សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​ពី​លោក Mark Nepo ដែល​ជា​កវី​កំណាព្យ អ្នក​ផ្ដល់​ប្រឹក្សា​ពាក់ព័ន្ធ​នឹង​ចិត្ត​វិញ្ញាណ និង​ជា​អ្នក​និពន្ធ​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​ពី​លោក Mark Nepo ដែល​ជា​កវី​កំណាព្យ អ្នក​ផ្ដល់​ប្រឹក្សា​ពាក់ព័ន្ធ​នឹង​ចិត្ត​វិញ្ញាណ និង​ជា​អ្នក​និពន្ធ​សៀវភៅ​លក់​ដាច់​ជាងគេ​ចំណាត់ថ្នាក់​លេខ១​របស់ New York Times ដែល​មាន​ចំណងជើង​ថា The Book of Awakening:

 

១) «គន្លឹះ​ក្នុង​ការ​ស្គាល់​ពី​ភាព​រីករាយ​គឺជា​ការ​ដែល​ងាយ​នឹង​សប្បាយ​រីករាយ។»

 

២) «យើង​គិត​ថា​សម្រេច​បាន​អ្វីមួយ​ជោគជ័យ​នឹង​បំពេញ​យើង​ឲ្យ​ពេញលេញ ខណៈ​ពេល​ដែល​ឆ្លងកាត់​បទពិសោធន៍​នៃ​ជីវិត​ទៅវិញ​ទេ​ដែល​នឹង​បំពេញ។»

 

៣) «មិន​មាន​ការ​បត់​ដែល​ខុស​នោះ​ឡើយ មាន​តែ​ផ្លូវ​ដែល​មិន​ត្រូវ​បាន​រំពឹងទុក​ប៉ុណ្ណោះ។»

 

៤) «ទ្វារ​ដែល​បាក់បែក​អនុញ្ញាត​ឲ្យ​ពន្លឺ​ចូល។ រីឯ​បេះដូង​ដែល​បាក់បែក​អនុញ្ញាត​ឲ្យ​ពិភពលោក​ចូល។»

 

៥) «ការងារ​របស់​យើង​មិនមែន​ជា​ការ​លាតត្រដាង​ពី​អាថ៌កំបាំង​នោះ​ឡើយ​ប៉ុន្តែ​គឺជា​ការ​រួម​ចំណែក​នៅ​ក្នុង​វា។»

 

៦) «សោកនាដកម្ម​មាន​ជីវិត​រស់នៅ​បាន​ដោយ​អារម្មណ៍​មួយ​ដែល​គិត​ថា​អ្វី​ដែល​បាន​កើតឡើង​មក​លើ​យើង ខណៈ​ពេល​ដែល​សន្តិភាព​មាន​ជីវិត​រស់នៅ​បាន​ដោយ​ការ​រស់នៅ​ជាមួយ​នឹង​លទ្ធផល។»

 

៧) «យើង​មិន​អាច​ត្រៀមខ្លួន​រួច​ជាស្រេច​សម្រាប់​គ្រប់យ៉ាង​បាន​នោះ​ឡើយ។ មិន​មាន​មនុស្ស​ណា​ម្នាក់​ដែល​អាច​រំពឹងទុក​នូវ​រាល់​ជីវិត​ទាំងអស់​បាន​ឡើយ។ តាម​ពិត​ទៅ ការ​ដែល​ត្រៀមខ្លួន​រួច​ជាស្រេច​ហួសហេតុ​ពេក​គឺជា​ផ្លូវ​មួយ​បែប​ទៀត​ក្នុង​ការ​ឃុំឃាំង​ខ្លួន​យើង​ពី​ជីវិត។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា ដែល​មាន​ខ្លឹមសារ​ជ្រាលជ្រៅ​មាន​តម្លៃ​នឹង​ឲ្យ​អ្នក​យក​ទៅ​គិត​ពិចារណា

X
5s