គតិ​ចំនួន​៦ឃ្លា​ពី​កវីនិពន្ធ​ជាតិ​កាណាដា​ លោក Manly P. Hall​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិ​ចំនួន​៦ឃ្លា​ពី​កវីនិពន្ធ​ជាតិ​កាណាដា​ដែល​បាន​សរសេរ​សៀវភៅ​ដ៏​ល្បីល្បាញ​មួយ​ក្បាល​ឈ្មោះ​ថា The Secret Teachings of All Ages លោក Manly P. Hall:

 

១) «សញ្ញា​គឺជា​ភាសា​នៃ​ភាព​អាថ៌កំបាំង។ តាមរយៈ​សញ្ញា​មនុស្ស​បាន​ស្វះស្វែង​ទាក់ទង​ទៅ​កាន់​គ្នា​ទៅវិញទៅមក​នូវ​ការ​គិត​ទាំងនោះ​ដែល​នៅ​រំលង​ហួស​ពី​ដែន​កំណត់​នៃ​ភាសា។»

 

២) «សម្រាប់​មនុស្ស​ល្ងង់ខ្លៅ បុគ្គល​មាន​បញ្ញា​ឯកា​ដោយសារតែ​គាត់​នៅ​ក្នុង​កម្ពស់​ដែល​ខ្ពស់​ឆ្ងាយ​នៃ​ចិត្ត។ ប៉ុន្តែ​បុគ្គល​មាន​បញ្ញា​ខ្លួន​គាត់​មិន​មាន​អារម្មណ៍​ថា​ឯកា​នោះ​ឡើយ។ បញ្ញា​នាំ​គាត់​ខិត​កាន់តែ​ជិត​ទៅ​នឹង​ជីវិត កាន់តែ​ជិត​ទៅ​នឹង​បេះដូង​នៃ​ពិភពលោក​ជាង​បុគ្គល​ល្ងង់ខ្លៅ​អាច​ban ទៅ​ទៀត។ ភាព​ដែល​រៀនសូត្រ​ហួសហេតុ​ពេក​អាច​នាំ​ទៅ​រក​ភាព​ឯកា ឯ​បញ្ញវន្ត​អាច​នឹង​បញ្ចប់​នៅ​ក្នុង​សង្គ្រាម​នៃ​ជំនឿ ប៉ុន្តែ​បុគ្គល​ដែល​មាន​បញ្ញា​សម្លឹង​មើល​ទៅ​កាន់​លំហ​អាកាស​មិនមែន​ឃើញ​ភាព​ទទេ​នោះ​ឡើយ ប៉ុន្តែ​គឺជា​លំហ​ដែល​ពោរពេញ​ដោយ​ជីវិត ការពិត និង​ច្បាប់។»

 

៣) «បុគ្គល​ម្នាក់ៗ​ត្រូវតែ​ស្វែងរក​ទស្សនវិជ្ជា​នៃ​ជីវិត​របស់​ខ្លួនឯង ហើយ​វា​មិនមែន​ជា​រឿង​ដែល​យុត្តិធម៌​ឬ​ត្រឹមត្រូវ​នោះ​ឡើយ​ក្នុង​ការ​គាប​សង្កត់​ច្បាប់​របស់​យើង​ទៅលើ​អ្នកដទៃ។ វា​ក៏​ជា​ការ​ទទួលខុសត្រូវ​របស់​យើង​ដែរ​ក្នុង​ការ​ចែករំលែក​ជាមួយ​មនុស្ស​ម្នាក់​ទៀត​នូវ​បទពិសោធន៍​បែបនោះ​ព្រោះ​ថា​វា​អាច​នឹង​មាន​តម្លៃ​ស្រដៀង​គ្នា។»

 

៤) «យើង​អាច​គេច​ចេញ​ពី​ពិភពលោក​បាន​តែ​តាមរយៈ​ការ​លូតលាស់​ឲ្យ​លើស​ផុត​ពី​ពិភពលោក​ប៉ុណ្ណោះ។ សេចក្ដី​ស្លាប់​អាច​នាំ​មនុស្ស​ចេញ​ពី​ពិភពលោក​ពិតមែន​ប៉ុន្តែ​មាន​តែ​បញ្ញា​ប៉ុណ្ណោះ​ដែល​អាច​នាំ​ពិភពលោក​ចេញ​ពី​មនុស្ស​បាន។»

 

៥) «ចិត្ត​ដែល​មិន​មាន​សុខភាព​ល្អ​បើទោះជា​ស្ថិត​នៅ​ក្នុង​រាងកាយ​ដែល​មាន​សុខភាព​ល្អ​ក៏ដោយ ចុងក្រោយ​នឹង​នៅតែ​បំផ្លាញ​ដល់​សុខភាព។»

 

៦) «សុវត្ថិភាព​របស់​មនុស្ស​កើត​ចេញ​មក​ពី​ខាងក្នុង​គាត់។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិបណ្ឌិត​ចំនួន​៦ឃ្លា ដែល​អាច​បំភ្លឺ​បញ្ញា​របស់​អ្នក​ឲ្យ​ស្វែងរក​ផ្លូវ​ចេញ​ពី​សេចក្ដីទុក្ខ​នៅក្នុង​ជីវិត​បាន

X
5s