គតិបណ្ឌិត​ចំនួន​៣ឃ្លា ដែល​ចង្អុល​បង្ហាញ​ប្រាប់​អ្នក​ឲ្យ​ឃើញ​ពី​ទីណា​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដែល​មាន​កំហុស​



ខាងក្រោម​នេះ​គឺជា​គតិបណ្ឌិត​ចំនួន​៣ឃ្លា ដែល​ចង្អុល​បង្ហាញ​ប្រាប់​អ្នក​ឲ្យ​ឃើញ​ពី​ទីណា​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដែល​មាន​កំហុស:

 

១) «អត្តា​មិន​ខុស​នោះ​ទេ។ វា​គ្រាន់តែ​មិន​ដឹង​ខ្លួន​ប៉ុណ្ណោះ។ នៅ​ពេល​អ្នក​សង្កេត​មើល​អត្តា​នៅ​ក្នុង​ខ្លួនឯង អ្នក​កំពុងតែ​ចាប់ផ្ដើម​ទៅ​ហួស​រំលង​វា​ហើយ។ កុំ​ចាត់ទុក​អត្តា​ធ្វើ​ដូច​វា​សំខាន់​ពេក។ នៅ​ពេល​អ្នក​ពិនិត្យ​ឃើញ​ឥរិយាបថ​ដែល​មាន​ភាព​អាត្មានិយម​នៅ​ក្នុង​ខ្លួនឯង ចូរ​ញញឹម។ ម្ដងម្កាល អ្នក​ប្រហែល​ជា​អាច​នឹង​សើច​ទៀត​ផង។ តើ​មនុស្សជាតិ​ត្រូវ​បាន​បោកប្រាស់​ដោយ​វា​អស់​រយៈពេល​យ៉ាង​យូរ​បែបនេះ​បាន​យ៉ាង​ដូចម្ដេច ? អ្វី​ដែល​សំខាន់​បំផុត ចូរ​ដឹង​ថា​អត្តា​មិនមែន​ជា​របស់​ផ្ទាល់ខ្លួន​នោះ​ឡើយ។ វា​មិនមែន​ជា​អ្នក​នោះ​ទេ។ បើ​អ្នក​ចាត់ទុក​ថា​អត្តា​គឺជា​បញ្ហា​ផ្ទាល់ខ្លួន នោះ​វា​នឹង​គ្រាន់តែ​ជា​អត្តា​កាន់តែ​ច្រើន​ប៉ុណ្ណោះ។» Eckhart Tolle

 

២) «ប្រលែង​ចោល​នូវ​ចិត្ត​ដែល​រអ៊ូរទាំ។ វា​នឹង​មិន​នាំ​អ្នក​ទៅ​កាន់​ទីនៃភាព​ល្អ​ប្រសើរ​​នោះ​ឡើយ។ ប្រលែង​ចោល​នូវ​ភាព​អវិជ្ជមាន នូវ​ការ​គិត​ឆ្កួតឡប់​ដែល​យើង​បាន​ធ្វើ មិនត្រឹមតែ​ការ​គិត​អវិជ្ជមាន​នោះ​ទេ សូម្បីតែ​ការ​គិត​វិជ្ជមាន​មួយ​ចំនួន​ក៏ដោយ។ ដោយសារតែ​យើង​គិត​ច្រើន​ហួសហេតុ ហើយ​វា​បាន​បញ្ឈប់​យើង​ពី​ការ​ដែលមាន​សន្តិភាព​ផ្លូវ​ចិត្ត។ នៅ​ពេល​អ្នក​គិត​ពី​ជីវិត អ្នក​មិន​អាច​រីករាយ​នឹង​ជីវិត​បាន​ឡើយ។ អ្នក​គ្រាន់តែ​ស្ដាប់​ការ​អធិប្បាយ​ប៉ុណ្ណោះ។ អ្នក​អាន​សៀវភៅ​អំពី​ជីវិត ការ​គិត​និង​ទស្សន​នៅ​ក្នុង​ចិត្ត​របស់​អ្នក តែ​អ្នក​មិន​បាន​រីករាយ​នឹង​របស់​ពិត​បាន​ពិតប្រាកដ​នោះ​ឡើយ។» Ajahn Brahm

 

៣) «វា​មាន​កន្លែង​នៃ​សន្តិភាព​មួយ​នៅ​ក្នុង​បេះដូង​ដែលអ្នក​អាច​​សម្លឹង​មើល​ទៅ​ក្រៅ ​និង​មើល​ឃើញ​ភាព​ល្ងីល្ងើ​របស់​ពិភពលោក។ អ្នក​មិន​ធ្វើ​ការ​​វាយតម្លៃ រិះគន់​ឬ​បន្តុះបង្អាប់ឡើយ ប៉ុន្តែ​ទទួលយក​នូវ​ឥរិយាបថ​ដែល​មិន​មាន​សតិ​ដឹង​របស់​អ្នកដទៃ​ប្រកប​ដោយ​ក្ដី​មេត្តា។ ទីកន្លែង​នេះ​ត្រូវ​បាន​ហៅថា​ក្ដី​ស្រឡាញ់។ វា​គឺជា​អ្វី​ដែល​មិន​អាច​ត្រូវ​បាន​បង្រៀន ត្រឹមតែ​អាច​ត្រូវ​បាន​បង្ហាញ​តាមរយៈ​ឧទាហរណ៍​ប៉ុណ្ណោះ។ វា​មិនមែន​ជា​មេរៀន​សម្រាប់​ផ្ដល់ឲ្យ វា​គឺជា​សម្ពន្ធភាព​ជាមួយ​ជីវិត។ វា​មិនមែន​ជា​ការ​វាយតប់​ជាមួយ​ដំបង ប៉ុន្តែ​គឺជា​ការ​បំបោស​អង្អែល​ជាមួយ​នឹង​ដៃ​ដែល​បើកចំហ។ វា​គឺជា​កម្លាំង​ដែល​ខ្លាំងក្លា​បំផុត​នៅ​ក្នុង​ចក្រវាល​ប៉ុន្តែ​ត្រូវការ​ពេលវេលា​ដើម្បី​យល់។ មនុស្ស​ណា​ដែល​ជំរុញ​អ្នក​ឲ្យ​ភ័យខ្លាច​មិនមែន​ជា​មិត្តភ័ក្ដិ​របស់​អ្នក​ឡើយ។ មនុស្ស​ណា​ដែល​បង្ហាញ​នូវ​ការ​រួបរួម​គ្នា​និង​ភាព​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​នៃ​អ្វីៗ​ទាំងអស់​មិន​ចង់​បាន​អ្វីមួយ​ពី​អ្នក​នោះ​ឡើយ។ នៅ​ពេល​អ្នក​ភ័យខ្លាច អ្នក​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ហើយ នៅ​ពេល​អ្នក​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ អ្នក​បាន​នៅ​ចំ​ទីកន្លែង​ដែល​អ្នក​ចង់​នៅ​ហើយ។ ការ​ចែករំលែក​នៃ​ក្ដី​ស្រឡាញ់​ដែល​មិន​មាន​លក្ខខណ្ឌ​នេះ​គឺជា​ផ្លូវ​នៃ​បេះដូង។» Michael Kewley

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៨ឃ្លា​ពី​សៀវភៅ Conversations with God ដោយ​កវីនិពន្ធ​អាមេរិក Neale Donald Walsch

X
5s