹង​គ្រាន់តែ​ទៅ​តាម​ផ្លូវ​របស់​វា។ បើទោះជា​វា​អាច​នឹង​​មាន​ពិស​កាច​សាហាវ​ខ្លាំង​ក៏ដោយ យើង​ក៏​​មិន​ត្រូវ​បាន​រង​ឥទ្ធិពល​ពី​វា​ដែរ។ យើង​មិន​ទៅ​ជិត​វា​ឬ​ចាប់​វា ដូច្នេះ​វា​នឹង​មិន​ខាំ​យើង​ឡើយ។ ពស់វែក​ធ្វើ​នូវ​អ្វី​ដែល​ជា​ធម្មជាតិ​សម្រាប់​ពស់វែក​ធ្វើ។ នេះ​គឺជា​សភាព​ពិត​របស់​វា។ បើ​អ្នក​ឆ្លាត អ្នក​នឹង​ទុក​វា​ចោល​មិន​ខ្វល់។ ដូច្នេះ​ហើយ អ្នក​បណ្ដោយ​នូវ​អ្វី​ដែល​មិន​ល្អ​ឲ្យ​ទៅ​តាម​ធម្មជាតិ​របស់​វា។ អ្នក​ក៏​បណ្ដោយ​នូវ​អ្វី​ដែល​ល្អ​ឲ្យ​ទៅ​តាម​ធម្មជាតិ​របស់​វា​ដែរ។ កុំ​ចាប់​អោបក្រសោប​នូវ​ការ​ចូលចិត្ត​និង​ការ​មិន​ចូលចិត្ត ដូច​ទៅ​នឹង​ការ​ដែល​អ្នក​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​ពស់វែក​ដែរ។» Ajahn Chah

 

២) «នៅ​ពេល​បញ្ហា​លេចឡើង​ដូចជា ការ​ស្លាប់ ជំងឺ ការ​បាត់បង់​ក្នុង​ទម្រង់​ផ្សេងៗ ឬ​សូម្បីតែ​ជា​ការ​ឈ្លោះប្រកែក​គ្នា​ដែល​ពោរពេញ​ដោយ​ការ​ឈឺចាប់​ជាដើម វា​មិនត្រឹមតែ​ឈឺចាប់​នោះ​ទេ​ប៉ុន្តែ​ក៏​ច្របូកច្របល់​ផង​ដែរ។ វា​ប្រៀប​ដូចជា​ការ​វង្វេង​នៅ​ក្នុង​ព្រៃ​ដ៏​ក្រាស់​និង​គ្រោះថ្នាក់​ដូច្នោះ​ដែរ។ នៅ​ពេល​បុគ្គល​ម្នាក់​វង្វេង​នៅ​ក្នុង​ព្រៃ គាត់​គួរតែ​ឡើង​ទៅលើ​កំពូល​ដើមឈើ​ដែល​ខ្ពស់ និង​សម្លឹង​មើល​សញ្ញា​សម្គាល់​ដែល​នៅ​ឆ្ងាយ​ដូចជា ស្ទឹង​ឬ​ផ្លូវ​ដែល​នាំ​ទៅ​រក​សុវត្ថិភាព។ ទទួលបាន​ទស្សនវិស័យ​និង​ទិដ្ឋភាព​ទូទៅ​នៃ​ស្ថានភាព ភាព​ច្របូកច្របល់​នឹង​រលាយ​បាត់។ ដូចគ្នា​ដែរ ព្រៃ​តំណាង​ឲ្យ​បញ្ហា​ជំពាក់ជំពិន​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ។ ឡើង​ទៅ​កាន់​កំពូល​នៃ​ដើមឈើ​សំដៅ​ទៅលើ​ការ​ប្រតិបត្តិ​សមាធិ ដែល​នាំ​ទៅ​រក​ខ្យល់​ដែល​ស្ងប់​និង​ត្រជាក់ ជា​ទី​ដែល​ការ​ឈ្វេងយល់​និង​ទស្សនវិស័យ​ត្រូវ​បាន​បង្កើន​ឡើង។ ដូច្នេះ​ហើយ​បើ​អ្នក​មាន​បញ្ហា​ធ្ងន់ កុំ​គិត​ពី​វា​មិន​ឈប់ឈរ ពុំនោះទេ​​អ្នក​នឹង​ដើរ​​វង្វេង​នៅ​ក្នុង​ព្រៃ​របស់​អ្នក​មិនខាន។» Ajahn Brahm

 

៣) «មិន​មាន​បញ្ហា​អ្វី​នោះ​ឡើយ។ វា​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​នោះ​ឡើយ មិន​មាន​បញ្ហា​នៅ​ថ្ងៃនេះ ហើយ​ក៏​នឹង​មិន​មាន​បញ្ហា​អ្វី​នៅ​ថ្ងៃ​ទៅមុខ​ទៀត​នោះ​ដែរ។ បញ្ហា​គ្រាន់តែ​មានន័យថា​ពិភពលោក​មិន​ទៅ​តាម​របៀប​ដែល​អ្នក​ចង់​ឲ្យ​វា​ទៅ​តាម​ប៉ុណ្ណោះ។ ប៉ុន្តែ​តាម​ការពិត វា​មិន​មាន​បញ្ហា​អ្វី​ឡើយ។ គ្រប់យ៉ាង​លាត​ត្រដាង​ទៅ​តាម​អ្វី​ដែល​វា​គួរ។ គ្រប់យ៉ាង​គឺ​ត្រឹមត្រូវ។ អ្នក​ត្រូវតែ​បំភ្លេច​អំពី​ខ្លួនឯង​និង​ពង្រីក​សតិ​ដឹង​របស់​អ្នក​រហូត​ទាល់តែ​អ្នក​ក្លាយ​ជា​ចក្រវាល​ទាំងមូល។ ការ​ពិត​នៅ​ពី​ក្រោយ​ចក្រវាល​គឺជា​សតិ​ដឹង​ដែល​បរិសុទ្ធ។ វា​មិន​មាន​បញ្ហា​ឡើយ។ ហើយ​អ្នក​គឺជា​វា។» Robert Adams

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​គំនិត​ចំនួន​១០ឃ្លា ដែល​អ្នក​គួរ​ចំណាយ​ពេល​អាន​ដើម្បី​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក​

X
5s