ទស្សន​ចំនួន​៩ឃ្លា​របស់លោក Jean-Paul Sartre ​ដែលជាទស្សនវិទូ​​ អ្នកនិពន្ធ និង​សកម្មជននយោបាយមួយរូបរបស់បារាំង​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​៩ឃ្លា​របស់​ទស្សនវិទូ​បារាំង​លោក Jean-Paul Sartre និង​ជា​តួអង្គ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទស្សនវិជ្ជា​អត្ថិភាព​និយម​(Existentialism) ដែល​រុករក​ចោទសួរ​អំពី​សំណួរ​នៃ​អត្ថិភាព​របស់​មនុស្ស និង​ទស្សនវិជ្ជា​បាតុភូត (Phenomenology) ដែល​សិក្សា​ផ្ដោត​សំខាន់​ទៅលើ​ញាណ​ទទួល​ដឹង​និង​បទពិសោធន៍​ទៅលើ​វត្ថុ​និង​ព្រឹត្តិការណ៍:

 

១) «មនុស្ស​មាន​ការ​ទទួលខុសត្រូវ​ពេញលេញ​ទៅលើ​ធម្មជាតិ​របស់​គាត់ ​និង​ការ​ជ្រើសរើស​របស់​គាត់។»

 

២) «គ្រប់យ៉ាង​ត្រូវ​បាន​ស្វែងរក​ឃើញ​ហើយ លើកលែង​តែថា ​តើ​ត្រូវ​រស់នៅ​យ៉ាង​ដូចម្ដេច​ប៉ុណ្ណោះ។»

 

៣) «យុត្តិធម៌​គឺជា​បញ្ហា​របស់​មនុស្ស ហើយ​ខ្ញុំ​មិន​ត្រូវការ​ព្រះ​ជា​ម្ចាស់​ដើម្បី​បង្រៀន​វា​មក​ខ្ញុំ​នោះ​ឡើយ។»

 

៤) «ខ្ញុំ​លែង​ប្រាកដប្រជា​ពី​អ្វី​ទៀត​ហើយ។»

 

៥) «សេរីភាព​គឺជា​អ្វី​ដែល​អ្នក​ធ្វើ​ ជាមួយ​នឹង​អ្វី​ដែល​ត្រូវ​បាន​ធ្វើ​មក​លើ​អ្នក។»

 

៦) «បើ​ជ័យជម្នះ​ត្រូវ​បាន​ប្រាប់​ឲ្យ​បាន​លម្អិត បុគ្គល​ម្នាក់​នឹង​លែង​អាច​បែងចែក​វា​ពី​ការ​បរាជ័យ​បាន​តទៅទៀត​ហើយ។»

 

៧) «អត្ថិភាព​គឺជា​ភាព​មិន​ល្អឥតខ្ចោះ។»

 

៨) «រាល់​ពាក្យ​ទាំងអស់​សុទ្ធតែ​មាន​លទ្ធផល រាល់​ភាព​ស្ងៀមស្ងាត់​ទាំងអស់​ក៏​ដូចគ្នា​ដែរ។»

 

៩) «ដើម្បី​ដឹង​ថា​តើ​ជីវិត​មាន​តម្លៃ​ស្មើ​នឹង​អ្វី អ្នក​ត្រូវតែ​ប្រថុយ​នឹង​វា​ម្ដងម្កាលទើបអ្ន​ក​អាច​រក​ឃើញពីតម្លៃពិត​របស់​វា។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លា ដែល​នាំ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ដឹងចូលទៅដល់​ទី​ជម្រៅ​នៃ​ជីវិត​

X
5s