សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា ពី​កវីនិពន្ធ​ស្នាដៃ​ល្បីៗ​នៅ​លើ​ពិភពលោក​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា ពី​កវីនិពន្ធ​ស្នាដៃ​ល្បីៗ​នៅ​លើ​ពិភពលោក:

 

១) «ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​ស្វែងរក​ឃើញ​ពាក្យ​ដែល​ត្រូវ ហើយ​វា​នឹង​មាន​ភាព​សាមញ្ញ។» Jack Kerouac

 

២) «ពី​ទីនោះ​មក​ទីនេះ ពី​ទីនេះ​ទៅ​ទីនោះ រឿង​ដែល​គួរឲ្យ​អស់​សំណើច​គឺ​នៅ​គ្រប់​ទីកន្លែង។» Dr. Seuss

 

៣) «ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ឆ្កួត​ឡប់​មិន​ស្រប​តាម​ហេតុផល។ វា​ដាស់​កោសិកា​ខួរក្បាល​ឲ្យ​ភ្ញាក់​ឡើង។» Dr. Seuss

 

៥) «អ្នក​នឹង​រំលង​រឿងរ៉ាវ​ដែល​អស្ចារ្យ​បំផុត​បើ​អ្នក​នៅតែ​បន្ត​បិទ​ភ្នែក​របស់​អ្នក។ មាន​ពេល​ខ្លះ​សំណួរ​មាន​ភាព​ស្មុគស្មាញ​ប៉ុន្តែ​ចម្លើយ​គឺ​សាមញ្ញ​នោះ​ទេ។» Dr. Seuss

 

៦) «អ្នក​បាន​ពាក់​របាំងមុខ​របស់​អ្នក​យូរ​ពេក​រហូត​ទាល់តែ​អ្នក​បាន​ភ្លេច​ថា​ខ្លួនឯង​ជា​នរណា។» Alan Moore

 

៧) «មួយ​នៅ​ក្នុង​ចំណោម​ផលប្រយោជន៍​ទាំងអស់​នៃ​ការ​ដើរ​កម្សាន្ត​ជុំវិញ​ពិភពលោក គឺ​នៅ​ត្រង់​អ្នក​អាច​ស្គាល់​ពិភពលោក​បាន​ធំធេង។ ឯ​មួយ​នៅ​ក្នុង​ចំណោម​ផលប្រយោជន៍​ទាំងអស់​នៃ​ការ​នៅ​តែ​មួយ​កន្លែង គឺ​នៅ​ត្រង់​អ្នក​អាច​ស្គាល់​ពិភពលោក​បាន​ស៊ីជម្រៅ។» Alan Moore

 

៨) «ភាព​ល្អឥតខ្ចោះ​ប្រៀប​បាន​ទៅ​នឹង​ការ​រត់​ដេញ​តាម​ជើង​មេឃ ហើយបន្ត​ធ្វើ​ចលនា​ទៅ​មុខ​ទៀត។» Neil Gaiman

 

៩) «ខ្ញុំ​គិត​ថា​នរក​គឺជា​អ្វី​ដែល​អ្នក​ស្ពាយ​តាម​ជាមួយ​អ្នក មិនមែន​ជា​ទីកន្លែង​ដែល​អ្នក​ទៅ​នោះ​ឡើយ។» Neil Gaiman

 

១០) «មាន​ពេល​ខ្លះ​ វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​រៀនសូត្រ​ពី​អ្វីមួយ គឺ​ដោយ​ការ​ធ្វើ​វា​ខុស​ហើយ​មើលពី​អ្វី​ដែល​អ្នក​បាន​ធ្វើ។» Neil Gaiman

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៨ឃ្លា​ពី​គ្រូបង្រៀន​ផ្នែក​ចិត្តវិញ្ញាណ​របស់​ឥណ្ឌា ដែល​អ្នក​គួរ​អាន​និង​ត្រិះរិះ​គិត

X
5s