សុភាសិត​ដ៏​ស្អាត​ផូរផង់​ចំនួន១០​របស់​អៀរឡង់ ដែល​អ្នក​គួរ​ចំណាយ​ពេល​អាន​



ខាងក្រោម​នេះ​គឺជា​សុភាសិត​ដ៏​ស្អាត​ផូរផង់​ចំនួន១០​របស់​អៀរឡង់ ដែល​អ្នក​គួរ​ចំណាយ​ពេល​អាន:

 

១) «ពិភពលោក​ទាំងមូល​គឺជា​ឆាក​សម្ដែង ហើយ​ក្នុង​ចំណោម​យើង​ភាគច្រើន​សម្ដែង​ដោយ​មិន​បាន​ហាត់​សម​ជា​មុន​យ៉ាង​វេទនា។»

 

២) «កុំ​ស្អប់ខ្ពើម​ការ​វិវឌ្ឍ​ទៅ​ជា​ចាស់។ មនុស្ស​ជាច្រើន​ត្រូវ​បាន​បដិសេធ​នូវ​សិទ្ធិ​មួយ​នេះ។»

 

៣) «មនុស្ស​ចាស់​គឺជា​កូន​ក្មេង​ជាលើកទីពីរ។»

 

៤) «មនុស្ស​ដែល​និយាយ​ពាក្យ​ចចាមអារ៉ាម​ជាមួយ​អ្នក​នឹង​និយាយ​ពាក្យ​ចចាមអារ៉ាម​​អំពី​អ្នក។»

 

៥) «ត្រូវ​ចងចាំ​ជានិច្ច​ថា​ការ​ស្វែងយល់​បន្ទាប់​ពី​ព្រឹត្តិការណ៍​បាន​កើតឡើង​គឺជា​ទស្សនវិស័យ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រមើល​ទុក​អ្វីៗ​ជាមុន។»

 

៦) «មាន​ពេល​ខ្លះ​មួយ​ថ្ងៃ​ផ្លាស់ប្ដូរ​អ្វីៗ​គ្រប់យ៉ាង មាន​ពេល​ខ្លះ​ជាច្រើន​​ឆ្នាំ​មិន​បាន​ផ្លាស់ប្ដូរ​អ្វី​ទាំងអស់។»

 

៧) «ព្រះ​បង្កើត​ពេលវេលា ប៉ុន្តែ​មនុស្ស​បង្កើត​ការ​ប្រញាប់ប្រញាល់។»

 

៨) «ក្តី​សុខ​ដែល​បាន​មកពី​សំណើច​ដែល​ល្អ​ និងការ​ទទួល​ទាន​​ដំណេកបាន​​យូរ​គឺជា​ថ្នាំ​ព្យាបាល​ដែល​ល្អ​បំផុត។»

 

៩) «សូម​ឲ្យ​សំណាង​អាក្រក់​ដេញ​តាម​អ្នក​ពេញ​មួយ​ជីវិត ហើយ​មិន​ដែល​ដេញ​តាម​ទាន់។»

 

១០) «មនុស្ស​ក្មេង​ដែល​ស្រស់​ស្អាត​គឺជា​ទង្វើ​នៃ​ធម្មជាតិ ប៉ុន្តែ​មនុស្ស​ចាស់​ដែល​ស្រស់​ស្អាត​គឺជា​ស្នាដៃ​នៃ​សិល្បៈ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៧ឃ្លា ដែល​និយាយ​ពី​បញ្ហា​ដ៏​ស៊ីជម្រៅ​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ

X
5s