ទស្សន​ចំនួន​៨ឃ្លា​ពី​លោក Edgar Allan Poe ដែល​ជា​អ្នក​និពន្ធអាមេរិក និងជា​អ្នក​បង្កើត​​ប្រភេទ​រឿង​ប្រឌិត​បែប​ស៊ើបអង្កេត​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​៨ឃ្លា​ពី​លោក Edgar Allan Poe ដែល​ជា​អ្នក​និពន្ធ កវី​កំណាព្យ អ្នក​កែ​សម្រួល និង​អ្នក​វិភាគ​អក្សរសាស្ត្រ​មួយ​រូប​របស់​អាមេរិក ដែល​ត្រូវ​បាន​គេ​ចាត់ទុក​គាត់​ជា​អ្នក​ច្នៃ​បង្កើត​ឡើង​នូវ​ប្រភេទ​រឿង​ប្រឌិត​បែប​ស៊ើបអង្កេត:

 

១) «កុំ​ជឿ​ទាល់តែសោះ​នូវ​អ្វី​ដែល​អ្នក​បាន​ឮ និង​ជឿ​តែ​ពាក់កណ្ដាលបាន​ហើយ​​នូវ​អ្វី​ដែល​អ្នក​បាន​ឃើញ។»

 

២) «វា​គ្មាន​ភាព​ស្រស់​ស្អាត​ដ៏​ប្រណិត ​ដោយ​មិន​មាន​ភាព​ចម្លែក​មួយ​ចំនួន​រួម​ចំណែក​បាន​នោះ​ឡើយ។»

 

៣) «ខ្ញុំ​នៅ​ក្នុង​ខួរក្បាល​របស់​ខ្លួនឯង​ច្រើន​ពេក​រហូត​ទាល់តែ​ខ្ញុំ​បាន​ក្លាយ​ជា​វិកល​ចរិត។»

 

៤) «ខ្ញុំ​ក្លាយ​ជា​ឆ្កួត​ជាមួយ​នឹង​រយៈពេល​ដ៏​វែង​នៃ​ភាព​ប្រក្រតី​ដ៏​គួរឲ្យ​រន្ធត់​ព្រឺព្រួច។»

 

៥) «ព្រំដែន​ដែល​បែងចែក​ជីវិត​ពី​សេចក្ដី​ស្លាប់​ច្រើនតែ​មាន​ភាព​ស្រពិចស្រពិល​និង​មិន​ច្បាស់លាស់។ តើ​នរណា​នឹង​អាច​និយាយ​បាន​ថា​ ទីណា​ដែល​មួយ​បញ្ចប់ ហើយ​មួយ​ទៀត​ចាប់ផ្ដើម​នោះ ?»

 

៦) «មនុស្ស​បាន​ហៅ​ខ្ញុំ​ថា​ឆ្កួត ប៉ុន្តែ​សំណួរ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​បាន​រួចរាល់​នោះ​ទេ ថា​តើ​ភាព​ឆ្កួត​លីលា​គឺជា​ប្រាជ្ញា​វៃ​ឆ្លាត​ដែល​ខ្ពស់​ជាងគេ​បង្អស់​ឬ​អត់។»

 

៧) «រាល់​សាសនា​ទាំងអស់ គ្រាន់តែ​វិវត្ត​ចេញ​មក​ពី​ការ​ក្លែងបន្លំ ភាព​ភ័យខ្លាច សេចក្ដី​លោភលន់ ការ​ស្រមើស្រមៃ និង​កំណាព្យ​ប៉ុណ្ណោះ។»

 

៨) «របស់​ដែល​មិន​អាច​មើល​ឃើញ​បាន​គឺជា​ការ​ពិត​តែមួយគត់។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ដ៏​ស៊ីជម្រៅ​ចំនួន១០​ឃ្លា​របស់​អ្នក​និពន្ធ​ជនជាតិ​លីបង់​អាមេរិក Khalil Gibran

X
5s