សម្ដី​ដកស្រង់​ចំនួន​៥ឃ្លា​របស់​លោក Douglas Harding ដែល​ជា​អ្នក​និពន្ធ​និង​ជា​គ្រូ​បង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណ​មួយ​រូប​របស់​អង់គ្លេស​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​៥ឃ្លា​របស់​លោក Douglas Harding ដែល​ជា​អ្នក​និពន្ធ​ដែល​សរសេរ​ពាក់ព័ន្ធ​នឹង​ទស្សនវិជ្ជា និង​ជា​គ្រូ​បង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណ​មួយ​រូប​របស់​អង់គ្លេស:

 

១) «នៅ​ពេល​ដែល​យើង​ហ៊ាន​សង្ស័យ​នូវ​អ្វី​ដែល​យើង​ត្រូវ​បាន​គេ​ប្រាប់ ហើយ​សម្លឹង​មើល​ក្នុង​ក្រសែ​ភ្នែក​ថ្មី​ម្ដង​ទៀត​នូវ​អ្វី​ដែល​កំពុងតែ​កើតឡើង យើង​នឹង​ជួបប្រទះ​នូវ​ការ​ភ្ញាក់ផ្អើល​ដែល​គួរ​ជាទី​រីករាយ​និង​គួរឲ្យ​ចាប់អារម្មណ៍​និង​មាន​ប្រយោជន៍​ជាច្រើន។ ផ្លូវ​នៃ​ជីវិត​ដែល​ថ្មី​និង​គួរ​ជាទី​រីករាយ​ជាងមុន​ចាប់ផ្ដើម​បើក​ផ្លូវ​មក ដោយ​គ្រាន់តែ​សង្កេត​មើល​អ្វី​ដែល​អ្នក​បាន​ឃើញ។»

 

២) «អ្វីៗ​ដែល​មាន​ខ្លឹមសារ​ជ្រាលជ្រៅ​គឺ​មាន​ភាព​សាមញ្ញ។ បើ​វា​មិន​អាច​សាមញ្ញ​បាន វា​មិន​អាច​ត្រឹមត្រូវ​បាន​ឡើយ។ ប៉ុន្តែ​អ្វីៗ​ដែល​សាមញ្ញ​គឺ​លំបាក។»

 

៣) «តើ​វា​លំបាក​ជាង​ខ្លាំង​ប៉ុណ្ណា​ទៅ​ក្នុង​ការ​អោបក្រសោប​ទុក​ភាព​រុងរឿង​របស់​ខ្លួន​ជាជាង​ភាព​សោកសៅ​របស់​ខ្លួន​នោះ!»

 

៤) «ចិត្ត​របស់​មនុស្ស​មិនមែន​ដូច​ទៅ​នឹង​អ្វី​ដែល​ទស្សនវិទូ​គិត​នោះ​ទេ​ថា​ជា​សាល​ប្រជុំ​សម្រាប់​ជជែក​វែកញែក​គ្នា តែ​គឺជា​វិចិត្រសាល​រូបភាព​មួយ។»

 

៥) «លទ្ធផល​នៃ​ការ​ដែល​សង្កេត​ត្រឹមតែ​ចក្រវាល​គឺជា​ភាព​រសាប់រសល់​ចិត្ត។ មានតែ​ការ​សង្កេត​អ្នក​សង្កេត​នៃ​ចក្រវាល​ប៉ុណ្ណោះ​ទើប​អាច​បញ្ចប់​ការ​ព្រួយបារម្ភ ទុក្ខ​កង្វល់​ឥត​ល្ហែ និង​ការ​ព្យាយាម​រិះរក​មធ្យោបាយ​របស់​មនុស្ស​បាន។ នៅ​ពេល​ដែល​ចំណាប់អារម្មណ៍​របស់​គាត់​ត្រូវ​បាន​បង្វែរ​ចូល​មក​ក្នុង ដោយ​ធម្មជាតិ​គាត់​នឹង​បន្ធូរ​ការ​គ្រប់គ្រង​របស់​គាត់​ទៅលើ​ពិភពលោក​ខាងក្រៅ។ ដោយ​បាន​ដក​ចេញ​ដើមទុន​របស់​គាត់​ហើយ​បង់​វា​នៅ​ក្នុង​ធនាគារ​កណ្ដាល​របស់​គាត់​ខ្លួនឯង (ជា​ទីកន្លែង​ដែល​វា​បង្កើន​តម្លៃ​រហូត​ទៅ​ដល់​អនន្ត) គាត់​មិនមាន​អ្វី​ដែល​ត្រូវ​បាត់បង់​នៅ​ទីនោះ​និង​មិនមាន​ហេតុផល​អ្វី​ដែល​ត្រូវ​ទៅ​ជ្រៀតជ្រែក​នោះ​ឡើយ។ គាត់​ដឹង​ពី​របៀប​ក្នុង​ការ​បណ្ដោយ​ឲ្យ​អ្វីៗ​ទៅ និង​ធ្វើការ​នៅ​ក្នុង​ពេលវេលា​ដែល​វា​ពេញចិត្ត។ គាត់​មិន​ប្រញាប់ប្រញាល់​នោះ​ឡើយ។ ស្គាល់​ពី​អត្តា គាត់​ស្ទើរតែ​មិន​អាច​បរាជ័យ​ក្នុង​ការ​ជឿជាក់​ទៅលើ​ផលិតផល​របស់​វា​បាន​នោះ​ឡើយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​៧ឃ្លា​របស់គ្រូបង្រៀនចិត្តវិញ្ញាណ​ហិណ្ឌូ​ លោក Sri Nisargadatta Maharaj ដែល​អ្នកគួរយកទៅត្រិះរិះ​​​​

X
5s