ទស្សន​ចំនួន៨ឃ្លា​របស់​លោក Francois Rabelais ​អ្នកនិពន្ធ​សម័យ​ចលនា​វប្បធម៌​និង​សិល្បៈ​របស់​បារាំង​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន៨ឃ្លា​របស់​លោក Francois Rabelais ដែល​ជា​អ្នកនិពន្ធ​សម័យ​ចលនា​វប្បធម៌​និង​សិល្បៈ​របស់​បារាំង ជា​គ្រូពេទ្យ អ្នក​សិក្សា​មនុស្សជាតិ សង្ឃ និង​បញ្ញវន្ត​ក្រិក​មួយ​រូប:

 

១) «គ្រប់យ៉ាង​នឹង​ប្រែ​ជា​ល្អ​នៅ​ចុង​បញ្ចប់ បើ​អ្នក​មាន​ការ​អត់ធ្មត់​នឹង​រង់ចាំ។»

 

២) «សេចក្ដី​ល្ងង់ខ្លៅ​គឺជា​មាតា​នៃ​រាល់​សេចក្ដី​អាក្រក់​ទាំងអស់។»

 

៣) «ពាក់កណ្ដាល​ពិភពលោក​មិន​ដឹង​ថា​តើ​ពាក់កណ្ដាល​ទៀត​រស់នៅ​យ៉ាង​ដូចម្ដេច​នោះ​ឡើយ។»

 

៤) «ក្មេង​មិនមែន​ជា​ថូ​សម្រាប់​បំពេញ​នោះ​ឡើយ ប៉ុន្តែ​គឺជា​ភ្លើង​ដែល​ត្រូវ​ដុត​បញ្ឆេះ។»

 

៥) «វិទ្យាសាស្ត្រ​ដោយ​គ្មាន​សតិសម្បជញ្ញៈ​គឺជា​ការ​វិនាស​ហិនហោច​នៃ​វិញ្ញាណ។»

 

៦) «និយាយ​ការ​ពិត​ហើយ​ធ្វើឲ្យ​មនុស្ស​អាក្រក់​រអៀសខ្លួន។»

 

៧) «មិនមាន​នាឡិកា​ណា​ដែល​ទៀងទាត់​ជាង​ក្រពះ​នោះ​ឡើយ។»

 

៨) «តើ​ខ្ញុំ​អាច​នឹង​គ្រប់គ្រង​អ្នកដទៃ​បាន​យ៉ាង​ដូចម្ដេច នៅ​ពេល​ដែល​ខ្ញុំ​មិនមាន​អំណាច​និង​ការ​បង្គាប់បញ្ជា​ទៅលើ​ខ្លួនឯង​ផង​នោះ ?»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៦ឃ្លា​ដែល​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ In Case Nobody Told You ដោយ​កវីនិពន្ធ Emily Maroutian​

X
5s