គតិបណ្ឌិត​ចំនួន​៧ឃ្លា ដែល​ធ្វើឲ្យ​អ្នក​អាន​ហើយ​មើល​ឃើញ​ពី​ជីវិត​កាន់តែ​ច្បាស់​ជាងមុន​



ខាងក្រោម​នេះ​គឺជា​គតិបណ្ឌិត​ចំនួន​៧ឃ្លា ដែល​ធ្វើឲ្យ​អ្នក​អាន​ហើយ​មើល​ឃើញ​ពី​ជីវិត​កាន់តែ​ច្បាស់​ជាងមុន:

 

១) «អ្នក​ប្រើ​​ពេល ​២០ឆ្នាំ​ទៅ​៣០ឆ្នាំ ​ដើម្បី​ទទួលបាន​ចំណេះដឹង តែអ្នក​មិន​បាន​ប្រើពេល​​សូម្បីតែ​ពេល​មួយ​ថ្ងៃ​ ឬ​មួយ​ម៉ោង​ក្នុង​ការ​ស្វែងរក​ដើម្បី​ខ្លួនឯង​ថា​តើ​អ្នក​គឺជា​អ្វី​ហើយ​ហេតុអ្វី​បាន​ជា​អ្នក​រស់នៅ​បែបនេះ។» Jiddu Krishnamurti

 

២) «កុំ​មាន​មោទនភាព​ដោយសារ​ទ្រព្យសម្បត្តិ​ឬ​សុខភាព​ឲ្យ​សោះ។ ទាំងនេះ​នឹង​ត្រូវ​បាន​ឆក់​យក​ទៅ​ដោយ​ពេលវេលា​ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ។ ចូរ​ប្រលែង​ចោលពិភព​​លោក​ដែល​មិន​ពិត ហើយ​ដឹង​និង​សម្រេច​បាន​នូវ​អត្ថិភាព​ដែល​ខ្ពស់​បំផុត។» Shankara

 

៣) «ជីវិត​នេះ​មិន​ពិត​នោះ​ឡើយ។ ខ្ញុំ​បាន​យក​ឈ្នះ​លើ​ពិភពលោក ហើយ​វា​មិន​បាន​នាំ​មក​ឲ្យ​ខ្ញុំ​នូវ​សេចក្ដី​ស្កប់ស្កល់​ចិត្ត​នោះ​ឡើយ។» Muhammad Ali

 

៤) «សម្គាល់​ខ្លួនឯង​ជាមួយ​នឹង​អត្តចរិត​របស់​អ្នក​តិច​ឬ​ច្រើន​គឺជា​ការ​រេផ្លិច។ អ្នក​ត្រូវតែ​សម្លឹង​មើល នៅ​ពេល​ណា​ដែល​ការ​រេផ្លិច​លេចឡើង​មក វា​គឺជា​អារម្មណ៍​នៃ​ការ​ដែល​មិន​មាន​សុវត្ថិភាព​មួយ​ប្រភេទ។ អ្នក​កំពុងតែ​សម្លឹង​រក​មើល​អ្វី​សម្រាប់​តោង។» Jean Klein

 

៥) «ដើរ​តួអង្គ​របស់​អ្នក​នៅ​ក្នុង​រឿង​កំប្លែង ប៉ុន្តែ​ចូរ​កុំ​សម្គាល់​ខ្លួនឯង​ជាមួយ​តួអង្គ!» Wei Wu Wei

 

៦) «កូនសិស្ស​និង​អ្នក​មាន​ជំនឿ​ដើរ​តាម..... តើ​ក្នុង​ចំណោម​ពួកគេ​ភាគច្រើន​កំពុងតែ​ធ្វើអ្វី ? គោរព​កំសៀវ​តែ​ជាជាង​ផឹក​តែ!» Wei Wu Wei

 

៧) «តើ​អ្វី​ទៅ​គឺជា​បញ្ហា​របស់​អ្នក ? វាជាការ​សម្គាល់​ខ្លួន​ដែល​ខុស។» Wei Wu Wei

 

៨) «ចិត្ត​របស់​មនុស្ស​មិនមែន​ដូច​អ្វី​ដែល​ទស្សនវិទូ​គិត​នោះ​ឡើយ​ថា​ជា​សាល​សម្រាប់​ជជែក​តទល់​គ្នា​នោះ តែ​គឺជា​វិចិត្រសាល​រូបភាព។» Douglas Harding

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៦ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ The Kybalion: Hermetic Philosophy ដោយ​អ្នក​និពន្ធ​ The Three Initiates​

X
5s