សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​ពី​គ្រូ​បង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណនិង​អ្នកនិពន្ធ លោក Robert Adams​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​ពី​គ្រូ​បង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណ Robert Adams ហើយ​ក៏​ជា​ម្ចាស់​សៀវភៅ Silence of the Heart: Dialogues with Robert Adams ផង​ដែរ:

 

១) «ចំណុច​សំខាន់​ដែល​ត្រូវ​ចងចាំ​គឺ​ថា ​អ្នក​គួរតែ​បន្ត​សួរ​សំណួរ​ទៅ​កាន់​ខ្លួនឯង។ កុំ​បង្ហាញ​នូវ​ការ​យល់​ឃើញ​របស់​ខ្លួនឯង តែ​ត្រូវ​សួរ​សំណួរ​ទៅ​កាន់​ខ្លួនឯង។»

 

២) «យើង​មិន​អាច​ធ្វើឲ្យ​ចិត្ត​ទទេ​បាន​ដោយ​ការ​គិត​នោះ​ឡើយ។ មានតែ​ដោយ​ការ​សង្កេត​ប៉ុណ្ណោះ។»

 

៣) «បន្ទុក​តែមួយ​គត់​ដែល​អ្នក​ធ្លាប់​មាន​គឺជា​ចិត្ត​របស់​អ្នក។»

 

៤) «កុំ​សម្លឹង​មើល​រក​សញ្ញា កុំ​សម្លឹង​មើល​រក​បទពិសោធន៍ កុំ​ស្មុគស្មាញ​ពេក ធ្វើឲ្យ​ដូចជា​កូនក្មេង មើល​ឃើញ​គ្រប់យ៉ាង​ជាមួយ​នឹង​ភាព​ងឿងឆ្ងល់ ទើបអ្នក​អាច​រកដំណោះ​ស្រាយ​បាន​។»

 

៥) «ផ្លូវ​តែមួយ​គត់​ដែល​អ្នក​នឹង​ភ្ញាក់​ដឹង​ខ្លួន​គឺ​តាមរយៈ​ភាព​ស្ងប់ស្ងាត់ មិនមែន​តាមរយៈ​ការ​វិភាគ​ការពិត​នោះ​ឡើយ។ មិនមែន​តាមរយៈ​ការ​បែងចែក​ដាច់​ពី​គ្នា​នូវ​ល្អ​និង​អាក្រក់​ឡើយ ប៉ុន្តែ​គឺ​តាមរយៈ​ភាព​ស្ងប់ស្ងាត់​ដ៏​សាមញ្ញ ការ​ប្រលែងចោល។ ប្រលែងចោល​នូវ​រាល់​ការ​គិត​ទាំងអស់ រាល់​ការ​ឈឺចាប់​ទាំងអស់ រាល់​ជំនឿ​និង​ទស្សន​ទាំងអស់។ ប្រលែងចោល​នូវ​របស់​ទាំងនេះ​ជា​រៀងរាល់ថ្ងៃ។»

 

៦) «គឺ​នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​ដែល​បញ្ហា​របស់​អ្នក​រំលាយ​សូន្យ​បាត់។ សាកល្បង​វា វា​ពិតជា​ប្រើ​ការ​បាន​មែន។»

 

៧) «កុំ​គិត​អំពី​អាកាសធាតុ ឬ​អំពី​ការងារ​ឬ​បញ្ហា​របស់​អ្នក។ សម្រាប់​រាល់បញ្ហា​ដែល​​អ្នក​គិត​ទាំងអស់ តើ​នរណា​ជា​អ្នក​គិតក្រៅពី​អ្នក​ខ្លួន​ឯង ? ស្វែងរក​ថា​តើ​នរណា​ជា​អ្នក​មាន​បញ្ហា ? ស្វែងរក​ថា​តើ​អ្នក​ជា​នរណា​ពិតប្រាកដ តើ​ខ្ញុំ​គឺជា​នរណា ? វា​អាស្រ័យ​ទៅលើ​អ្នក​នោះ​ទេ​ក្នុង​ការ​ភ្ញាក់​ដឹង​ខ្លួន​ពី​សុបិន​មួយ​នេះ ? អ្នក​អាច​បន្ត​ឲ្យ​ដូចជា​អ្នក​បច្ចុប្បន្ន​នេះ ជាមួយ​នឹង​រឿង​ល្អ​និង​រឿង​អាក្រក់។ ប៉ុន្តែ​អ្នក​រស់នៅ​ក្នុង​ចក្រវាល​នៃ​ទ្វិកភាព ដែល​មានន័យថា​សម្រាប់​រាល់រឿង​​ល្អ​ទាំងអស់​គឺ​មាន​អាក្រក់។ សម្រាប់​រាល់​អាក្រក់​ទាំងអស់​គឺ​មាន​ល្អ។ វា​គឺជា​លោក​ក្លែងក្លាយ​ដែល​អ្នក​រស់នៅ។ អ្នក​ត្រូវតែ​ភ្ញាក់​ដឹង​ខ្លួន​ទៅ​នឹង​ការពិត​នេះ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ដ៏​ស៊ីជម្រៅ​ចំនួន​៨ឃ្លា​របស់​លោក Adyashanti ​គ្រូបង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណ​មួយ​រូប​របស់​អាមេរិក​

X
5s