ទស្សន​ដ៏​ស៊ីជម្រៅ​ចំនួន៤​របស់​លោក Wilhelm Reich ដែល​ជា​គ្រូពេទ្យ​និង​អ្នក​វិភាគ​ចិត្តសាស្ត្រ​មួយ​រូប​របស់​អូទ្រីស​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ដ៏​ស៊ីជម្រៅ​ចំនួន៤​របស់​លោក Wilhelm Reich ដែល​ជា​គ្រូពេទ្យ​និង​អ្នក​វិភាគ​ចិត្តសាស្ត្រ​មួយ​រូប​របស់​អូទ្រីស និង​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុគ្គល​មួយ​រូប​នៅ​ក្នុង​ចំណោម​បុគ្គល​ដែល​បដិវត្ត​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​វេជ្ជសាស្ត្រ​ដែល​ព្យាបាល​និង​សិក្សា​បញ្ហា​ផ្លូវចិត្ត (Psychiatry):

 

១) «អ្នក​ខុស​ពី​បុគ្គល​អស្ចារ្យ​ក្នុង​ផ្នែក​មួយ​គឺ បុគ្គល​អស្ចារ្យ​ធ្លាប់​ជា​មនុស្ស​ដែល​តូច​យ៉ាង​ខ្លាំង​មួយ ប៉ុន្តែ​គាត់​បាន​អភិវឌ្ឍ​នូវ​លក្ខណៈ​ដ៏​សំខាន់​មួយ​គឺ គាត់​បាន​កត់សម្គាល់​ដឹង​នូវ​ភាព​តូចតាច​និង​ភាព​ចង្អៀតចង្អល់​នៅ​ក្នុង​ការ​គិត​និង​ទង្វើ​របស់​គាត់។ នៅ​ក្រោម​សម្ពាធ​នៃ​កិច្ចការ​មួយ​ចំនួន​ដែល​មានន័យ​ខ្លាំងក្លា​ចំពោះ​គាត់ គាត់​រៀន​មើល​ថា​តើ​ភាព​តូចតាច ភាព​ចង្អៀតចង្អល់​នៅ​ក្នុង​ការ​គិត​របស់​គាត់​មាន​គ្រោះថ្នាក់​ទៅលើ​សេចក្ដីសុខ​របស់​គាត់​ដោយ​របៀប​ណា។ និយាយ​ទៅ​តាម​របៀប​មួយ​ទៀត​គឺ បុគ្គល​អស្ចារ្យ​ដឹង​ថា​ពេល​ណា​និង​ទៅ​តាម​របៀប​ណា​ដែល​គាត់​គឺជា​មនុស្ស​តូច។ មនុស្ស​តូច​មិន​ដឹង​ថា​គាត់​តូច​ឡើយ​ហើយ​ក៏​ភ័យខ្លាច​នឹង​ដឹង​ដែរ។ គាត់​លាក់​ភាព​ចង្អៀតចង្អល់​របស់​គាត់​ពី​ក្រោយ​ការ​ក្លែង​បន្លំ​នៃ​ភាព​ខ្លាំងក្លា​និង​ភាព​អស្ចារ្យ ភាព​ខ្លាំងក្លា​និង​ភាព​អស្ចារ្យ​របស់​នរណា​ម្នាក់។ គាត់​មាន​មោទនភាព​ចំពោះ​ឧត្ដមភាព​ដ៏​អស្ចារ្យ​របស់​គាត់​ប៉ុន្តែ​មិនមែន​ខ្លួនឯង។ គាត់​ឲ្យ​តម្លៃ​ទៅលើ​ទស្សន​ដែល​គាត់​មិនមាន មិនមែន​ទស្សន​ដែល​គាត់​មាន​នោះ​ឡើយ។ គាត់​យល់​ពី​អ្វីមួយ​កាន់តែ​តិច​ប៉ុណ្ណា គាត់​ជឿជាក់​ទៅលើ​វា​កាន់តែ​មាំ។ ហើយ​គាត់​យល់​ពី​អ្វីមួយ​កាន់តែ​ប្រសើរ​ប៉ុណ្ណា គាត់​ជឿជាក់​ទៅលើ​វា​កាន់តែ​តិច។»

 

២) «យល់ច្រឡំ​ភាព​គំរោះគំរើយ​គ្មាន​សេចក្ដី​គោរព​ជាមួយ​នឹង​សេរីភាព​គឺជា​សញ្ញា​សម្គាល់​នៃ​ភាព​ជា​ទាសករ។»

 

៣) «ខ្ញុំ​ដឹង​ថា​អ្វី​ដែល​អ្នក​ហៅថា​ព្រះ​ជា​ម្ចាស់​គឺ​ពិតជា​មាន​អត្ថិភាព​មែន ប៉ុន្តែ​មិនមែន​នៅ​ក្នុង​ទម្រង់​ដែល​អ្នក​គិត​នោះ​ឡើយ។ ព្រះ​គឺជា​ថាមពល​ចក្រវាល​ដំបូង​គេ​បង្អស់ គឺជា​ក្ដី​ស្រឡាញ់​នៅ​ក្នុង​រាងកាយ​របស់​អ្នក ភាព​ស្មោះត្រង់​របស់​អ្នក និង​ការ​យល់ឃើញ​របស់​អ្នក​ចំពោះ​ធម្មជាតិ​នៅ​ក្នុង​អ្នក​និង​ខាងក្រៅ​អ្នក។»

 

៤) «រចនាសម្ព័ន្ធ​អត្តចរិត​របស់​មនុស្ស​សម័យ​ទំនើប ដែល​ផលិត​ឡើង​វិញ​នូវ​វប្បធម៌​បិតាធិបតេយ្យ​អំណាច​ផ្ដាច់ការ​ដែល​មាន​អាយុកាល​៦ពាន់​ឆ្នាំ គឺ​ត្រូវ​បាន​តំណាង​ដោយ​អាវក្រោះ​ដែល​មាន​មូលដ្ឋាន​ទៅលើ​អត្តចរិត​សម្រាប់​ទប់ទល់​ប្រឆាំង​នឹង​ធម្មជាតិ​ខាងក្នុង​របស់​គាត់​ និង​ទប់ទល់​ប្រឆាំង​នឹង​ភាព​សោកសៅ​ខាង​សង្គម​ដែល​នៅ​ជុំវិញ​ខ្លួន​គាត់។ អាវក្រោះ​ដែល​មាន​មូលដ្ឋាន​ទៅលើ​អត្តចរិត​របស់​អត្តចរិត​នេះ គឺជា​មូលដ្ឋាន​នៃ​ភាព​ឯកា​ដាច់​តែឯង ភាព​ក្រីក្រ ការ​ស្រេកឃ្លាន​អំណាច​ផ្ដាច់ការ ភាព​ភ័យខ្លាច​ការ​ទទួលខុសត្រូវ ការ​នឹក​នា​ភាព​អាថ៌កំបាំង​ខាង​វិញ្ញាណ ភាព​សោកសៅ​ខាង​ផ្លូវ​ភេទ និង​ភាព​បះបោរ​ដែល​ខ្វះ​ការ​គ្រប់គ្រង​ខ្លួនឯង​នៅ​ក្នុង​លក្ខណៈ​មាន​បញ្ហា​ផ្លូវ​ចិត្ត​មួយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ដែល​ប្រកប​ដោយ​បញ្ញាញាណ​ចំនួន​៦ឃ្លា ដែល​និយាយ​អំពី​សេចក្ដីទុក្ខ​របស់​មនុស្សលោក

X
5s