គតិ​ចំនួន​៧ឃ្លា​របស់​លោក Aldous Huxley ​កវីនិពន្ធ​និង​ទស្សនវិទូ​ជនជាតិ​អង់គ្លេស​មួយ​រូប​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិ​ចំនួន​៧ឃ្លា​របស់​លោក Aldous Huxley ដែល​ជា​កវីនិពន្ធ​និង​ទស្សនវិទូ​ជនជាតិ​អង់គ្លេស​មួយ​រូប ដែល​បាន​និពន្ធ​សៀវភៅ​ដ៏​ល្បី​ឈ្មោះ​មួយ​ដែល​មាន​ឈ្មោះ​ថា Brave New World:

 

១) «ការ​ពិត​មិនមែន​លែង​មាន​អត្ថិភាព​បន្ត​ទៀត​ដោយសារតែ​ពួកវា​ត្រូវ​បាន​គេ​មិន​អើពើ​នោះ​ឡើយ។»

 

២) «​ខ្ញុំ​មិន​ចង់​បាន​ភាព​ស្រណុក​សុខ​ស្រួល​នោះ​ឡើយ។ ខ្ញុំ​ចង់​បាន​ព្រះ​ជា​ម្ចាស់ ខ្ញុំ​ចង់​បាន​កំណាព្យ ខ្ញុំ​ចង់​បាន​គ្រោះថ្នាក់​ពិតប្រាកដ ខ្ញុំ​ចង់​បាន​សេរីភាព ខ្ញុំ​ចង់​បាន​សេចក្ដី​ល្អ ខ្ញុំ​ចង់​បាន​អំពើ​បាប។»

 

៣) «ខ្ញុំ​ចង់​ដឹង​ថា​តើ​ជំនក់​ជក់ចិត្ត​គឺជា​អ្វី។ ខ្ញុំ​ចង់​មាន​អារម្មណ៍​អ្វីមួយ​យ៉ាង​ខ្លាំងក្លា។»

 

៤) «ជន​រងគ្រោះ​នៃ​ជំងឺ​ផ្លូវចិត្ត​ដែល​អស់​ក្ដី​សង្ឃឹម​ពិតប្រាកដ​គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណោម​ពួកយើង​ដែល​ស្ដែង​ចេញ​មក​ហាក់​ដូចជា​ប្រក្រតី​ធម្មតា។ ពួកគេ​ជាច្រើន​ប្រក្រតី​ធម្មតា​ព្រោះ​ពួកគេ​បាន​សាំុ​យ៉ាង​ខ្លាំង​ទៅ​នឹង​ទម្រង់​នៃ​អត្ថិភាព​របស់​យើង ព្រោះ​សំឡេង​មនុស្ស​របស់​ពួកគេ​ត្រូវ​បាន​ធ្វើឲ្យ​ស្ងៀមស្ងាត់​តាំង​ពី​ដំបូង​មក​នៅ​ក្នុង​ជីវិត​របស់​ពួកគេ រហូត​ទាល់តែ​ពួកគេ​មិន​សូម្បីតែ​ជម្នះ​ឬ​រងទុក្ខ​ឬ​វិវត្ត​នូវ​រោគសញ្ញា​ដែល​មនុស្ស​វិកល​ចរិត​មាន​នោះ​ឡើយ។»

 

៥) «បុគ្គល​ម្នាក់​ជឿ​អ្វីមួយ​ព្រោះ​គាត់​ត្រូវ​បាន​ដាក់​នៅ​ក្នុង​លក្ខខណ្ឌ​ឲ្យ​ជឿ​វា។»

 

៦) «អាថ៌កំបាំង​នៃ​បញ្ញវន្ត​គឺជា​ការ​នាំ​យក​នូវ​វិញ្ញាណ​កូន​ក្មេង​ទៅ​កាន់​វ័យ​ចាស់​ជរា ដែល​មានន័យថា​មិន​ត្រូវ​បាត់បង់​ភាព​ក្លៀវក្លា​របស់​អ្នក​នោះ​ឡើយ។»

 

៧) «ការ​ចងចាំ​របស់​បុគ្គល​ម្នាក់ៗ​គឺជា​អក្សរសាស្ត្រ​ឯកជន​របស់​គាត់។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​១០ឃ្លា ដែល​ឆ្លុះបញ្ចាំង​ពី​ការ​គិត​បែបដឺដងប្លែក​ពី​គេ​របស់​កវីនិពន្ធ​ Mark Twain

X
5s