ប្រយោគ​ចំនួន​៧ឃ្លា​ពី​​កវី​កំណាព្យ​និង​អ្នក​និពន្ធ​ប្រលោមលោក​មួយ​រូប លោក Rainer Maria Rilke​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​៧ឃ្លា​ពី​លោក Rainer Maria Rilke ដែល​បាន​កើត​នៅ​ក្នុង​ព្រះរាជាណាចក្រ Bohemia ដែល​សព្វថ្ងៃ​ជា​សាធារណ​រដ្ឋឆេក​ខាងលិច ដែល​មាន​ងារ​ជា​កវី​កំណាព្យ​និង​អ្នក​និពន្ធ​ប្រលោមលោក​មួយ​រូប:

 

១) «ចូរ​បណ្ដោយ​ឲ្យ​គ្រប់យ៉ាង​កើតឡើង​ទៅលើ​អ្នក។ ភាព​ស្រស់​ស្អាត​និង​ភាព​រន្ធត់​ភ័យខ្លាច។ ចេះតែ​ដើរ​ទៅ​មុខ​ទៅ។ មិន​មាន​អារម្មណ៍​ណាមួយ​ដែល​ចុង​បញ្ចប់​នោះ​ឡើយ។»

 

២) «សូម​ឲ្យ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ហូរ​ចេញ​ពី​ខ្ញុំ​ទៅ​ឲ្យ​ដូចជា​ទឹក​ស្ទឹង មិន​មាន​ការ​បង្ខិតបង្ខំ មិន​មាន​ការ​ដក​ថយ គឺជា​របៀប​មួយ​ដែល​ដូច​ទៅ​នឹង​កូន​ក្មេង​ដូច្នោះ​ដែរ។»

 

៣) «អ្នក​មិន​ចាស់​ពេក​ហើយ​វា​ក៏​មិន​ទាន់​យឺត​ពេក​ក្នុង​ការ​មុជ​ចូល​ទៅ​ក្នុង​ជម្រៅ​ដែល​ចេះតែ​បង្កើន​ឡើង​របស់​អ្នក ជាទី​ដែល​ជីវិត​បញ្ចេញ​នូវ​អាថ៌កំបាំង​របស់​វា​យ៉ាង​ស្ងប់ស្ងាត់។»

 

៤) «គ្រប់យ៉ាង​ដែល​មិន​គួរ​ជាទី​ចូលចិត្ត​គឺជា​អ្វីមួយ​ដែល​ត្រូវការ​ក្ដី​ស្រឡាញ់​របស់​យើង។»

 

៥) «ចូល​ទៅ​ខាងក្នុង​ខ្លួនឯង​ហើយ​មើល​ថា​តើ​ជ្រៅ​ប៉ុណ្ណា​ពី​ទី​ដែល​ជីវិត​របស់​អ្នក​ហូរ។»

 

៦) «ទម្រង់​ដែល​ខ្ពស់​បំផុត​នៃ​ក្ដី​ស្រឡាញ់​គឺជា​ការ​ធ្វើ​ជា​អ្នក​ការពារ​ការ​ស្ងប់ស្ងាត់​នៅ​តែ​ម្នាក់ឯង​របស់​ម្នាក់​ទៀត។»

 

៧) «ប្រហែល​ជា​នៅ​ទី​ណាមួយ នៅ​កន្លែង​ណាមួយ​ជ្រៅ​នៅ​ក្នុង​អត្ថិភាព​របស់​អ្នក អ្នក​បាន​ឆ្លងកាត់​នូវ​ការ​ផ្លាស់ប្ដូរ​យ៉ាង​សំខាន់​ខណៈ​ពេល​ដែល​អ្នក​កំពុងតែ​សោកសៅ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សនដែលអ្នកគួរគិតពិចារណាចំនួន​៦ឃ្លា​ពី​លោក Gavin Nascimento ដែល​ជា​សកម្មជន​និង​ជា​អ្នក​ផ្ដល់​ប្រឹក្សា​យោបល់​ជីវិត​មួយ​រូប​

X
5s