ទស្សន​ចំនួន​៨ឃ្លា ដែល​អាច​ដាស់​ការ​សង្កេត​សួរ​ខ្លួនឯង​នៅ​ខាងក្នុង​អ្នក​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​៨ឃ្លា ដែល​អាច​ដាស់​ការ​សង្កេត​សួរ​ខ្លួនឯង​នៅ​ខាងក្នុង​អ្នក:

 

១) «មនុស្ស​អាច​យល់​បាន​តែ​ពេល​ដែល​គាត់​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ។» Peter Deunov

 

២) «ភាព​ភ័យខ្លាច​គឺជា​ថាមពល​ដែល​បំផ្លិចបំផ្លាញ​អ្វី​មួយ​នៅ​ក្នុង​ខ្លួន​មនុស្ស។ វា​ធ្វើឲ្យ​ចិត្ត​ស្វិត​ស្រពោន វា​ធ្វើឲ្យ​ការ​គិត​វៀច​វេរខុស​ពី​ការ​ពិត វា​នាំ​ទៅ​រក​ទ្រឹស្ដី​ដែល​វៃឆ្លាត​និង​ល្អិតល្អន់​យ៉ាង​អស្ចារ្យ ជំនឿ​ដែល​មិន​សម​ហេតុផល ជំនឿ​សាសនា​ជា​ប្រព័ន្ធ និង​ជំនឿ​គ្រប់​សព្វ​បែបយ៉ាង​ទាំងអស់។» J. Krishnamurti

 

៣) «បើ​អ្នក​និយាយ​ថា​រក​លុយ​គឺជា​រឿង​ដែល​សំខាន់​ជាងគេ​បំផុត អ្នក​នឹង​ចំណាយ​ពេល​ជីវិត​របស់​អ្នក​ខ្ជះខ្ជាយ​ពេលវេលា​ទាំងស្រុង។ អ្នក​នឹង​ធ្វើ​រឿង​ដែល​អ្នក​មិន​ចូលចិត្ត​ដើម្បី​បន្ត​មាន​ជីវិត​រស់នៅ ដែល​នេះ​មានន័យថា​បន្ត​ធ្វើ​នូវ​រឿង​ដែល​អ្នក​មិន​ចូលចិត្ត​ធ្វើ ដែល​ជា​រឿង​ឆ្កួតឡប់។» Alan Watts

 

៤) «អ្នក​ធំ​ដូច​ទៅ​នឹង​អ្វី​ដែល​អ្នក​ស្រឡាញ់ និង​តូច​ដូច​ទៅ​នឹង​អ្វី​ដែល​អ្នក​អនុញ្ញាត​ឲ្យ​អ្នក​ទាស់ចិត្ត។» Robert Anton Wilson

 

៥) «មនុស្ស​ភាគច្រើន​រស់នៅ​ក្នុង​​ជំនឿ​បែប​ទេវកថា ​និង​ប្រែ​ទៅ​ជា​ខឹង​យ៉ាង​ខ្លាំងក្លា​បើ​មាន​នរណា​ម្នាក់​ហ៊ាន​ប្រាប់​ពួកគេ​ពី​ការ​ពិត​អំពី​ពួកគេ។» Robert Anton Wilson

 

៦) «គ្រប់​ពេល​ដែល​អ្នក​សម្លឹង​មើល​ទៅ​កាន់​ក្រូច​ឃ្វិច​មួយ អ្នក​អាច​មើល​ឃើញ​ស៊ីជម្រៅ​ទៅ​ក្នុង​វា។ អ្នក​អាច​មើល​ឃើញ​គ្រប់យ៉ាង​នៅ​ក្នុង​ចក្រវាល​នៅ​ក្នុង​ក្រូច​ឃ្វិច​មួយ។ នៅ​ពេល​អ្នក​បក​សម្បក​វា​និង​ហិត​ក្លិន​វា វា​ពិតជា​អស្ចារ្យ​ណាស់។ អ្នក​អាច​ចំណាយ​ពេល​ញាំុ​ក្រូច​ឃ្វិច​មួយ​និង​មាន​អារម្មណ៍​សប្បាយចិត្ត​បាន។» Thich Nhat Hanh

 

៧) «នៅ​ពេល​មនុស្ស​ម្នាក់​ទៀត​ធ្វើឲ្យ​អ្នក​រងទុក្ខ នេះ​ក៏​ព្រោះតែ​គាត់​រងទុក្ខ​យ៉ាង​ជ្រៅ​នៅ​ខាងក្នុង​ខ្លួន​គាត់ ហើយ​សេចក្ដីទុក្ខ​របស់​គាត់​គឺ​កំពុងតែ​បាន​កំពប់។ គាត់​មិន​ត្រូវការ​ការ​ដាក់ទោស​នោះ​ទេ គាត់​ត្រូវការ​ជំនួយ។ នេះ​គឺជា​សារ​ដែល​គាត់​កំពុងតែ​ផ្ញើ។» Thich Nhat Hanh

 

៨) «ក្បាល​របស់​អ្នក​គឺ​ដូចជា​របស់​ខ្ញុំ​ដែរ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ដូចគ្ន​ា​ទាំងអស់​គ្នា ធំ​ល្មម​នឹង​អាច​ផ្ទុក​បាន​នូវ​ព្រះ​និង​ព្រាយ​បិសាច​ទាំងអស់​ដែល​ធ្លាប់​មាន។ ធំ​ល្មម​នឹង​អាច​ផ្ទុក​បាន​នូវ​ទម្ងន់​របស់​មហាសមុទ្រ​និង​ដួងតារា​ដែល​កំពុងតែ​ធ្វើ​ចលនា។ ចក្រវាល​ទាំងមូល​ដាក់​ទៅ​ក្នុង​នោះ​ចូល! ប៉ុន្តែ​តើ​យើង​បាន​ជ្រើសរើស​អ្វី​ទៅ​ដើម្បី​រក្សា​ទុក​នៅ​ក្នុង​ប្រអប់​ដែល​មាន​វេទមន្ត​អស្ចារ្យ​នេះ ? រឿងរ៉ាវ​បែកបាក់​តូចតាច រឿងរ៉ាវ​សោកសៅ​តូចតាច ដែល​យើង​លេង​ជាមួយ​ម្ដង​ហើយ​ម្ដង​ទៀត។ ពិភពលោក​រង់ចាំ​ឲ្យ​យើង​បើក​សោ ហើយ​យើង​លេង​សូរ​តន្ត្រី​តូចតាច​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​យើង​គិត​ថា​យើង​គឺ​គ្រាន់តែ​ជា​សូរ​តន្ត្រី​នោះ​តែ​ប៉ុណ្ណឹង​ឯង។» Grant Morrison

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិបណ្ឌិត​ចំនួន​៨ឃ្លា ដែល​អាច​ឲ្យ​អ្នក​រក​ឃើញ​វិធី​ត្រឹមត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជីវិត​បាន​

X
5s