គតិ​ចំនួន​៧ឃ្លា​របស់ Matthieu Ricard ​ជា​សង្ឃ​ជាតិ​បារាំង​មួយ​អង្គក្នុង​ព្រះពុទ្ធសាសនា​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិ​ចំនួន​៧ឃ្លា​របស់ Matthieu Ricard ដែល​ជា​សង្ឃ​ក្នុង​ព្រះពុទ្ធសាសនា​មួយ​អង្គ ហើយ​ក៏​ជា​អ្នក​និពន្ធ អ្នក​ថតរូប និង​ជា​អ្នក​បកប្រែ​ជាតិ​បារាំង​ផង​ដែរ:

 

១) «យើង​ព្យាយាម​ជួសជុល​ខាងក្រៅ​ខ្លាំង​ពេក ប៉ុន្តែ​ការ​គ្រប់គ្រង​របស់​យើង​ទៅលើ​ពិភពលោក​ខាងក្រៅ​មាន​ដែនកំណត់ អចិន្ត្រៃយ៍ និង​ច្រើនតែ​មាន​ការ​បំភ័ន្ត។»

 

២) «ខ្ញុំ​គិត​ថា​អ្វី​ដែល​គ្រប់គ្នា​គួរតែ​ធ្វើ មុន​ពេល​វា​ទៅជា​ហួស​ពេល គឺ​ប្ដេជ្ញា​ខ្លួនឯង​ទៅ​នឹង​អ្វី​ដែល​ពួកគេ​ពិតជា​ចង់​ធ្វើ​ជាមួយ​នឹង​​ជីវិត​របស់​ពួកគេ។»

 

៣) «ពួកយើង​ពិតជា​ដូច​បក្សី​ដែល​បាន​រស់នៅ​យូរ​ពេក​នៅ​ក្នុង​ទ្រុង​ដែល​យើង​នៅតែ​ត្រឡប់​មក​វិញ​បើទោះជា​យើង​មាន​ឱកាស​អាច​រត់​គេច​ក៏ដោយ។ យើង​បាន​លូតលាស់​មក​ដោយ​សាំុ​យ៉ាង​ខ្លាំង​ទៅ​នឹង​កំហុស​ឆ្គង​របស់​យើង​ដែល​យើង​ស្ទើរតែ​មិន​អាច​ស្រមៃ​បាន​ថា​ជីវិត​នឹង​ទៅ​ជា​បែបណា​បើ​គ្មាន​ពួកវា។ ឱកាស​នៃ​ការ​ផ្លាស់ប្ដូរ​ធ្វើឲ្យ​យើង​ច្របូកច្របល់។»

 

៤) «លក្ខណៈ​ដែល​គួរឲ្យ​ទាក់ទាញ​ចំណាប់អារម្មណ៍​បំផុត​ដែល​មនុស្ស​និង​សត្វ​មាន​ដូចគ្នា​គឺជា​សមត្ថភាព​ក្នុង​ការ​ឆ្លងកាត់​សេចក្ដីទុក្ខ។»

 

៥) «ការ​ពិត​គឺ​ថា​បើទោះជា​កំហឹង​គុំកួន​ត្រូវ​បាន​អុជ​ឲ្យ​ឆេះ​ដោយ​របស់​ខាងក្រៅ​ក៏ដោយ ប៉ុន្តែ​វា​មិនមែន​ស្ថិត​នៅ​ទីណា​ក្រៅ​ពី​ក្នុង​ចិត្ត​របស់​យើង​នោះ​ឡើយ។»

 

៦) «នៅ​ក្នុង​ការ​ទទួល​ដឹង​អារម្មណ៍​ដ៏​ជ្រៅ​បំផុត​របស់​វា សេចក្ដីទុក្ខ​ភ្ជាប់​គ្នា​យ៉ាង​ស្អិតល្មួត​ទៅ​នឹង​ការ​យល់​ច្រឡំ​ពី​ធម្មជាតិ​នៃ​ការ​ពិត។»

 

៧) «ព្យុះ​អាច​នឹង​បក់បោក​ឡើង​នៅ​លើ​ផ្ទៃ​ទឹក ប៉ុន្តែ​ទី​ជម្រៅ​នៅតែ​រក្សា​បាន​នៅ​ភាព​ស្ងប់ស្ងៀម។ បុគ្គល​មាន​បញ្ញា​តែងតែ​រក្សា​បាន​នៅ​ការ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ទៅ​ជម្រៅ។ ម្យ៉ាងវិញទៀត បុគ្គល​ណា​ដែល​ដឹង​ត្រឹមតែ​ផ្ទៃ​ខាងលើ​និង​មិន​ដឹង​ពី​ទី​ជម្រៅ​គឺ​វង្វេង​នៅ​ពេល​គាត់​ត្រូវ​បាន​បក់បោក​ដោយ​រលក​នៃ​សេចក្ដីទុក្ខ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិបណ្ឌិត​ចំនួន​១០ឃ្លា​ពីគ្រូ​ព្រះពុទ្ធសាសនា​របស់​ទីបេ Sogyal Rinpoche និង​ជា​អ្នក​និពន្ធ​សៀវភៅ The Tibetan Book of Living and Dying​​

X
5s