សម្ដី​ដកស្រង់​ដែល​មាន​លក្ខណៈ​កំប្លែង​និង​ធ្វើឲ្យ​អ្នក​គិត​ចំនួន​១០ឃ្លា​របស់​លោក George Carlin ដែល​ជា​អ្នក​កំប្លែង​មួយ​រូប​របស់​អាមេរិក​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ដែល​មាន​លក្ខណៈ​កំប្លែង​និង​ធ្វើឲ្យ​អ្នក​គិត​ចំនួន​១០ឃ្លា​របស់​លោក George Carlin ដែល​ជា​អ្នក​កំប្លែង​ឈរ​សម្ដែង​ម្នាក់​ឯង​លើ​ឆាក (stand-up comedian) ជា​តារា​សម្ដែង អ្នក​វិភាគ​សង្គម និង​ជា​អ្នក​និពន្ធ​មួយ​រូប​របស់​អាមេរិក:

 

១) «យើង​បាន​បង្កើន​នូវ​កម្មសិទ្ធិ​របស់​យើង​ប៉ុន្តែ​បាន​បន្ថយ​នូវ​តម្លៃ​របស់​យើង។ យើង​និយាយ​ច្រើន​ពេក កម្រ​ស្រឡាញ់​ និង​ស្អប់​ជា​ញឹកញាប់​ពេក។ យើង​រៀន​ពី​របៀប​ក្នុង​ការ​បង្កើត​របរ​ចិញ្ចឹម​ជីវិត ​ប៉ុន្តែ​មិនមែន​ពី​របៀប​ក្នុង​ការ​បង្កើត​ជីវិត»។

 

២) «កុំ​គ្រាន់តែ​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ចេះ​អាន បង្រៀន​ពួកគេ​ឲ្យ​ចោទសួរ​គ្រប់យ៉ាង​ដែល​ពួកគេ​បាន​អាន បង្រៀន​ពួកគេ​ឲ្យ​ចោទសួរ​គ្រប់យ៉ាង។»

 

៣) «ភាគច្រើន ភាសាឬ​ការ​និយាយ​គឺជា​ឧបករណ៍​សម្រាប់​បិទបាំង​ការ​ពិត។»

 

៤) «មនុស្ស​ខ្លះ​មើល​ឃើញ​កែវ​​ពេញ​ មនុស្ស​ខ្លះ​មើល​ឃើញ​កែវ​ទទេ​ ខ្ញុំ​មើល​ឃើញ​កែវ​ដែល​ធំ​ជាង​មួយដង​នូវ​អ្វី​ដែល​វា​ត្រូវការ។»

 

៥) «គិត​ឆ្ងាយ​ពី​ចំណុច​កណ្ដាល។»

 

៦) «ដង្កូវ​ធ្វើ​រាល់​ការងារ​ទាំងអស់ មេអំបៅ​ទទួលបាន​នូវ​រាល់​ភាព​ប្រជាប្រិយ​ទាំងអស់។»

 

៧) «ខ្ញុំ​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ទៅលើ​បុគ្គល​ម្នាក់ៗ​នៅ​ពេល​ខ្ញុំ​ជួប​ពួកគេ ខ្ញុំ​មិន​ចូលចិត្ត​និង​ស្អប់​ក្រុម​ដែល​ពួកគេ​កត់សម្គាល់​ខ្លួន​និង​ជា​សមាជិក​នៅ​ក្នុង​វា។»

 

៨) «វា​តែងតែ​មាន​ផ្នែក​ដែល​គួរឲ្យ​អស់​សំណើច​នៅ​ក្នុង​រាល់​ស្ថានភាព​ទាំងអស់។ ការ​លំបាក​គឺជា​ការ​ស្វែងរក​វា។»

 

៩) «មនុស្ស​តែម្នាក់​គត់​ដែល​រស់នៅ​ជាមួយ​យើង​ពេញ​មួយ​ជីវិត​គឺជា​ខ្លួនយើង។»

 

១០) «តើ​អ្នក​ធ្លាប់​សង្កេត​ដែរ​ទេ​ថា​នរណា​ដែល​បើកបរ​យឺត​ជាង​អ្នក​គឺជា​មនុស្ស​ល្ងីល្ងើ ឯ​នរណា​ដែល​បើកបរ​លឿន​ជាង​អ្នក​គឺជា​មនុស្ស​រោគចិត្ត ?»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លា​អំពី​ធម្មជាតិ ដែល​អាច​បង្រៀន​អ្នក​ឲ្យ​គោរព​និង​ចុះសម្រុង​ជាមួយ​វា​

X
5s