ប្រយោគ​ចំនួន​៨ឃ្លា​ពី​លោក Grant Morrison ​អ្នក​និពន្ធ​សៀវភៅ​កំប្លែង​និង​អ្នក​សរសេរ​រឿង​ល្ខោន​ជនជាតិ​ស្កុតឡែន​មួយ​រូប​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​៨ឃ្លា​ពី​លោក Grant Morrison ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​កំប្លែង​និង​អ្នក​សរសេរ​រឿង​ល្ខោន​ជនជាតិ​ស្កុតឡែន​មួយ​រូប។ ​ស្នាដៃ​របស់​គាត់​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​លក្ខណៈ​និទាន​មិន​ស្រប​តាម​លំដាប់លំដោយ​ព្រឹត្តិការណ៍​រឿង និង​មាន​លក្ខណៈ​ផ្ទុយ​ចាក​ពី​វប្បធម៌​របស់​មនុស្ស​ទូទៅ​ក្នុង​សង្គម៖

 

១) «ឈប់​ភ័យខ្លាច​ទៅ។ អ្នក​មើល​ឃើញ​តែ​ព្រាយ​បិសាច​ព្រោះ​ពួកគេ​ចង់​ឲ្យ​អ្នក​ឃើញ​ព្រាយ​បិសាច​គ្រប់​ទីកន្លែង។ ពួកគេ​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​អ្នក​សម្លឹង​រក​មើល​ព្រាយ​បិសាច​នៅ​ក្នុង​គ្រប់​ស្រមោល​ទាំងអស់ គ្រប់​អាវ​ធំ​ទាំងអស់​ដែល​បាន​ព្យួរ​នៅ​មាត់​ទ្វារ។ ឲ្យ​តែ​យើង​នៅ​តែ​បន្ត​មើល​ឃើញ​ព្រាយ​បិសាច យើង​នឹង​បន្ត​ត្រូវការ​ការ​ការពារ​ហើយ​របៀប​នេះ​ឯង​ដែល​អ្នកដទៃ​អាច​គ្រប់គ្រង​លើ​ជីវិត​របស់​យើង​បាន។»

 

២) «មាន​វិមាន​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក។ ចូរ​រៀន​រស់នៅ​ក្នុង​ទីនោះ​ជានិច្ច។»

 

៣) «ខ្ញុំ​គិត​ពី​វា​កាន់តែ​ច្រើន ខ្ញុំ​កាន់តែ​ដឹង​ថា​សាលា​គ្រាន់តែ​ជា​រោងចក្រ​សម្រាប់​បង្កើត​មនុស្សយន្ត​ប៉ុណ្ណោះ។ ពួកគេ​ទទួល​អ្នក​នៅ​ពេល​អ្នក​នៅ​តូច​និង​ទន់ខ្សោយ ហើយ​ពួកគេ​ដក​​នូវ​ផ្នែក​ទាំងអស់​របស់​មនុស្ស​ចេញ បន្តិច​ម្ដង​ៗ រហូត​ទាល់តែ​អ្នក​គ្រាន់តែ​ជា​ឧបករណ៍​ក្មេង​លេង ​ដំណើរការ​ដោយ​រឺុស័រ​ដែល​ត្រូវ​បាន​មួល​ដោយ​ដៃ​ប៉ុណ្ណោះ។ បើក​សោ​ហើយ​ធ្វើ​វា​ឲ្យ​មាន​ដំណើរការ។ ហើយ​ឧបករណ៍​ក្មេង​លេង​ទៅ​សាកលវិទ្យាល័យ ទទួលបាន​ការងារ រស់នៅ​ជាមួយ​មនុស្ស​ណា​ដែល​ល្អ​ម្នាក់។»

 

៤) «ជីវិត​មិនមាន​ព្រឹត្តិការណ៍​រឿង ព្រឹត្តិការណ៍​រឿង​បន្ទាប់បន្សំ និង​ចុង​បញ្ចប់​សាច់រឿង​នោះ​ឡើយ។ វា​គ្រាន់តែ​ជា​បណ្ដុំ​មួយ​នៃ​បញ្ហា​តូចតាច​ដែល​មិន​ទាន់​ដោះស្រាយ​បាន​និង​ខ្សែ​ដែល​មិន​ភ្ជាប់​គ្នា​ និង​មិន​ដែល​ទទួល​បាន​ការ​បកស្រាយ​ប៉ុណ្ណោះ។»

 

៥) «បើ​វប្បធម៌​ដែល​រាក់កំភែល​និង​រិះគន់​ខ្លួនឯង​មាន​ពេល​ខ្លះ​ហាក់ដូចជា​ខ្វះខាត​ភាព​ដែល​អស្ចារ្យ​រំលង​ហួស​ពី​ធម្មជាតិ​ឬ​ភាព​ដែល​មាន​ទំនាក់ទំនង​ជាមួយ​វិញ្ញាណ នោះ​វា​គឺ​ដូចគ្នា​ទៅ​នឹង​ត្រី​មួយ​ក្បាល​ដែល​ខ្វះខាត​នូវ​អារម្មណ៍​នៃ​មហាសមុទ្រ​ដូច្នោះ​ដែរ។»

 

៦) «មាន​ពេល​ខ្លះ​អ្នក​ងឿងឆ្ងល់​ថា នៅ​ក្នុង​ចក្រវាល​ដែល​មាន​ទំនាក់ទំនង​នឹង​គ្នា​ទៅវិញទៅមក តើ​នរណា​ជា​អ្នក​សុបិន​នរណា ?»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ពី​ជាតិសាសន៍​នៅ​ជុំវិញ​ពិភពលោក​ចំនួន​១៣ឃ្លា ដែល​អ្នក​គួរ​អាន​និង​យក​ទៅ​អប់រំ​ចិត្ត​គំនិត​ខ្លួនឯង​

X
5s