ប្រយោគ​ចំនួន​៣ឃ្លា ដែល​អាច​ធ្វើឲ្យ​ចិត្ត​របស់​អ្នក​ចេះ​ចុះសម្រុង​ជាមួយ​គ្រប់​ស្ថានការណ៍​ទាំងអស់​ក្នុង​ដំណើរ​ជីវិត​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​៣ឃ្លា ដែល​អាច​ធ្វើឲ្យ​ចិត្ត​របស់​អ្នក​ចេះ​ចុះសម្រុង​ជាមួយ​គ្រប់​ស្ថានការណ៍​ទាំងអស់​ក្នុង​ដំណើរ​ជីវិត៖

 

១) «មាន​ស្ទឹង​មួយ​ដែល​ប្រៀបបាន​នឹង​អ្វីដែល​​ក្នុងខ្លួន​របស់​យើង ហើយ​រាល់​ដំណក់​ទឹក​ទាំងអស់​នៅ​ក្នុង​ស្ទឹង​នោះ​គឺជា​អារម្មណ៍។ ដើម្បី​សង្កេត​អារម្មណ៍​របស់​យើង យើង​អង្គុយ​នៅ​លើ​ច្រាំង​នៃ​ស្ទឹង​នោះ​ហើយ​កត់សម្គាល់​ដឹង​នូវ​អារម្មណ៍​នីមួយៗ​នៅ​ពេល​ដែរ​វា​ហូរ​កាត់​មក។ វា​អាច​គួរ​ជាទី​រីករាយ មិន​គួរ​ជាទី​រីករាយ ឬ​នៅ​ធម្មតា។ អារម្មណ៍​មួយ​នៅ​បាន​មួយ​ភ្លែត ហើយ​មួយ​ទៀត​ក៏​មក។ ការ​សមាធិ​គឺជា​ការ​មាន​សតិ​ដឹង​ពី​អារម្មណ៍​នីមួយៗ។ កត់សម្គាល់​ដឹង​វា ញញឹម​ដាក់​វា សម្លឹង​ចូល​ឲ្យ​ជ្រៅ​ទៅ​ក្នុង​វា និង​ទទួលយក​វា​ពេញ​បេះដូង​របស់​អ្នក។ បើ​យើង​បន្ត​សម្លឹង​មើល​ចូល​ឲ្យ​ជ្រៅ យើង​នឹង​ស្វែងរក​ឃើញ​ធម្មជាតិ​ពិត​នៃ​អារម្មណ៍​នោះ ហើយ​យើង​នឹង​លែង​ភ័យខ្លាច​សូម្បីតែ​ជា​អារម្មណ៍​ដែល​ឈឺចាប់​ក៏ដោយ។ យើង​ដឹង​ថា​យើង​លើស​ពី​អារម្មណ៍​នោះ​ទៅ​ទៀត ហើយ​យើង​អាច​ទទួលយក​អារម្មណ៍​នីមួយៗ​និង​ថែទាំ​វា​ឲ្យ​បាន​ល្អ​បាន។» Thich Nhat Hanh

 

២) «ហេតុអ្វី​បាន​ជា​អ្នក​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នកដទៃ ? ការ​ប្រៀបធៀប​នេះ​ត្រូវ​បាន​បង្រៀន​តាំង​តែ​ពី​កុមារភាព។ បើ​អ្នក​មិន​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នកដទៃ អ្នក​នឹង​ជា​អ្នក។ តាមរយៈ​ការ​ប្រៀបធៀប​អ្នក​សង្ឃឹម​ថា​វិវត្ត អភិវឌ្ឍ ក្លាយ​ជា​វៃឆ្លាត​ជាងមុន ស្រស់​ស្អាត​ជាងមុន។ ប៉ុន្តែ​តើ​អ្នក​នឹង​ទៅ​ជា​បែបនេះ​មែនទេ ? ការ​ពិត​គឺ​អ្វី​ដែល​ជា​អ្នក ហើយ​តាមរយៈ​ការ​ប្រៀបធៀប​អ្នក​កំពុងតែ​ធ្វើឲ្យ​ការ​ពិត​បាក់បែក​ដែល​ជា​ការ​ខ្ជះខ្ជាយ​នៃ​ថាមពល។ សម្លឹង​មើល​អ្វី​ដែល​ជា​អ្នក​ពិតប្រាកដ​ដោយ​មិន​មាន​ការ​ប្រៀបធៀប​ផ្ដល់ឲ្យ​​អ្នក​នូវ​ថាមពល​មហិមា​ដើម្បី​មើល។ នៅពេល​អ្នក​អាច​សម្លឹង​មើល​ខ្លួនឯង​ដោយ​មិន​មាន​ការ​ប្រៀបធៀប អ្នក​បាន​រំលង​ហួស​ពី​ការ​ប្រៀបធៀប​ហើយ។» J. Krishnamurti

 

៣) «នៅ​ពេល​បេះដូង​ត្រឹមត្រូវ `យល់ស្រប`និង`ប្រឆាំង`ត្រូវ​បាន​បំភ្លេច។» ជ័ងជឺ

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៨ឃ្លា​ពី​គ្រូបង្រៀន​ផ្នែក​ចិត្តវិញ្ញាណ​របស់​ឥណ្ឌា ដែល​អ្នក​គួរ​អាន​និង​ត្រិះរិះ​គិត

X
5s