ប្រយោគ​ចំនួន​ ៨ឃ្លា សម្បូរ​ទៅ​ដោយ​គំនិត​ជ្រាលជ្រៅ​ដែល​អ្នក​គួរ​ស្រូប​បញ្ចូល​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​ ៨ឃ្លា សម្បូរ​ទៅ​ដោយ​គំនិត​ជ្រាលជ្រៅ​ដែល​អ្នក​គួរ​ស្រូប​បញ្ចូល:

 

១) «ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ឋានសួគ៌​ចាប់ផ្ដើម​នៅ​ក្នុង​នរក។» Dante Alighieri

 

២) «ដើរ​តាម​ផ្លូវ​ដែលអ្នកជ្រើស​រើស ​ហើយ​បណ្ដោយ​ឲ្យ​មនុស្ស​និយាយ​ចុះ កុំ​ខ្វល់​ច្រើនពេក។» Dante Alighieri

 

៣) «បើ​ពិភពលោក​របស់​អ្នក​មិន​មាន​អ្វី​ត្រូវ ហេតុ​គឺ​មក​ពី​អ្នក។» Dante Alighieri

 

៤) «នៅ​ក្នុង​បញ្ហា​របស់​ពិភពលោក​នេះ មាន​តែ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ដែល​មិន​មាន​ការ​ច្រណែន​ឈ្នានីស។» Giovanni Boccaccio

 

៥) «មនុស្ស​វិលវល់​ងឿងឆ្ងល់​ពី​កំពូល​របស់​ភ្នំ រលក​ដ៏​អស្ចារ្យ​របស់​សមុទ្រ ចលនា​ដ៏​ធំធេង​របស់​ស្ទឹង គន្លង​របស់​មហាសមុទ្រ និង​ការ​បដិវត្ត​របស់​ដួង​តារា ប៉ុន្តែ​ពួកគេ​ខ្លួនឯង មិន​ដែល​ធ្លាប់​គិត​ពិចារណា​នោះ​ឡើយ។» Petrarch

 

៦) «មិន​ថា​អ្វី​ក៏ដោយ​ដែល​អ្នក​ធ្វើ​ក្នុង​ជីវិត បើ​អ្នក​ចង់​ក្លាយ​ជា​មាន​ភាព​ច្នៃប្រឌិត​និង​មាន​ប្រាជ្ញា​ឈ្លាសវៃ និង​អភិវឌ្ឍ​ខួរក្បាល​របស់​អ្នក អ្នក​ត្រូវតែ​ធ្វើ​គ្រប់យ៉ាង​ជាមួយ​នឹង​សតិ​ដឹង​ថា​គ្រប់យ៉ាង​មាន​ទំនាក់ទំនង​ជាមួយ​គ្រប់យ៉ាង​ដទៃ​ទៀត​ទៅ​តាម​របៀប​ណាមួយ។» Leonardo da Vinci

 

៧) «ចូរ​ធ្វើ​ជា​កញ្ចក់ ស្រូប​យក​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​អ្នក​ហើយ​នៅតែ​រក្សា​បាន​នៅ​ដដែល។» Leonardo da Vinci

 

៨) «ខ្ញុំ​មិនមែន​ក្រ​នោះ​ទេ។ ក្រ​គឺជា​មនុស្ស​ដែល​មាន​ចំណង់​ចង់​បាន​របស់​ជាច្រើន។» Leonardo da Vinci

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លាដែល​បាន​ដកស្រង់​ចេញ​ពី​អ្នក​វិភាគ​ចិត្តសាស្ត្រ​និង​ទស្សនវិទូ​ល្បីៗ​​​

X
5s