ទស្សន​ចំនួន​៧ឃ្លា ដែល​អ្នក​គួរ​អាន​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ដាច់​ការ​ទាក់ទង​ជាមួយ​ជីវិត​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​៧ឃ្លា ដែល​អ្នក​គួរ​អាន​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ដាច់​ការ​ទាក់ទង​ជាមួយ​ជីវិត​របស់​អ្នក:

 

១) «កុំ​ភ័យខ្លាច​ការ​លំបាក​របស់​អ្នក។ កុំ​ប្រាថ្នា​ថា​អ្នក​អាច​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ផ្សេង​ក្រៅ​ពី​កាលៈទេសៈ​ដែល​អ្នក​ស្ថិត​នៅ។ ព្រោះ​នៅ​ពេល​ដែល​អ្នក​បាន​ប្រើប្រាស់​ឧបសគ្គ​របស់​អ្នក​ឲ្យ​អស់​ពី​លទ្ធភាព វា​នឹង​ក្លាយ​ជា​ដុំ​ថ្ម​សម្រាប់​ដើរ​ជាន់​ទៅ​កាន់​ឱកាស​ដែល​ត្រចះត្រចង់​មួយ។» H. P. Blavatsky

 

២) «មិន​មាន​សាសនា​ឯណា​ដែល​ខ្ពស់​ជាង​ការ​ពិត​នោះ​ឡើយ។» H. P. Blavatsky

 

៣) «ខ្ញុំ​សុំ​អ្នក​កុំ​ឲ្យ​ជឿជាក់​ឲ្យ​សោះ​ចំពោះ​អ្វី​ដែល​អ្នក​មិន​អាច​បញ្ជាក់​វា​បាន​សម្រាប់​ខ្លួនឯង។» G. I. Gurdjieff

 

៤) «មូលហេតុ​ដំបូង​សម្រាប់​ភាព​ជា​ទាសករ​របស់​មនុស្ស​គឺជា​ភាព​ល្ងង់ខ្លៅ​របស់​យើង ហើយ​នៅ​ពី​លើ​អ្វីៗ​ទាំងអស់ គឺជា​ភាព​ល្ងង់ខ្លៅ​ទៅលើ​ខ្លួនឯង។» G. I. Gurdjieff

 

៥) «សិល្បៈ​មាន​មុខ​ពីរ ការ​ស្ដែង​បង្ហាញ​ចេញ​មក​និង​ការ​បំភ័ន្ត ដូច​ទៅ​នឹង​វិទ្យាសាស្ត្រ​ដែល​មាន​មុខ​ពីរ​ដែរ​គឺ ការ​ពិត​នៃ​ភាព​ខុស​ឆ្គង​មិន​ប្រក្រតី​និង​ការ​បំភ័ន្ត​នៃ​ការ​ពិត។» Rene Daumal

 

៦) «មនុស្សជាតិ​រស់នៅ​ក្នុង​ភាព​ប្រឌិត​ក្លែងក្លាយ​របស់​វា។» Blaise Cendrars

 

៧) «ចេញ​ទៅ​ក្រៅ​ចូល​ក្នុង​ពិភពលោក ហើយ​ធ្វើការ​ឲ្យ​ដូចជា​លុយ​មិន​សំខាន់​ទាល់តែសោះ ច្រៀង​ឲ្យ​ដូចជា​គ្មាន​នរណា​ម្នាក់​កំពុងតែ​ស្ដាប់ ស្រឡាញ់​ឲ្យ​ដូចជា​អ្នក​មិន​ធ្លាប់​ឈឺចាប់ ហើយ​រាំ​ឲ្យ​ដូចជា​គ្មាន​នរណា​ម្នាក់​កំពុងតែ​មើល​យ៉ាង​ដូច្នោះ។» Victor Hugo

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៧ឃ្លាដកស្រង់​ចេញ​ពី​សៀវភៅ Finite and Infinite Games ដោយ​អ្នក​និពន្ធ James P. Carse

X
5s