គតិ​ចំនួន​៥ឃ្លា​ពី Mother Teresa ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ដូនជី​និង​ជា​សាសនទូត​របស់​សាសនា​រ៉ូម៉ាំង​កាតូលិក​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិ​ចំនួន​៥ឃ្លា​ពី Mother Teresa ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ដូនជី​និង​ជា​សាសនទូត​របស់​សាសនា​រ៉ូម៉ាំង​កាតូលិក​ដែល​មាន​សញ្ជាតិ​ជា​អាល់បានី​និង​ឥណ្ឌា:

 

១) «វា​មាន​ភាព​ងាយស្រួល​ជាង​ក្នុង​ការ​ស្រឡាញ់​មនុស្ស​ពី​ចម្ងាយ។ វា​មិនមែន​តែងតែ​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​ស្រឡាញ់​មនុស្ស​ដែល​នៅ​ជិត​បង្កើយ​នឹង​យើង។ វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ដល់ឲ្យ​នូវ​អង្ករ​១​កំប័ុង​ដើម្បី​បំបាត់​ភាព​ស្រេកឃ្លាន​ជាង​ទៅ​កាត់បន្ថយ​ភាព​ឯកា​និង​ការ​ឈឺចាប់​របស់​នរណា​ម្នាក់​ដែល​មិន​ទទួលបាន​ក្ដី​ស្រឡាញ់​នៅ​ក្នុង​ផ្ទះ​របស់​យើង។ នាំ​យក​នូវ​ក្ដី​ស្រឡាញ់​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ព្រោះ​ថា​នេះ​គឺជា​ទី​ដែល​ក្ដី​ស្រឡាញ់​សម្រាប់​គ្នា​ទៅវិញទៅមក​របស់​យើង​ត្រូវ​ចាប់ផ្ដើម។»

 

២) «បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ពិភពលោក ចូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ស្រឡាញ់​គ្រួសារ​របស់​អ្នក។»

 

៣) «ខ្ញុំ​មិន​ធ្វើ​រឿង​អស្ចារ្យ​នោះ​ទេ។ ខ្ញុំ​ធ្វើ​រឿង​តូចតាច​ជាមួយ​នឹង​ក្ដី​ស្រឡាញ់​ដែល​អស្ចារ្យ។»

 

៤) «បើ​អ្នក​វាយតម្លៃ​មនុស្ស អ្នក​មិនមាន​ពេល​សម្រាប់​ស្រឡាញ់​ពួកគេ​នោះ​ឡើយ។»

 

៥) «ជីវិត​គឺជា​ឱកាស ចូរ​ទទួលយក​ប្រយោជន៍​ពី​វា។ ជីវិត​គឺជា​ភាព​ស្រស់ស្អាត ចូរ​គោរព​ស្រឡាញ់​វា។ ជីវិត​គឺជា​សុបិន ចូរ​សម្រេច​វា​ឲ្យ​ក្លាយ​ជា​ការ​ពិត។ ជីវិត​គឺជា​ការ​ប្រកួតប្រជែង ចូរ​ជួប​ជាមួយ​វា។ ជីវិត​គឺជា​កាតព្វកិច្ច ចូរ​បំពេញ​វា។ ជីវិត​គឺជា​ល្បែង ចូរ​លេង​វា។ ជីវិត​គឺជា​ការ​សន្យា ចូរ​បំពេញ​វា។ ជីវិត​គឺជា​ទុក្ខសោក ចូរ​ជម្នះ​វា។ ជីវិត​គឺជា​ចម្រៀង ចូរ​ច្រៀង​វា។ ជីវិត​គឺជា​ការ​លំបាក ចូរ​ទទួលស្គាល់​វា។ ជីវិត​គឺជា​សោកនាដកម្ម ចូរ​ប្រឈមមុខ​នឹង​វា។ ជីវិត​គឺជា​ដំណើរ​ផ្សងព្រេង ចូរ​ហ៊ាន​វា។ ជីវិត​គឺជា​សំណាង ចូរ​បង្កើត​វា។ ជីវិត​ពិតជា​មាន​តម្លៃ​ណាស់ ចូរ​កុំ​បំផ្លាញ​វា។ ជីវិត​គឺជា​ជីវិត ចូរ​ប្រយុទ្ធ​ដើម្បី​វា។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា ពី Ai Yazawa អ្នក​និពន្ធ​សៀវភៅ​ប្រលោមលោក​បែប​កំប្លែង​(Manga)មួយ​រូប​របស់​ជប៉ុន​

X
5s