សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា​ពី​អ្នក​កំប្លែង ដែល​សុទ្ធតែ​និយាយ​បង្កប់​ទាំង​សំណើច​ទាំង​អត្ថន័យ​ជ្រាលជ្រៅ​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា​ពី​អ្នក​កំប្លែង ដែល​សុទ្ធតែ​និយាយ​បង្កប់​ទាំង​សំណើច​ទាំង​អត្ថន័យ​ជ្រាលជ្រៅ:

 

១) «បន្ថយ​ល្បឿន​ហើយ​រីករាយ​នឹង​ជីវិត។ មិនមែន​ត្រឹមតែ​ទេសភាព​នោះ​ទេ​ដែល​អ្នក​នឹង​រំលង​ហួស​ដោយ​ការ​ទៅ​លឿន អ្នក​ក៏​រំលង​ហួស​ផង​ដែរ​នូវ​អារម្មណ៍​ទទួល​ដឹង​ថា​ទីណា​ដែល​អ្នក​កំពុងតែ​ទៅ​និង​ហេតុអ្វី។» Eddie Cantor

 

២) «អាពាហ៍ពិពាហ៍​គឺជា​ការ​ប៉ុនប៉ង​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ដែល​អ្នក​មិន​ទាំង​មាន និងជួបវា​​ផង​នៅ​ពេល​អ្នក​នៅ​ម្នាក់​​ឯង (ជីវិត​នៅ​លីវ)។» Eddie Cantor

 

៣) «ថ្នាំ​ងងុយ​គេង​នឹង​មិន​អាច​ជំនួស​ឲ្យ​មនសិការ​ដែល​ស្អាតស្អំ​នោះ​ឡើយ។» Eddie Cantor

 

៤) «ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ក្នុង​ការ​រក្សា​ឲ្យ​នៅ​ក្មេង​វ័យ នោះ​គឺ​រាប់អាន​ជាមួយ​មនុស្ស​ចាស់។» Bob Hope

 

៥) «ព្យាយាម​សន្សំ​ខ្លះៗ​នៅ​ពេល​ប្រាក់ខែ​របស់​អ្នក​នៅ​តិច ព្រោះ​វា​គឺជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ក្នុង​ការ​សន្សំ​ នៅ​ពេល​អ្នក​ចាប់ផ្ដើម​រក​បាន​ច្រើន​ជាងមុន។» Jack Benny

 

៦) «តារា​ល្បីៗ​គឺជា​មនុស្ស​ដែល​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​ពេញ​មួយ​ជីវិត​របស់​ពួកគេ​ដើម្បី​ឲ្យ​មាន​ភាព​ល្បីល្បាញ ហើយ​បន្ទាប់មក​ពាក់​វ៉ែនតា​ខ្មៅ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​គេ​ឃើញ។» Fred Allen

 

៧) «ខ្ញុំ​មិន​ចង់​មាន​អ្វី​ដែល​មិន​អាច​ដាក់​ចូល​ក្នុង​ក្ដារមឈូស​របស់​ខ្ញុំ​បាន​នោះ​ឡើយ។» Fred Allen

 

៨) «បរាជ័យ​គឺជា​រឿង​តែមួយគត់​ដែល​ខ្ញុំ​បាន​ជោគជ័យ​ទៅលើ។» Fred Allen

 

៩) «ខ្ញុំ​ពិតជា​គិត​ថា​ បរាជ័យ​នៅ​ក្នុង​អ្វី​ដែល​អ្នក​ស្រឡាញ់​ប្រសើរ​ជាង​ជោគជ័យ​នៅ​ក្នុង​អ្វី​ដែល​អ្នក​ស្អប់។» George Burns

 

១០) «អ្នក​មិន​អាច​ធ្វើអ្វី​បាន​នៅ​ពេល​អ្នក​វិវត្ត​ទៅ​ជា​ចាស់ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ក្លាយ​ជា​មនុស្ស​ចាស់​នោះ​ឡើយ។» George Burns

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ដែល​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​ចំនួន​៩ឃ្លា ពី​អ្នក​និពន្ធ​ល្បីៗ​របស់​ជប៉ុន

X
5s