ប្រយោគ​ចំនួន​៦ឃ្លា ដែល​អាច​លាង​សម្អាត​ភាព​ស្មុគស្មាញ​នៅ​ក្នុង​ចិត្ត​របស់​អ្នក​បាន​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​៦ឃ្លា ដែល​អាច​លាង​សម្អាត​ភាព​ស្មុគស្មាញ​នៅ​ក្នុង​ចិត្ត​របស់​អ្នក​បាន:

 

១) «គ្រាប់​តែអ្នក​បើក​មាត់​ភ្លាម​ ព្រាយ​បិសាច​នឹង​ចេញ​មក។ មនុស្ស​បើ​មិន​អើពើ​នឹង​ឫស​ហើយ​ទៅ​និយាយ​ពី​មែក​ឈើ​ទេ ក៏​មិន​អើពើ​នឹង​ការ​ពិត​នៃ​លោក​ដែល​មិន​ពិត​ហើយ​ទៅ​និយាយ​តែ​ពី​ការ​ត្រាស់ដឹង​នោះ​ដែរ។ ឬ​បើ​មិន​ដូច្នោះ​ទេ​ពួកគេ​ក៏​ជជែក​ពី​សកម្មភាព​របស់​ចក្រវាល​ដែល​នាំ​ទៅ​រក​ការ​បដិវត្ត​ផ្លាស់ប្ដូរ ខណៈ​ពេល​ដែល​មិន​អើពើ​នឹង​សារធាតុ​ដែល​នាំ​ឲ្យ​វា​កើត​ចេញ​មក។ វា​មិនមាន​ប្រយោជន៍​ចំណេញ​អ្វី​ឡើយ​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​នោះ។» Huangbo Xiyun

 

២) «នៅពេលដែល​ត្រូវស្លៀុក​ពាក់​ ចូរ​ពាក់​សំលៀកបំពាក់​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​ត្រូវ​ដើរ ចូរ​ដើរ​ទៅ។ នៅ​ពេល​ដែល​អ្នក​ត្រូវ​អង្គុយ ចូរ​អង្គុយ​ទៅ។ គ្រាន់តែ​ធ្វើ​ជា​ខ្លួនឯង​ដែល​សាមញ្ញ​នៅ​ក្នុង​ជីវិត​ដែល​សាមញ្ញ មិន​ខ្វាយខ្វល់​ពី​ការ​ស្វែងរក​ភាព​ជា​ព្រះពុទ្ធ​អ្វី​នោះ​ឡើយ។ នៅ​ពេល​ដែល​អ្នក​ហត់ ចូរ​ទម្រេត​ខ្លួន​ចុះ​ទៅ។ មនុស្ស​ល្ងង់​នឹង​សើច​ដាក់​អ្នក​តែ​មនុស្ស​ដែល​មាន​បញ្ញា​នឹង​យល់។» Linji Yixuan

 

៣) «បើ​អ្នក​ភ្លេច​ពី​ខ្លួនឯង អ្នក​នឹង​ក្លាយ​ជា​ចក្រវាល។» Hakuin Ekaku

 

៤) «គ្រប់យ៉ាង​ដែល​អ្នក​ជួប​ប្រទះ​គឺជា​ជីវិត​របស់​អ្នក។» Kosho Uchiyama

 

៥) «កុំ​សួរ​ខ្ញុំ​ថា​ខ្ញុំ​កំពុងតែ​ទៅ​ទីណា ស្រប​ពេល​ដែល​ខ្ញុំ​កំពុងតែ​ធ្វើ​ដំណើរ​នៅ​ក្នុង​លោក​ដែល​មិនមាន​ដែន​កំណត់​នេះ រាល់​ជំហាន​ទាំងអស់​ដែល​ខ្ញុំ​បាន​ដើរ​គឺជា​ផ្ទះ​របស់​ខ្ញុំ។» Dogen

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៩ឃ្លា​របស់​លោក Ludwig Wittgenstein ដែល​ជា​ទស្សនវិទូ​ជនជាតិ​អូទ្រីស​អង់គ្លេស

X
5s