គតិ​ចំនួន​៣ឃ្លា ដែល​បង្រៀន​ឲ្យ​អ្នក​ចាប់ផ្ដើម​ចេះ​ដោះស្រាយ​បញ្ហា​នៅ​ខាងក្រៅ​ពី​ខាងក្នុង​មក​



ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន​៣ឃ្លា ដែល​បង្រៀន​ឲ្យ​អ្នក​ចាប់ផ្ដើម​ចេះ​ដោះស្រាយ​បញ្ហា​នៅ​ខាងក្រៅ​ពី​ខាងក្នុង​មក៖

 

១) «នៅ​ពេល​ធម៌​និយាយ​អំពី​ការ​មិន​ជាប់ជំពាក់​និង​ការ​ប្រលែងចោល វា​មិនមែន​មានន័យថា​ខ្វះ​សេចក្ដី​ស្រឡាញ់​ឡើយ។ មាន​ពេល​ខ្លះ​មនុស្ស​មិន​អាច​យល់​បាន​ថា​តើ​ព្រះពុទ្ធសាសនា​អាច​និយាយ​ពី​សេចក្ដី​អាណិតអាសូរ​និង​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​ដង្ហើម​មួយ ​ការ​មិន​ជាប់ជំពាក់​និង​ការ​ប្រលែងចោល​នៅ​ក្នុង​ដង្ហើម​មួយ​ទៀត​បាន​យ៉ាង​ដូចម្ដេច​កើត។ ប៉ុន្តែ​នេះ​គឺ​មក​ពី​យើង​យល់​ច្រឡំ​សេចក្ដី​ស្រឡាញ់​ជាមួយ​នឹង​ការ​ជាប់ជំពាក់។ យើង​គិត​ថា​បើ​យើង​ស្រឡាញ់​នរណា​ម្នាក់ រង្វាស់​នៃ​ការ​ស្រឡាញ់​របស់​យើង​គឺ​នៅ​ត្រង់​ថា​យើង​ចង់​ជាប់ជំពាក់ជាមួយ​ពួកគេកម្រិត​ណា​។ ប៉ុន្តែ​នោះ​មិនមែន​ជា​ការ​ស្រឡាញ់​នោះ​ទេ នោះ​គ្រាន់តែជា​ការ​ស្រឡាញ់​ខ្លួនឯង ជា​ការ​ជាប់ជំពាក់​ប៉ុណ្ណោះ។ វា​មិនមែន​ជា​ការ​ស្រឡាញ់​មនុស្ស​ម្នាក់​ទៀត​ដោយ​ពិតប្រាកដ​ចង់​ឲ្យ​ពួកគេ​រស់នៅ​បាន​ល្អ​និង​រីករាយ​នោះ​ឡើយ។» Jetsunma Tenzin Palmo

 

២) «ស្រមៃ​ថា​អ្នក​កំពុងតែ​ស្ថិត​នៅ​ក្នុង​បញ្ហា​ដែល​កំពុងតែ​កើតឡើង​ ​ហើយ​ការ​គិត​ចំនួន​រាប់​ពាន់​កំពុងតែ​បាន​ប្រណាំងប្រជែង​គ្នា​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក។ អ្នក​ភ្ញាក់ផ្អើល ឬ​ប្រហែល​ជា​អាច​តក់ស្លុត​ទៀត​ផង។ ដោយ​ទៅ​តាម​របៀប​បែប​ណាមួយ នៅ​ក្នុង​ចក្រវាល​ដែល​ឥត​មាន​ដែនកំណត់​នេះ វា​មាន​អ្នក​ដែល​តូច​មួយ​នេះ​កំពុងតែ​មាន​ការ​បាក់បែក​ខាង​ផ្លូវចិត្ត ប្រៀប​បាន​ទៅ​នឹង​សត្វ​ល្អិត​តូច​មួយ​ដែល​ត្រូវ​បាន​កៀស​ចេញ​ពី​ស្លឹក​មួយ​នៅ​ក្នុង​ស្ទឹង​ដូច្នោះ​ដែរ។ នេះ​គឺជា​ស្ថានភាព​មួយ​ដែល​យើង​​ស្វែងរក​ឃើញ​ខ្លួនឯង​នៅ​ក្នុង​វា​ជា​ញឹកញាប់​យ៉ាង​ខ្លាំង។ ហើយ​ទាំងអស់​នេះ​គ្រាន់តែ​កើតឡើង​នៅ​ក្នុង​ខួរក្បាល​យើង​ប៉ុណ្ណោះ។ ការ​គិត​របស់​យើង​សង្កត់ពីលើ​យើង ​ដោយយើង​ខ្លួន​ឯង​មិន​បាន​​អនុញ្ញាតឡើយ។ ជាទូទៅ បើ​យើង​មិន​ត្រូវ​បាន​អូសទាញ​ដោយ​ពួកវា​ទេ​ក៏​ត្រូវ​បាន​យក​ឈ្នះ​ដោយ​ពួកវា​ដែរ។ ដូច្នេះ តើ​ត្រូវ​ធ្វើ​បែបណា ? គួរឲ្យ​ភ្ញាក់ផ្អើល យើង​មិន​ចាំបាច់​ធ្វើអ្វី​នោះ​ទេ។ គ្រាន់តែ​សម្លឹង​មើល​ហើយ​ស្ថិត​នៅ​ក្នុងពេល​បច្ចុប្បន្នឲ្យ​បាន​ល្អ​ យើង​នឹង​រក​ឃើញ​ខ្លួនឯង​នៅ​ក្នុង​ចន្លោះ​ទំនេរ​មួយ​ស្ងប់ស្ងាត់​និង​មាន​សន្តិភាព​ដែល​មិន​ធ្លាប់​មាន​អ្វីមួយ​កើតឡើង​នោះ​ឡើយ។» Anam Thubten Rinpoche

 

៣) «ផ្កា​មួយ​ទង​ធ្លាក់​បើ​ទោះជា​យើង​ស្រឡាញ់​វា ហើយ​ស្មៅ​នៅតែ​លូតលាស់​បើ​ទោះជា​យើង​មិន​ស្រឡាញ់​វា​ក៏ដោយ។» Dogen

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​ចំនួន​១៣ឃ្លា ដែល​អ្នក​គួរ​ក្រេប​យក​គតិបណ្ឌិត​ពី​ជាតិសាសន៍​ទាំងនេះ​

X
5s