ទស្សន​ចំនួន​១០ឃ្លា ដែល​បុគ្គល​ល្បីៗ​ទាំងនេះ​បាន​រៀបរាប់​ពី​បទពិសោធន៍​ដែល​ពួកគេ​បាន​ដើរ​នៅ​លើ​ផ្លូវ​ជីវិត​របស់​ពួកគេ​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​១០ឃ្លា ដែល​បុគ្គល​ល្បីៗ​ទាំងនេះ​បាន​រៀបរាប់​ពី​បទពិសោធន៍​ដែល​ពួកគេ​បាន​ដើរ​នៅ​លើ​ផ្លូវ​ជីវិត​របស់​ពួកគេ:

 

១) «មិន​ថា​អ្នក​ធ្វើ​ដំណើរ​ឆ្ងាយ​ប៉ុណ្ណា​ក៏ដោយ អ្នក​មិន​អាច​គេច​ចេញ​ពី​ខ្លួនឯង​បាន​ឡើយ។» Haruki Murakami

 

២) «ជីវិត​ទន់ជ្រាយ​ខ្លាំង​ជាង​អ្វី​ដែល​យើង​គិត​ទៅ​ទៀត។ ដូច្នេះ​ហើយ​អ្នក​គួរតែ​ធ្វើ​ដាក់​អ្នកដទៃ​នៅ​ក្នុង​របៀប​មួយ​ដែល​មិន​បន្សល់​ទុក​នូវ​វិប្បដិសារី ហើយ​ប្រកប​ដោយ​ភាព​ស្មោះត្រង់។» Haruki Murakami

 

៣) «ដើម្បី​រៀនសូត្រ​បុគ្គល​ម្នាក់​ត្រូវតែ​ដាក់ខ្លួន ហើយ​​ជីវិត​គឺជា​គ្រូ​ដែល​ល្អបំផុត។» James Joyce

 

៤) «សង្គ្រាម​គ្រាន់តែ​ជា​ការ​រត់​គេច​ដ៏​កំសាក​មួយ​ពី​បញ្ហា​នៃ​សន្តិភាព​ប៉ុណ្ណោះ។» Thomas Mann

 

៥) «កំហុស​គឺជា​ច្រក​ទ្វារ​ឆ្ពោះ​ទៅ​កាន់​ការ​រុករក។» James Joyce

 

៦) «អ្វី​ក៏ដោយ​ដែល​អ្នក​កំពុង​ស្វែងរក​នឹង​មិន​មក​ដល់​នៅ​ក្នុង​ទម្រង់​ដែល​អ្នក​រំពឹងទុក​នោះ​ឡើយ។» Haruki Murakami

 

៧) «វា​មិនមាន​អតីតកាល មិនមាន​អនាគតកាល គ្រប់យ៉ាង​ហូរ​នៅ​ក្នុង​​បច្ចុប្បន្នកាល​ដែល​គ្មាន​ទី​បំផុត។» James Joyce

 

៨) «ពួកគេ​រស់នៅ​ហើយ​សើច ​ហើយ​ស្រឡាញ់​ ហើយ​ក៏​ចាកចេញ​ទៅ។» James Joyce

 

៩) «ការងារ​ពិតប្រាកដ​របស់​មនុស្ស​គឺជា​ការ​ស្វែងរក​ផ្លូវ​របស់​ខ្លួនឯង​ទៅ​កាន់​ខ្លួនឯង។» Hermann Hesse

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​ចំនួន​១៣ឃ្លា ដែល​អ្នក​គួរ​ក្រេប​យក​គតិបណ្ឌិត​ពី​ជាតិសាសន៍​ទាំងនេះ

X
5s