គតិ​ចំនួន៧​ឃ្លា​ពី Chogyam Trungpa គ្រូបង្រៀន​សមាធិ​របស់​ព្រះពុទ្ធ​សាសនា​ទីបេ​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិ​ចំនួន៧​ឃ្លា​ពី Chogyam Trungpa គ្រូបង្រៀន​សមាធិ​របស់​ព្រះពុទ្ធ​សាសនា​ទីបេ:

 

១) «ដំណឹង​អាក្រក់​គឺ​អ្នក​កំពុងតែ​ធ្លាក់​ទៅ​ក្នុង​លំហ​អាកាស មិនមាន​អ្វី​ដែល​អាច​ចាប់​តោង​បាន មិនមាន​ឆត្រយោង​ឡើយ។ ដំណឹង​ល្អ​គឺ វា​មិនមាន​ដី​ឡើយ។»

 

២) «ល្អ​និង​អាក្រក់ រីករាយ​និង​សោកសៅ រាល់​ការ​គិត​ទាំងអស់​រលាយ​សូន្យ​បាត់​ទៅ​ក្នុង​ភាព​ទទេ​ដូចជា​ស្នាម​ដាន​របស់​បក្សី​នៅ​លើ​មេឃ។»

 

៣) «គោលដៅ​នៃ​ការ​ជួយ​គឺជា​ការ​ធ្វើឲ្យ​អ្នកដទៃ​ឯករាជ្យ​ពី​អ្នក។ អ្នក​ជួយ​ពួកគេ​ឲ្យ​មាន​ឯករាជ្យ​ជាងមុន​ជាជាង​ធ្វើឲ្យ​ពួកគេ​ញៀន​ ឬពឹង​ផ្អែក​លើ​​អ្នក។»

 

៤) «ដើម្បី​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​វិញ្ញាណ បុគ្គល​ម្នាក់​ត្រូវ​មាន​បេះដូង​ដែល​បាក់បែក។ មិនមាន​បេះដូង​ដែល​បាក់បែក និង​ភាព​ទន់ភ្លន់​មេត្តា​ចិត្ត​និង​ភាព​ទន់ខ្សោយ ភាព​ជា​អ្នក​ចម្បាំង​របស់​អ្នក​គឺ​មិន​អាច​ទុកចិត្ត​បាន​នោះ​ឡើយ។ មាននន័យ​ថា​អ្្នក​ត្រូវតែ​ជា​មនុស្ស​ដែល​មានចិត្ត​រឹង​មាំ ហើយ​ធ្លាប់​ហែល​ឆ្លង​រឿង​រ៉ាវ​ដ៏ឈឺ​ចាប់ជាច្រើន​។»

 

៥) «ចុង​បញ្ចប់ នេះ​គឺជា​និយមន័យ​នៃ​សេចក្ដី​ក្លាហាន គឺជា​ការ​មិន​ភ័យខ្លាច​ខ្លួនឯង។»

 

៦) «ការ​ប្រតិបត្តិ​សមាធិ​គឺជា​របៀប​ក្នុង​ការ​បង្កើត​មិត្តភាព​ជាមួយ​ខ្លួនឯង។ មិន​ថា​យើង​មាន​តម្លៃ​ឬ​មិន​មាន​តម្លៃ​ក៏ដោយ វា​មិនមែន​ជា​ចំណុច​សំខាន់​នោះ​ទេ។ ចំណុច​សំខាន់​គឺ​នៅ​ត្រង់​អភិវឌ្ឍ​ឥរិយាបថ​រួសរាយ​រាក់ទាក់​ទៅ​កាន់​ខ្លួនឯង ទទួលយក​ជំងឺ​ផ្លូវចិត្ត​ដែល​លាក់​បង្កប់​ដែល​បាន​មក​ដល់។»

 

៧) «យល់​ពី​ការ​ពិត​នៃ​សេចក្ដី​ទុក្ខ​ តាម​ពិត​ទៅ​គឺជា​ការ​យល់​ពី​ជំងឺ​ផ្លូវចិត្ត​របស់​ចិត្ត​នោះ​ទេ។ ពួកយើង​ត្រូវ​បាន​អូស​ឲ្យ​ទៅ​នេះ​ទៅ​នោះ​ជាមួយ​នឹង​ថាមពល​ដ៏​ច្រើន។ មិន​ថា​យើង​ញាំុ គេង ធ្វើការ លេង អ្វី​ក៏ដោយ​ដែល​យើង​ធ្វើ ជីវិត​មាន​សេចក្ដីទុក្ខ ទោមនស្ស ការ​ឈឺចាប់។ បើ​យើង​រីករាយ​នឹង​ភាព​សប្បាយ​រីករាយ យើង​ភ័យខ្លាច​នឹង​បាត់បង់​វា។ ពួកយើង​ស្វែងរក​ភាព​សប្បាយ​រីករាយ​កាន់តែ​ច្រើន​ឡើងៗ ឬ​ព្យាយាម​រាប់បញ្ចូល​វា។ បើ​យើង​រងទុក្ខ​នៅ​ក្នុង​ការ​ឈឺចាប់ យើង​ចង់​គេច​ចេញ​ពី​វា។ យើង​ឆ្លងកាត់​នូវ​ទោមនស្ស​គ្រប់​ពេលវេលា។ រាល់​សកម្មភាព​ទាំងអស់​មាន​ទោមនស្ស​ឬ​ការ​ឈឺចាប់​ឥតឈប់ឈរ។ ទៅ​តាម​របៀប​ណាមួយ យើង​បាន​រៀបចំ​ជីវិត​របស់​យើង​ទៅ​តាម​របៀប​មួយ​ដែល​មិន​បាន​អនុញ្ញាត​ឲ្យ​យើង​នូវ​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ភ្លក់​នូវ​រសជាតិ​របស់​វា។ មាន​ភាព​មមាញឹក​ជា​បន្តបន្ទាប់ ការ​ស្វែងរក​ជា​បន្តបន្ទាប់​នូវ​ខណៈ​ពេល​បន្ទាប់​មក​ទៀត ការ​អោបក្រសោប​ជា​បន្តបន្ទាប់​នឹង​ជីវិត។ នេះ​គឺជា​ទុក្ខ អរិយសច្ច​ទី១។ យល់​និង​ប្រឈមមុខ​ជាមួយ​សេចក្ដីទុក្ខ​គឺជា​ជំហាន​ដំបូង។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គំនិត​ដកស្រង់​ចំនួន​៨ឃ្លា​ពី​ម្ចាស់​សៀវភៅ​ The Four Agreement លោក Don Miguel Ruiz​

X
5s